គ្រោះរាំងស្ងួតនៅវៀតណាមបានសម្លាប់ត្រីរាប់សែនក្បាល និងបង្កការគំរាមគំហែងដល់កសិកម្ម

បរទេស៖ យោងតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា គ្រោះរាំងស្ងួតរយៈពេលមួយសប្តាហ៍នៅទូទាំងអាស៊ីអាគ្នេយ៍បានសម្លាប់ត្រីរាប់សែនក្បាលនៅប្រទេសវៀតណាម រួមទាំងធ្វើឲ្យឱ្យតម្លៃកាហ្វេធ្លាក់ចុះទៀតផង។

វាលទំនាបដីសណ្ដទន្លេមេគង្គត្រូវបានគេស្គាល់ថា ជាចានបាយរបស់វៀតណាម ដោយសារវាទ្រទ្រង់វិស័យកសិកម្មរបស់ប្រទេសនេះ។ យ៉ាងណាក្តី វិបត្តិអាកាសធាតុ និងការអភិវឌ្ឍន៍មនុស្សបានគំរាមកំហែងដល់ទឹកដែលតំបន់នេះ ជាពិសេសនៅក្នុងឆ្នាំនេះដែលមានបាតុភូតអែល នីយ៉ូ (El Niño)។ ទន្ទឹមនឹងនេះ កម្រិតទឹកសាបរបស់វៀតណាមធ្លាក់ចុះ ខណៈដែលទឹកប្រៃបានហូរចូលបណ្តាលឱ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ យោងទៅតាមក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់វៀតណាម បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ ការហូរចូលនៃទឺកប្រៃបានធ្វើឲ្យដីសណ្ដទន្លេមេគង្គខាតបង់ប្រាក់ចំនួន ៧០ ទ្រីលានដុងវៀតណាម (២,៩៦ ពាន់លានដុល្លារ)ជារៀងរាល់ឆ្នាំ។ ក្រសួងបង្ហាញក្តីបារម្ភថា តួលេខនៃការខាតបង់ទាំងនោះនឹងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។

ទន្ទឹមនឹងនេះដែរ នៅភាគខាងត្បូងប្រទេសវៀតណាម គ្រោះរាំងស្ងួតបានសម្លាប់ត្រីរាប់សែនក្បាលនៅក្នុងអាងស្តុកទឹកមួយកាលពីខែមុន ខណៈដែលសីតុណ្ហភាពឡើងខ្ពស់ដល់កំពូលជិត ៣៨ អង្សាសេ ហើយមិនមានភ្លៀងធ្លាក់អស់ជាច្រើនសប្តាហ៍។ គេប៉ាន់ប្រមាណថា ចំនួនត្រីងាប់ទាំងនោះអាចប្រហែលជាង ២០០ តោន។ អាចប្រជាពលរដ្ឋបង្ហាញភាពមិនសប្បាយចិត្តចំពោះវិបត្តិ​អាកាសធាតុ និង​ការគ្រប់គ្រង​អាង​ស្តុក​ទឹក​។ បន្ទាប់ពីគ្រោះរាំងស្ងួតដ៏មហន្តរាយក្នុងឆ្នាំ ២០២០ វិធានការធារាសាស្ត្ររួមទាំងវិធានការណ៍មួយចំនួនបានជួយរក្សាភាពសើមនៃដីសណ្ដទន្លេមេគង្គបានខ្លះ ទោះបីមានភាពស្ងួតរីករាលដាលក៏ដោយ។ ទោះជាយ៉ាងណាក្តី ខេត្តភាគខាងត្បូងចំនួនពីរនៅតែមានភាពរាំងស្ងួតខ្លាំង ខណៈដែលតំបន់ទាំងនោះត្រូវប្រមូលផលដំណាំនៅក្នុងខែនេះ។

យោង​តាមគណៈកម្មការ​ទន្លេមេគង្គដែលជា​ទីភ្នាក់ងារ​អន្តររដ្ឋាភិបាលបាន​ឲ្យ​ដឹង​ថា កម្រិត​ទឹក​មាន​កម្រិត​ទាប​ជាង​មធ្យម​ក្នុង​ស្ថានីយ​ត្រួតពិនិត្យ​ចំនួន ១៣ ក្នុង​ចំណោម​ស្ថានីយ​ទាំង ២៤ របស់​ប្រទេស ដែល​ភាគច្រើន​នៅឆ្ងាយពី​ភាគ​ខាងជើង និង​​ភាគខាងត្បូង។ ស្របពេលដែលប្រទេសវៀតណាមបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ កសិករកំពុងតស៊ូពីបញ្ហានេះ។ មិនត្រឹមតែប៉ុណ្ណោះ អាងស្តុកទឹកមួយចំនួនដែលពួកគេត្រូវការទាញយកមកប្រើប្រាស់ គឺកខ្វក់ទៅដោយសារធាតុគីមី ខណៈពេលដែលជម្រើសប្រព័ន្ធធារាសាស្រ្តផ្សេងទៀតមានតម្លៃថ្លៃ។ កសិករ​ម្នាក់​បាន​លើកឡើងថា​ថា ស្រូវ​របស់​គាត់​ពីរ​ហិចតា​បាន​ឆេះ​ដោយសារ​គ្រោះ​រាំងស្ងួត។ ជារៀងរាល់ឆ្នាំ ពួកគេប្រមូលផលស្រូវបានប្រហែល ១៨ បាវ ដោយក្នុងមួយបាវមាន ៦០ គីឡូក្រាម ប៉ុន្តែការខ្វះខាតទឹកនៅឆ្នាំនេះធ្វើឲ្យការប្រមូលផលទទួលបានតែពីរ ឬ បីបាវប៉ុណ្ណោះ។

យោងតាមធនាគារពិភពលោក បានឲ្យដឹងថា ទោះបីជាសេដ្ឋកិច្ចរបស់វៀតណាមលែងពឹងផ្អែកលើវិស័យកសិកម្មជាចម្បងក៏ដោយ ប៉ុន្តែវិស័យនេះបានរួមចំណែកជិត ១២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក្តី គ្រោះរាំងស្ងួតឆាប់កើតឡើងពេកនៅឆ្នាំនេះ ហើយវាកាន់តែធ្ងន់ធ្ងរដោយសារបាតុភូត El Niño ដែលនឹងប៉ះពាល់ដល់ការប្រមូលផល និងការនាំចេញ។ កាលពីចុងខែមីនា សមាគមកាហ្វេវៀតណាមលើកឡើងថា ការនាំចេញកាហ្វេ robusta ដែលជាគ្រាប់កាហ្វេដែលប្រើសម្រាប់ឆុង espresso និងកាហ្វេកញ្ចប់អាចធ្លាក់ចុះ ២០ ភាគរយក្នុងរយៈពេល ១២ ខែគិតត្រឹមខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ឲ្យដឹងថា ប្រទេសវៀតណាមគឺជាប្រទេសផលិតគ្រាប់កាហ្វេ robusta ធំជាងគេបំផុតរបស់ពិភពលោក ហើយទីផ្សារតម្លៃគ្រាប់កាហ្វេប្រភេទនេះបានឡើងដល់កម្រិតខ្ពស់កាលពីសប្តាហ៍មុនក្នុងរយៈពេល ១៦ ឆ្នាំ។

កាលពី​ខែ​មុន យ៉ាង​ហោច​ណាស់​ខេត្ត​ចំនួន​បី​បាន​ប្រកាស​ដាក់​ថាជារដ្ឋ​ក្នុង​គ្រាអាសន្ន​ ដោយ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក និង​បញ្ហា​ជាតិអំបិល។ ទន្ទឹមនឹងនេះ គ្រោះរាំងស្ងួតនៅប្រទេសវៀតណាមគូសបញ្ជាក់ពីរបៀបដែលវិបត្តិអាកាសធាតុកំពុងប៉ះពាល់ដល់វិស័យកសិកម្មទូទាំងពិភពលោក។ លើសពីនេះ ទិន្នផលដំណាំទាបអាចបង្កឲ្យមានផលិតភាពទាប អតិផរណាខ្ពស់ និងកង្វះអាហាររូបត្ថម្ភកាន់តែអាក្រក់ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី