Donald Trump គំរាមយកពន្ធ ២៥ ភាគរយលើកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃសៅរ៍ សប្ដាហ៍នេះតទៅ

បរទេស៖ យោងតាមប្រភពព័ត៌មានពី AP News បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានប្រកាសពីការយកពន្ធលើការនាំចូលទំនិញ ២៥ ភាគរយពីប្រទេសកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃសៅរ៍ សប្ដាហ៍នេះ ប៉ុន្តែកំពុងពិចារណាថា តើត្រូវយកពន្ធនាំចូលប្រេងពីប្រទេសទាំងនោះដែរឬអត់?

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានលើកឡើងថា នឹងយកពន្ធ ២៥ ភាគរយលើប្រទេសកាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះ ប៉ុន្តែនៅមិនទាន់ច្បាស់ថា នឹងយកពន្ធ ឬមិនយកពន្ធលើការនាំចូលប្រេងពីប្រទេសទាំង២នេះនៅឡើយនោះទេ ។ ការសម្រេចចិត្តរបស់គាត់នឹងផ្អែកលើភាពជាក់ស្ដែងនៃតម្លៃប្រេងពីដៃគូពាណិជ្ជកម្មទាំងពីរមានតម្លៃសមរម្យ ឬ ភាពយុត្តិធម៌ដែរទេ ខណៈដែលគោលដៅចម្បងនៃការយកពន្ធទាក់ទងនឹងការបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធសារធាតុគីមីដែលប្រើសម្រាប់ fentanyl ។ យ៉ាងណាមិញ ប្រសិនបើ Trump ដាក់ពន្ធលើប្រេងកាណាដា និងម៉ិកស៊ិក ន៉ោះការសន្យាម្តងហើយម្តងទៀតរបស់គាត់ក្នុងការកាត់បន្ថយអតិផរណាទាំងមូលដោយការបញ្ចុះថ្លៃថាមពលអាចនឹងគ្មានផលនោះទេ។ ការចំណាយដែលទាក់ទងនឹងពន្ធគយអាចរីករាលដាលទៅអ្នកប្រើប្រាស់ក្នុងទម្រង់តម្លៃសាំងថ្លៃ ដែលនេះគឺជាបញ្ហាដែល Trump បានលើកឡើងជាចំណុចសំខាន់ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសប្រធានាធិបតី ដោយគាត់បានប្តេជ្ញាកាត់បន្ថយការចំណាយថាមពលពាក់កណ្តាលក្នុងរយៈពេលមួយឆ្នាំ។

យោងតាមរដ្ឋបាលព័ត៌មានថាមពល (EIA) បានឲ្យដឹងថា សហរដ្ឋអាម៉េរិកបាននាំចូលប្រេងជិត ៤,៦ លានបារ៉ែលជារៀងរាល់ថ្ងៃពីកាណាដាក្នុងខែតុលា និង ៥៦៣ ០០០​ បារ៉ែលពីម៉ិកស៊ិក។ ផលិតកម្មប្រចាំថ្ងៃរបស់សហរដ្ឋអាម៉េរិកក្នុងអំឡុងខែនោះជាមធ្យមជិត ១៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ។

Matthew Holmes អនុប្រធានប្រតិបត្តិ និងជាប្រធានគោលនយោបាយសាធារណៈនៅសភាពាណិជ្ជកម្មកាណាដាបានលើកឡើងថា ការយកពន្ធរបស់ Trump នឹងប៉ះពាល់ពលរដ្ឋអាមេរិចជាមុនក្នុងទម្រង់នៃថ្លៃដើមខ្ពស់ ហើយនេះគឺជាលទ្ធផល ចាញ់-ចាញ់-ចាញ់ ។ បន្ថែមពីនេះ កាណាដា នឹងបន្តធ្វើការជាមួយដៃគូដើម្បីបង្ហាញ Trump និងពលរដ្ឋអាមេរិកថា នេះមិនបានកាត់បន្ថយខ្ទង់ចំណាយនៃការរស់នៅទេ ប៉ុន្តែធ្វើឲ្យមានតម្លៃ​​ថ្លៃ​ជាង​មុន ហើយ​នឹងធ្វើ​ឱ្យ​អាជីវកម្ម​ទូទៅកាន់តែ​មាន​ភាព​ច្របូកច្របល់។ លើសពីនេះ កាណាដា និងម៉ិកស៊ិក នឹងឆ្លើយតបទៅនឹងពន្ធគយរបស់សហរដ្ឋអាម៉េរិកជាមួយនឹងវិធានការរបស់ពួកគេដែលកំពុងស្វែងរកការធានា និងឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីនតោនថា ពួកគេកំពុងចាត់វិធានការនានាដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយសហរដ្ឋអាម៉េរិក។

យ៉ាងណាមិញ Trump មិនបានបង្ហាញពីការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការដាក់គំនៀបពន្ធនាំចូលលើដៃគូពាណិជ្ជកម្មរបស់ខ្លួនដែលអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចអាមេរិកនោះទេ បើទោះបីជាហានិភ័យនៃការកើនឡើងតម្លៃទំនិញខ្ពស់ត្រូវបានបង្ហាញនៅក្នុងការវិភាគរបស់អ្នកជំនាញសេដ្ឋកិច្ចក៏ដោយ។

Trump នៅតែអះអាងថា អាម៉េរិក មិនត្រូវការផលិតផលរបស់ប្រទេសទាំងនោះទេ ដោយសារអាម៉េរិកមានប្រេង ក៏ដូចជាផលិតផលផ្សេងៗទៀត ខណៈដែលកាលពីថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិករូបនេះ បានគំរាមដាក់ពន្ធ ១០ ភាគរយលើទំនិញនាំចូលដែលផលិតចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក៏កំពុងពិចារណាលើការយកពន្ធពីការនាំចូលទំនិញពីសហភាពអឺរ៉ុបផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Trump បានគំរាមយកពន្ធបន្ថែមទៀតលើបណ្តាប្រទេសដែលកំពុងសម្លឹងមើលជម្រើសផ្សេងជំនួសប្រាក់ដុល្លារអាមេរិកជាមធ្យោបាយនៃការផ្លាស់ប្តូរពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *