រដ្ឋាភិបាល​កម្ពុជាបន្ត​ផ្ដល់​អត្ថ​ប្រយោជន៍​ក្រោម​កម្មវិធីពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​ រហូតដល់​ដំណាច់​ឆ្នាំ២០២៥​

ភ្នំពេញ ៖ កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ និង​ប្រ​កា​ស​ឱ្យ​អនុវត្តកាលពី​ដើម​ឆ្នាំ២០២៤ នោះ ត្រូវ​បាន​បន្ត​រហូតដល់​ដំណាច់ឆ្នាំ២០២៥​ ហើយវិនិយោគិនដែល​ចូលទៅវិនិយោគ​ ឬធ្វើធុរកិច្ច​នៅក្នុ​ង​ខេត្តព្រះសីហនុ នឹងទទួលបានអត្ថ​ប្រយោជន៍​ពិសេស​ពីការ​វិនិយោគ​របស់ខ្លួន ។

យោងតាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​​នៅរសៀលថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៥ បាន​ឱ្យ​ដឹង​ថា ​ក្នុងគោល​បំណង​ដើម្បីជំរុញឱ្យ​មាន​សកម្មភាពវិនិយោគ​ និងធុរកិច្ច​កាន់តែច្រើន និងមានសម្ទុះ​លឿន​ក្នុ​ង​ខេត្ត​ព្រះសីហនុ​បន្ថែមទៀត រាជរដ្ឋាភិបាល​បានសម្រេច​ជា​គោលការណ៍​យល់ព្រម​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ពិ​សេ​ស​​​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​​ ឆ្នាំ២០២៤ រហូតដល់ដំណាច់​ឆ្នាំ២០២៥ ។

សេចក្ដីជូនដំណឹងឱ្យដឹងថា តាមរយៈ​ការ​សម្រេច​នេះ ធុរជន និង​វិនិយោគិន​ដែល​ស្នើ​សុំ​ និងអនុវត្ត​គម្រោង​ ឬ​ស​ក​ម្ម​ភា​ព​​ក្នុង​ឆ្នាំ២០២៥ រួមមាន ១. គម្រោង​វិនិយោគ ឬធុរកិច្ច​ ពាក់ព័ន្ធនឹង​អគារ​ជាប់គាំង ២. គម្រោង​វិនិយោគ  ​ឬ​ធុ​រ​កិច្ច​ដែលមិនជាប់ពាក់ព័ន្ធនឹង​អគារ​ជាប់គាំង និង​៣. ការពង្រីកគម្រោងវិនិយោគ​ ឬសកម្មភាពធុរកិច្ច​ ដែល​មាន​ស្រាប់​នៅក្នុងខេត្ត​នឹងទទួលបាននូវ​អត្ថ​ប្រយោជន៍​ពិសេស ជាអាទិ៍ ការ​សម្រួល​នីតិវិធី​ ការ​លើកទឹកចិត្ត​ពិសេស និងការអនុគ្រោះ​នានា ។

ផ្អែកតាម​ការ​នេះដែរ ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ ដែល​ជា​យន្តការ​អន្តរ​ក្រសួង​​ ស្ថាប័ន និងបន្ត​ភារកិច្ច​ដឹកនាំ សម្រប​សម្រួល និងអនុវត្ត​កម្មវិធីនេះ រួម​ទាំង​វិធានការ​ដោះស្រាយ គម្រោង​វិនិ​យោគ​ជា​ប់គាំង ​នៅក្នុង​ខេត្តព្រះសីហនុ ដោយ​ដើរ​តួនាទីជា ច្រកចេញចូលតែមួយ ។ ក្នុងន័យនេះ ធុរជន​​ វិនិ​យោ​​គិ​ន​​ ដែល​មាន​បំណង​ទទួលបាននូវ​អត្ថ​ប្រយោជន៍​ពិសេស អញ្ជើញ​ដាក់​ពាក្យ​សុំ​ ឬស្នើ​មក​ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ដើម្បី​ក្រុមការងារពិនិត្យ វាយតម្លៃ​ និងផ្ដល់ការ​អនុម័ត​ នៅការិយាល័យ​ក្រុមការងារ​ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ​៤ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ឬនៅ​អគារ​មជ្ឈមណ្ឌល​អភិវឌ្ឍធុរកិច្ច​ ជាន់ទី​២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា​រ រាជធានីភ្នំពេញ និងតាមរយៈលេខ​ទូរសព្ទ​ដែលមាន​តេលេក្រាម ០១២ ៩០២ ២០០ / ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០ ៕

គួរ​បញ្ជាក់​ថា តាមរយៈកម្មវិធីពិសេសជំរុញ​ការ​វិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤កន្លងមក ត្រឹម​រយៈ​ពេល​១១ខែ មានគម្រោង​ចំនួន ២១៣គម្រោង​​ ត្រូវ​បាន​សម្រេចជា​គោលការណ៍​ផ្ដល់ការ​លើកទឹកចិត្ត​ ការអ​​នុ​គ្រោះ​​ កា​រសម្រួល​នីតិវិធី​ និងការ​សម្រប​សម្រួល​ដោះស្រាយវិវាទ ។​ គម្រោងទាំង​នេះ​ មានទុនវិនិយោគ​ប្រមាណ ៦ ០២៦​លានដុល្លារអាមេរិក  និង​អាច​បង្កើតការងារ ឬត្រូវការ​កម្មករ​​ និយោជិត​រហូតដល់ជិត​៤ម៉ឺន​​កន្លែង ។

បើតាម​របាយការណ៍របស់​ក្រុមការងារ​ជំរុញ​ការ​វិនិយោគក្នុង​ខេត្តព្រះសីហនុ  ឆ្នាំ ២០២៤​ ក៏បានបង្ហាញ​ឱ្យដឹ​ង​ថា​ គម្រោង​ទាំង​២១៣ ដែលបានផ្ដល់កា​រលើកទឹកចិត្ត​វិនិយោគក្នុង​ខេត្តព្រះសីហនុ រួមមាន គម្រោង​ពា​ក់​ព័​ន្ធនឹង​អគារ​កំពុងជាប់គាំង មានចំនួន១០៣​គម្រោង មានទុនវិនិយោគសរុប​​ ២ ៥១០​លាន​ដុល្លារ​អាមេរិក គម្រោង​ពុំ​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង មានចំនួន ៨៦​គម្រោង​ មានទុនវិនិយោគប្រមាណ ២ ៦៩៩លានដុល្លារអាមេរិក គម្រោ​ង​ពង្រីក​ការ​វិនិយោគ​មានចំនួន១៧​គម្រោង​ មានទុនវិនិយោគចំនួន ​៧៦៨​លាន​ដុល្លារ​អាមេរិក និងគម្រោង​វិនិ​យោគ​/​ធុរកិច្ចដែលមានស្រាប់​មានចំនួន ៧​គម្រោង មានទុនវិនិយោគ​សរុប​ប្រមាណ៣០លានដុល្លារអាមេរិក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *