Donald Trump យល់ព្រមបន្ទាបពន្ធលើសហភាពអឺរ៉ុបពី ៣០% មកត្រឹម ១៥%

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយ Donald Trump ព្រមបន្ទាបពន្ធពី ៣០% មកត្រឹម ១៥%។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានាធិបតីអាម៉េរិក Donald Trump បានជួបប្រជុំជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និងបានសម្រេចលើកិច្ចព្រមព្រៀងក្នុងរយៈពេលប្រហែលមួយម៉ោង។ Trump បានប្រកាសថា អាម៉េរិកនឹងបន្ទាបពន្ធមកត្រឹម ១៥% លើការនាំចូលពីសហភាពអឺរ៉ុបរួមមាន វិស័យរថយន្តដ៏សំខាន់របស់អឺរ៉ុប ឱសថ និងគ្រឿងអេឡិចត្រូនិក ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ១ ខែសីហា។

នៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Trump បាននិយាយថា សហភាពអឺរ៉ុបដែលមាន ២៧ ប្រទេសបានយល់ព្រមទិញថាមពលពីសហរដ្ឋអាម៉េរិកក្នុងទំហំ ៧៥០ ពាន់លានដុល្លារ និងពង្រីកការវិនិយោគបន្ថែមចំនួន ៦០០ ពាន់លានដុល្លារ។ Trump ក៏បានលើកឡើងផងដែរថា បណ្តាប្រទេស សហភាពអឺរ៉ុប ថ្មីៗនេះបានសន្យាបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេនៅក្នុងអង្គការ NATO ដោយត្រូវទិញសព្វាវុធយោធាដែលមានតម្លៃរាប់រយពាន់លានដុល្លារ។

លោកស្រិ Von der Leyen បាននិយាយថា ការទិញដ៏សំខាន់នៃឧស្ម័នធម្មជាតិរាវ ប្រេង និងឥន្ធនៈ នុយក្លេអ៊ែររបស់អាម៉េរិកនឹងកើតឡើងក្នុងរយៈពេល ៣ ឆ្នាំ ដែលជាផ្នែកមួយនៃការដេញថ្លៃរបស់តំបន់ ដើម្បីធ្វើពិពិធកម្មឆ្ងាយពីប្រភពរុស្ស៊ី។ ការចរចាក្នុងនាមជាតំណាងប្រទេសចំនួន ២៧ របស់សហភាពអឺរ៉ុប លោកស្រីក៏កំពុងខិតខំប្រឹងប្រែងក្នុងការរក្សារទំនាក់ទំនងពាណិជ្ជកម្មដែលមានតម្លៃ ១,៩ ទ្រីលានដុល្លារប្រចាំឆ្នាំ។ លើសពីនេះ លោកស្រីយល់ឃើញថា វាជាកិច្ចព្រមព្រៀងដ៏ល្អ ដែលនឹងនាំមកនូវស្ថេរភាព និងការព្យាករណ៍ទុកមុន ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាជីវកម្មរបស់ភាគីទាំងពីរ។ លោកស្រីបន្ថែមថា ការលើកលែងពន្ធទ្វេភាគីត្រូវបានព្រមព្រៀងលើផលិតផលយុទ្ធសាស្ត្រជាពិសេសយន្តហោះ សារធាតុគីមី ផលិតផលកសិកម្មមួយចំនួន និងវត្ថុធាតុដើមសំខាន់ៗ។

យ៉ាងណាក៏ដោយ ទោះបីជាសហភាពអឺរ៉ុបសង្ឃឹមថា កិច្ចព្រមព្រៀងអាចឈានដល់ “សូន្យ និងសូន្យ” ជាពិសេសសម្រាប់គ្រឿងស្រវឹង ដែលនឹងត្រូវបានដោះស្រាយចេញនៅប៉ុន្មានថ្ងៃខាងមុខនេះក្ដី ប៉ុន្តែពួកគេអាចទទួលយកនូវការដាក់ពន្ធ ១៥% ពី Trump ។ គួរឲ្យបញ្ជាក់ដែរថា សហភាពអឺរ៉ុប រងការវាយប្រហារដោយពន្ធរបស់ Trump ជាច្រើនលើកច្រើនសារ ចាប់តាំងពីលោក Trump ឡើងកាន់តំណែងជាលើកទី២ ។ ចាប់តាំងពី Trump ប្រកាសពន្ធមក តំបន់នេះស្ថិត​ក្នុង​ការ​ដាក់​ពន្ធពីអាម៉េរិក ២៥% លើ​រថយន្ត, ៥០% ​លើ​ដែក និង​អាលុយមីញ៉ូម, និង​ពន្ធ​ឆ្លងព្រំដែន​ ១០% ដែលទី​ក្រុង​វ៉ាស៊ីនតោនគំរាម​ដំឡើង​ដល់ ៣០% ​ក្នុង​សេណារីយ៉ូ​ដែល​គ្មាន​កិច្ចព្រមព្រៀង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *