កម្ពុជា​គ្រោង​រៀបចំ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីមួយ ដើម្បីទាក់ទាញ​វិនិយោគិនជប៉ុន​

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ​ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានមានប្រសាសន៍​ណែនាំឱ្យ​មន្ត្រីពាក់ព័ន្ធរៀបចំ ឯកសារ​លើការបង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​ដែលផ្ដោតលើ​វិនិយោគិនមកពីប្រទេស​ណាមួយឱ្យជាក់លាក់​ ។ នៅទីបំផុត​គម្រោងនេះ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បើក​កិច្ច​ប្រជុំ​រៀបចំឯកសារ​ក្នុងការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​បែបនេះ គឺតំបន់សេដ្ឋកិច្ចពិសេស​កម្ពុជា​-ជប៉ុន ។​

យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោយកិច្ច​ប្រជុំ​ដឹកនាំដោយ​ឯកឧត្ត​ម ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១២ កុម្ភៈ ២០២៤​ បានឱ្យដឹងថា កិច្ច​ប្រជុំ​ពិភាក្សា​លើកា​ររៀបចំឯកសារ​ទស្សន​ទាន​ត្រៀម​រៀបចំ​តំបន់សេដ្ឋកិច្ច​ពិសេស​កម្ពុជា-ជប៉ុន នា​ពេលនេះ គឺអនុវត្ត​តាម​គំនិត​ផ្ដួច​ផ្ដើម​របស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច​នៅក្នុ​ងប្រទេស​ជប៉ុន​ កាលពីថ្ងៃទី​១៥-១៩​ ខែធ្នូ ឆ្នាំ ២០២៤​កន្លងទៅនេះ ក្នុង​គោល​បំណង​ដើម្បីជំរុញ​លើទឹកចិត្ត​បណ្ដា​វិនិយោគិន​ជប៉ុន​ឱ្យងាមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែម ។

វិនិយោគិន​ជប៉ុន​គឺជា​វិនិយោគិន​មួយដែលមាន​គម្រោងផែន​ការ​ច្បាស់​លាស់​មុននឹង​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ប្រទេស​ណាមួយ ហើយការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​កម្ពុជា ជប៉ុន​ នៅក្នុង​ប្រទេស​កម្ពុជា​នឹងអាច​ទទួល​បាន​វិនិយោគិន​ជប៉ុន​បន្ថែម​ចូលមក​​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយក្នុងប្រទេស​ជប៉ុន​មាន​​សហគ្រាស​ធុន​តូច និងមធ្យម រាប់លាន​សហគ្រាស​​ ដូច្នេះ បើសិនជាសហគ្រាស​ទាំង​នោះ​ងាក​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នឹងអាច​ហុចផល​ដល់​សេដ្ឋកិច្ច​កម្ពុជា​ជាច្រើន ។​

លោកបណ្ឌិត អ៊ិន ចាន់នី ​ប្រធាន​នាយកប្រតិបត្តិធនាគារ​អេស៊ីលីដា ភីអិល​ស៊ី​បាន​មានប្រសាសន៍លើកឡើ​ងថា នៅប្រទេស​ជប៉ុន​មាន​ក្រុមហ៊ុន​ច្រើនណាស់ ជាពិសេស​សហគ្រាស​ធុន​តូច និងមធ្យម ហើយបើសិនជា​​កម្ពុជា​ទទួលបាន​ការ​វិនិយោគពីប្រទេស​ជប៉ុន​ នោះកម្ពុជា​នឹង​ទទួល​បានផល​ប្រយោជន៍ច្រើន​ ។

ក្នុងនាម​ជា​សហគ្រិន​មួយរូប និងជា​ស្ថាប័ន​ដែលធំមួយក្នុង​ប្រទេស​កម្ពុជា ​តែងតែ​រៀបចំវេទិកា​ដើម្បីទា​​ក់​ទាញ​​​វិនិយោគិនមកពីជប៉ុន​ដើម្បី​សិក្សា​វិនិយោគ​នៅក្នុ​ងប្រទេស​កម្ពុជា ដោយ​រាជរដ្ឋាភិបាលកម្ពុជា​ក៏បាន​​សម្រ​ប​សម្រួល​ដល់​វិនិយោគិន​មកពីគ្រប់ទិស​ទី ដើម្បី​បណ្ដាក់ទុន​វិនិយោគ​បង្កើ​តការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កាន់តែច្រើនថែមទៀត​ ។​

គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុនជប៉ុន​ធំៗជាច្រើន​បាន​បោះទុន​វិនិយោគនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​​របស់កម្ពុជា ជាក់ស្ដែង​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា​ គិត ​ម៉េង នៅ​ក្នុង​ខណ្ឌកំបូល​ មានក្រុមហ៊ុនជប៉ុន​ជាច្រើន​កំពុង​វិនិយោគ ដូចជា​ក្រុមហ៊ុន​ Minebea , រោងចក្រ​ដំឡើ​ងរថយន្ត Toyota, រោងចក្រ​ផលិត​បង្គុំ​រថយន្ត​របស់​ក្រុមហ៊ុន​ Denso និង​ក្រុមហ៊ុនជប៉ុន​ជាច្រើនទៀត ។ ដូច្នេះការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា ជប៉ុននឹងអាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ចូលមក​បណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែមទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ