Donald Trump គំរាមដាក់ពន្ធបន្ថែម ១០% លើក្រុមប្រទេស BRICS ប្រសិនបើអនុវត្តគោលនយោបាយប្រឆាំងនឹងអាម៉េរិក

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump បានគំរាម និងបង្ហាញពីគោលបំណងចង់ដាក់ពន្ធបន្ថែម ១០% លើក្រុមបណ្តាប្រទេស BRICS ដែលអនុវត្តគោលនយោបាយប្រឆាំងនឹងអាម៉េរិក។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាមេដឹកនាំនៃក្រុមប្រទេស BRICS បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសប្រេស៊ីល ដោយផ្តោតសំខាន់លើការដំឡើងពន្ធក្រោមការដឹកនាំរបស់ប្រធានាធិបតីអាម៉េរិក Donald Trump និងសង្គ្រាមរវាងអ៊ីស្រាអែល-អ៊ីរ៉ង់។ យ៉ាងណាក៏ដោយ ទោះបីជាតំបន់នេះមានលក្ខណៈបែងចែកច្រើន ប៉ុន្តែពួកគេជួបប្រទះនឹងបញ្ហារួមមួយ គឺការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក Donald Trump។ BRICS មិនបានលើកឈ្មោះ Donald Trump មកនិយាយចំៗនោះទេ ប៉ុន្តែពួកគេឡើងថា ការដំឡើងពន្ធនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ លើសពីនេះ ពួកគេផ្តល់ការគាំទ្រដល់សមាជិកមិត្តអ៊ីរ៉ង់ ដែលរងការវាយប្រហារយោធាជាបន្តបន្ទាប់លើរោងចក្រនុយក្លេអ៊ែរ និងគោលដៅផ្សេងទៀតពីអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក។

នៅក្នុងសុន្ទរកថានាកិច្ចប្រជុំកំពូល BRICS ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានប្រៀបធៀប BRICS ទៅនឹងចលនាមិនចូលបក្សសម្ព័ន្ធក្នុងកំឡុងសង្គ្រាមត្រជាក់ ដែលជាបណ្តុំនៃបណ្តាប្រទេសកំពុងរីកចម្រើនមិនព្រមចូលដៃជាមួយភាគីណាមួយដែលអាចរំខាន់ដល់សណ្តាប់ធ្នាប់អន្តរជាតិកំពុងបែកបាក់។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ BRICS ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃអាទិត្យបានឱ្យដឹងថា ក្រុមនេះបានព្រមានថា ការដំឡើងពន្ធបានគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក ជាមួយនឹងការរិះគន់ចំពោះគោលនយោបាយពន្ធរបស់ Trump ។

បន្ទាប់ពីកិច្ចប្រជុំកំពូលនេះបានកើតឡើង ប្រធានាធិបតីអាម៉េរិក Donald Trump បានគំរាមដាក់ពន្ធបន្ថែម ១០% លើប្រទេសណាមួយដែលអនុវត្តគោលនយោបាយរបស់ BRICS ប្រឆាំងនឹងអាម៉េរិក។  កាលពីខែមេសា Trump បានគំរាមសម្ព័ន្ធមិត្ត និងគូប្រជែងដូចគ្នាតាមរយៈការដំឡើងពន្ធឲ្យមានភាពស្មើគ្នា ប៉ុន្តែបានពន្យារពេលយកពន្ធនេះរយៈពេល ៩០ ថ្ងៃ ដែលនឹងផុតកំណត់នៅថ្ងៃទី ៩ ខែកក្កដា។ ថ្មីៗនេះ Trump  បានព្រមានទៀតថា នឹងដាក់ពន្ធឯកតោភាគីលើដៃគូពាណិជ្ជកម្មមួយចំនួន ប្រសិនបើពួកគេមិនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអាម៉េរិកត្រឹមថ្ងៃទី ១ ខែសីហា។

គួរឲ្យបញ្ជាក់ដែរថា BRICS បានពង្រីកសមត្ថភាពយ៉ាងខ្លាំងវាប់តាំងពីត្រូវបានបង្កើតឡើងកាលតាំងពីឆ្នាំ២០០៩ មក ខណៈដែលមានប្រទេសសេដ្ឋកិច្ចធំៗ ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ជាបង្អែក។ ឥឡូវនេះ ក្រុមប្រទេស BRICS មានចំនួនប្រជាជនជិតពាក់កណ្តាលនៃចំនួនសរុបប្រជាជនពិភពលោក, មានចំណែក ៤០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងកាន់តែមានឥទ្ធិពលលើឆាកអន្តរជាតិចាប់តាំងពីពាណិជ្ជកម្មរហូតដល់បញ្ហាភូមិ​សាស្ត្រ​នយោបាយ ដូចជា ហ្គាហ្សា និងអ៊ុយក្រែនជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣​ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/05/2026

កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ឆ្នាំ២០៥០ ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម​ រំពឹង​កើនឡើងរហូតដល់​ ១៤ ០០០ដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការ​បង្កើន​ចំនួនប្រជាជន​ឱ្យបានដល់ ​២០លាន ទៅ ២០,២លាននាក់ និង​ប្រាក់ចំណូល​ជាតិសម្រាប់​មនុស្ស​ម្នាក់រំពឹងថា​នឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក

ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/04/2026

ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានគាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈឹមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *