ស្វែងយល់ពីប្រទេសផលិតធ្យូងថ្មកំពូលៗទាំង ៥ របស់ពិភពលោក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បរទេស៖​ យោងតាមប្រភពពីបរទេសបានលើកឡើងថា ធ្យូងថ្មគឺជាធាតុសំខាន់នៅក្នុងផលិតកម្មថាមពលសកលទូទាំងពិភពលោក។ ការផលិតធ្យូងថ្មបានកើនឡើងគួរឱ្យកត់សម្គាល់នៅទូទាំងពិភពលោក មានជាង ៥០ ប្រទេសចូលរួមក្នុងការផលិត ដោយផលិតកម្មបានកើនឡើង ៧០ ភាគរយ ឬ ៨ ៧៤១ លានតោនក្នុងរយៈពេលជាងពីរទសវត្សរ៍។

ស្របពេលដែលទ្វីបអឺរ៉ុបជួបប្រទះនឹងការធ្លាក់ចុះធ្យូងថ្ម ប៉ុន្តែអាស៊ីបានក្លាយជាជាចំណុចស្នូលក្នុងផលិតកម្មធ្យូងថ្មចាប់តាំងពីឆ្នាំ ២០១១។ ខាងក្រោមនេះគឺជាប្រទេសផលិតធ្យូងថ្មកំពូលៗទាំង ៥ របស់ពិភពលោក៖

១. ចិនមានផលិតកម្មធ្យូងថ្ម ៤ ៤៣០ លានតោនក្នុងឆ្នាំ២០២៤។ ចិន គឺជាអ្នកផលិត និងអ្នកប្រើប្រាស់ធ្យូងថ្មដ៏ធំបំផុតរបស់ពិភពលោក ដែលមានចំណែកស្មើនឹងជាង ៥០ ភាគរយនៃទិន្នផលសកល។ ខេត្តសំខាន់ៗដែលផលិតធ្យូងថ្មរួមមាន ម៉ុងហ្គោលី សានស៊ី និងសាអានស៊ី ដែលជំរុញការផលិតធ្យូងថ្មរបស់ប្រទេស។ អណ្តូងរ៉ែធ្យូងថ្ម Haerwusu នៅម៉ុងហ្គោលីខាងក្នុងគឺជាអណ្តូងរ៉ែបើកចំហដ៏ធំបំផុតរបស់ប្រទេសចិន ដែលដំណើរការដោយក្រុមហ៊ុន Shenhua Group។ ទោះបីជាមានការផលិតធ្យូងថ្មយ៉ាងច្រើនក៏ដោយ ប្រទេសចិនក៏នាំចូលធ្យូងថ្មពីឥណ្ឌូនេស៊ី និងរុស្ស៊ីសម្រាប់ផលិតដែកផងដែរ។ យ៉ាងណាមិញ ចិនមានបំណងផ្តោតលើការធ្វើទំនើបកម្ម និងការធ្វើពិពិធកម្ម លើថាមពលរបស់ខ្លួនតាមរយៈការវិនិយោគលើប្រភពថាមពលនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ ដោយរំពឹងថាទិន្នផលធ្យូងថ្មនឹងមានថយចុះបន្តិចម្តងៗក្រោយឆ្នាំ ២០៣០។

២. ឥណ្ឌាមានផលិតកម្មធ្យូងថ្ម ៩៣៧ លានតោនក្នុងឆ្នាំ ២០២៤។ ឥណ្ឌាជាប់ចំណាត់ថ្នាក់ជាប្រទេសផលិត និងប្រើប្រាស់ធ្យូងថ្មធំជាងគេទីពីររបស់ពិភពលោក។ ទីក្រុង Dhanbad ត្រូវបានគេស្គាល់ថាជា ទីក្រុងធ្យូងថ្ម គឺជាកន្លែងផលិតធ្យូងថ្មដ៏សំខាន់របស់ប្រទេស។ ធ្យូងថ្មនៅតែមានសារៈសំខាន់សម្រាប់វិស័យថាមពលរបស់ឥណ្ឌា ដោយមានចំណែកផ្គត់ផ្គង់ ៥៥ ភាគរយសម្រាប់តម្រូវការថាមពលរបស់ខ្លួន។ ទោះបីជាមានការខិតខំប្រឹងប្រែងធ្វើពិពិធកម្មទៅលើប្រភពថាមពលផ្សេងក៏ដោយ ប៉ុន្តែធ្យូងថ្មនៅតែបន្តដើរតួនាទីសំខាន់ក្នុងទីផ្សារថាមពលរបស់ឥណ្ឌា ដោយសារជម្រើសមានកម្រិត និងតម្រូវការកើនឡើង។

៣. ឥណ្ឌូនេស៊ីមានផលិតកម្មធ្យូងថ្ម ៦២១ លានតោនក្នុងឆ្នាំ ២០២៤។ នៅក្នុងឆ្នាំ ២០២២ ការផលិតធ្យូងថ្មរបស់ឥណ្ឌូនេស៊ីមានការកើនឡើងយ៉ាងខ្លាំងដល់ទៅ ៦៨៧ លានតោន បើធៀបនឹង ៦១៤ លានតោនក្នុងឆ្នាំ ២០២១។ យ៉ាងណាមិញ ផលិតកម្មបានធ្លាក់ចុះនៅឆ្នាំ ២០២៣ និង ២០២៤ ដោយសារតម្លៃធ្យូងថ្មធ្លាក់ចុះ និងការអនុវត្តវិធានការចម្រុះក្នុងគោលបំណងកាត់បន្ថយការបញ្ចេញកាបូន ជាមួយនឹងគោលដៅ ៣១,៨៩ ភាគរយត្រឹមឆ្នាំ ២០៣០។

៤. សហរដ្ឋអាមេរិកមានផលិតកម្មធ្យូងថ្ម ៥៤០ លានតោន ក្នុងឆ្នាំ ២០២៤។ កាលពីឆ្នាំ ២០១៤ សហរដ្ឋអាមេរិកគឺជាអ្នកផលិតធ្យូងថ្មធំជាងគេទីពីរនៅលើពិភពលោកដែលមានផលិតកម្ម ៩២២ លានតោន ប៉ុន្តែធ្លាក់មកចំណាត់ថ្នាក់លេខ ៣ នៅឆ្នាំ ២០១៨ ដោយសារការធ្លាក់ចុះនៃផលិតកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ការផ្លាស់ប្តូរពីធ្យូងថ្មទៅប្រភពថាមពលកកើតឡើងវិញត្រូវបានជះឥទ្ធិពលដោយសារតម្លៃឧស្ម័នធម្មជាតិទាបជាងធ្យូងថ្ម និងការគាំទ្រគោលនយោបាយសម្រាប់ការបង្កើតថាមពលពីខ្យល់ និងពន្លឺព្រះអាទិត្យ។ ទោះបីជាការប្រើប្រាស់បានធ្លាក់ចុះប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែការផលិតអគ្គិសនីនៅប្រើប្រាស់ធ្យូងថ្មជាចម្បង។

៥. អូស្ត្រាលីមានផលិតកម្មធ្យូងថ្ម ៤៥៩ លានតោនក្នុងឆ្នាំ ២០២៤។ អូស្ត្រាលីមានអណ្តូងរ៉ែធ្យូងថ្មសឹងតែគ្រប់រដ្ឋ ហើយរដ្ឋ New South Wales និង Queensland មានទុនបម្រុងធ្យូងថ្មធំជាងគេក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ អូស្ត្រាលីនាំចេញធ្យូងថ្មប្រហែល ៧០ ភាគរយ ភាគច្រើនទៅកាន់អាស៊ីខាងកើត ហើយធ្យូងថ្មដែលនៅសេសសល់ត្រូវបានប្រើប្រាស់សម្រាប់បង្កើតថាមពល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក