ស្វែងយល់ពីសេដ្ឋកិច្ចបៃតង ឬ Green Economy

បរទេស៖ យោងតាមប្រភពពី UNEP លើកឡើងថា​ សេដ្ឋកិច្ចបៃតងនឹងធ្វើឱ្យសុខុមាលភាពរបស់មនុស្សប្រសើរឡើង និងមានសមធម៌សង្គម ខណៈពេលដែលបានចូលរួមកាត់បន្ថយហានិភ័យបរិស្ថាន និងកង្វះអេកូឡូស៊ី។

UNEP បានកំណត់ថា “សេដ្ឋកិច្ចបៃតង ឬ Green Economy” គឺជាដំណើរការនៃសេដ្ឋកិច្ចដែលប្រើកាបូនទាប ធនធានប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលទៅក្នុងសង្គម។ នៅក្នុងសេដ្ឋកិច្ចបៃតងត្រូវមានការចូលរួម និងសហការណ៍ពីធាតុផ្សំជាច្រើនដូចជា ការវិនិយោគសាធារណៈ និងឯកជនទៅក្នុងសកម្មភាពសេដ្ឋកិច្ចធ្វើណាបានជួយជំរុញកំណើនការងារ និងប្រាក់ចំណូល, ហេដ្ឋារចនាសម្ព័ន្ធដែលកាត់បន្ថយការបញ្ចេញកាបូន និងការបំពុល, ការបង្កើនប្រសិទ្ធភាពថាមពល និងធនធាន, និងការទប់ស្កាត់ការបាត់បង់ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។

ការវិនិយោគបៃតងទាំងនេះចាំបាច់ត្រូវគាំទ្រយ៉ាងទូលំទូលាយតាមរយៈការចំណាយសាធារណៈ កំណែទម្រង់គោលនយោបាយ ការផ្លាស់ប្តូរពន្ធដារ និងការរៀបចំបទប្បញ្ញត្តិ។ លើសពីនេះ UN Environment គាំទ្រលើការអភិវឌ្ឍន៍ដែលចាត់ទុកមូលធនធម្មជាតិជាទ្រព្យសម្បត្តិសេដ្ឋកិច្ចដ៏សំខាន់ និងជាប្រភពនៃផលប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់ប្រជាជនក្រីក្រដែលជីវភាពរស់នៅពឹងផ្អែកលើធនធានធម្មជាតិ។ មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈនៃសេដ្ឋកិច្ចបៃតងមិនជំនួសលើការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ ប៉ុន្តែបង្កើតការយកចិត្តទុកដាក់ថ្មីមួយលើសេដ្ឋកិច្ច ការវិនិយោគ មូលធនហេដ្ឋារចនាសម្ព័ន្ធ ការងារ ជំនាញ សង្គម និងបរិស្ថានជាវិជ្ជមាននៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។

ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព តួនាទីនៃសេដ្ឋកិច្ចបៃតងមានដូចជា៖ ការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព និងការអភិរក្សធនធានប្រកបដោយប្រសិទ្ធភាព។ គោលបំណងនៃការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព គឺដើម្បីកាត់បន្ថយការប្រើប្រាស់ធនធាន, កាត់បន្ថយកាកសំណល់ និងការបំភាយឧស្ម័ន។ ការអភិរក្សធនធានប្រកបដោយប្រសិទ្ធភាពទាក់ទងនឹងរបៀបដែលធនធានត្រូវបានប្រើប្រាស់ដើម្បីផ្តល់តម្លៃដល់សង្គម ដោយមានគោលដៅកាត់បន្ថយបរិមាណធនធាន, កាត់បន្ថយការបំភាយឧស្ម័ន និងកាកសំណល់នៅក្នុងឯកតានៃផលិតផល ឬសេវាកម្ម។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចបៃតង គឺជាយុទ្ធសាស្ត្រម៉ាក្រូសេដ្ឋកិច្ចសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង ដែលផ្តោតលើការវិនិយោគ ការងារ និងជំនាញ។

ជាមួយគ្នានេះ ដើម្បីអាចសម្រេចបាននូវសេដ្ឋកិច្ចបៃតង បច្ចុប្បន្នមានវិធីសាស្រ្តសំខាន់ៗចំនួន ៣ ដូចជា ៖

១. ការតស៊ូមតិនៃម៉ាក្រូសេដ្ឋកិច្ចចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព តាមរយៈវេទិកាតំបន់ អនុតំបន់ និងថ្នាក់ជាតិ។

២. ការបង្ហាញអំពីសេដ្ឋកិច្ចបៃតង ដោយផ្តោតលើការទទួលយកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការវិនិយោគបែបបៃតង។

៣. គាំទ្រដល់ប្រទេសនានាទាក់ទងនឹងការអភិវឌ្ឍន៍ និងការបញ្ជ្រាបគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង។

មិនត្រឹមតែប៉ុណ្ណោះ សេដ្ឋកិច្ចបៃតងក៏ត្រូវការភាពជាដៃគូជាចាំបាច់ផងដែរ ដោយភាពជាដៃគូនៃពហុភាគីសម្រាប់ការលើកកម្ពស់សេដ្ឋកិច្ចបៃតងត្រូវបានគាំទ្រដើម្បីពន្លឿន បង្រួបបង្រួមការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព ទាំងការប្រើប្រាស់ និងគំរូផលិតកម្ម។ បន្ថែមពីនេះ រដ្ឋាភិបាល អង្គការមិនស្វែងរកប្រាក់ចំណេញ និង UN Environment បានបង្កើនការចូលរួមរបស់ខ្លួនជាមួយវិស័យឯកជន ដែលជាតួអង្គសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពធនធាន និងសេដ្ឋកិច្ចបៃតងផងដែរ។

ស្របពេលនេះដែរ UN Environment កំពុងគាំទ្រម៉ុងហ្គោលីក្នុងការអនុវត្តគោលនយោបាយជាតិនៃការអភិវឌ្ឍន៍បៃតង ការធ្វើសមាហរណកម្មសេដ្ឋកិច្ចបៃតងទៅក្នុងផែនការអភិវឌ្ឍន៍កម្រិតមូលដ្ឋាន សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការធ្វើឱ្យបៃតងនៃវិស័យសំខាន់ៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អាម៉េរិក ​ពិចារណា​ប្រើ​បច្ចេកវិទ្យា​តាម​គំរូ​រុស្ស៊ី​ ក្រោយ​បាត់បង់​ប្រព័ន្ធ​ការពារ​អាកាស​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/08/2026

​យោធា​សហរដ្ឋ​អាម៉េរិក​កំពុង​ពិចារណា​អភិវឌ្ឍ​រ៉ាដាការពារ​អាកាស​ចល័ត​ជំនាន់​ថ្មី​ ​ដែល​អាច​តភ្ជាប់​ជា​បណ្តាញ​តាម​គំរូ​ប្រព័ន្ធ​ ​S​-​300​ ​និង​ ​S​-​400​ ​របស់​រុស្ស៊ី​ ​បន្ទាប់ពី​ប្រព័ន្ធ​រ៉ាដាការពារ​អាកាស​អាម៉េរិក​មួយចំនួន​ត្រូវបាន​បំផ្លាញ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍