សេដ្ឋវិទូ លោក ច័ន្ទ សុផល ៖ កម្លាំងពលកម្ម ១លាននាក់ អាចរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៦% ក្នុងមួយឆ្នាំ

ភ្នំពេញ ៖ រយៈពេលនៃជម្លោះរវាងកម្ពុជា និងថៃ ចាប់ពីចុងខែឧសភា រហូតដល់ខែសីហានេះ បានធ្វើឱ្យ​ទំនាក់​ទំនងរវាងប្រទេសទាំងពីរធ្លាក់ដាំក្បាលចុះយ៉ាងខ្លាំង។ ជាមួយគ្នានោះ ប្រជាពល​រដ្ឋកម្ពុជាដែលជាពលករបម្រើការងារនៅប្រទេសថៃ​ជាច្រើននាក់ក៏បានសម្រេចចិត្តវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ។

យោងតាមការឱ្យដឹងពីក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានឱ្យដឹងថា គិតមកត្រឹម​ខែសីហានេះ ពលករកម្ពុជាដែលធ្លាប់បម្រើការងារនៅប្រទេសថៃ បានត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ មានចំនួនប្រមាណជិត ១លាន​នាក់ហើយ។ ការវិលត្រឡប់យ៉ាងគំហុករបស់ពលករនាពេលនេះ ត្រូវបានអ្នកជំនាញមើលឃើញថា នឹងជួយជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជាបានក្នុងទំហំដ៏ច្រើន ប្រសិនបើរដ្ឋាភិបាល​អាច​ដោះស្រាយការងារជូនពួក​គេទាន់ពេលវេលា។

មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍កម្មវិធី «អប្សារាយប់នេះ» លោក ច័ន្ទ សុផល នាយក​នៃមជ្ឈមណ្ឌល​សិក្សា​គោលនយោបាយបានឱ្យដឹងថា បើមើលទៅលើផលចំណេញ គឺ​ចំណេញផ្នែក​សេដ្ឋកិច្ច ក្នុងករណីដែលពួកគាត់មកដល់ស្រុកកំណើត ហើយទទួលបានការងារធ្វើ។ ជាក់ស្ដែងនៅក្នុងស្រុក សង្កេតឃើញថា នៅមានកង្វះខាតពលកម្មតាមរោងចក្រ សហគ្រាសមួយចំនួន ហើយអាចមានការវិនិយោគថ្មីៗ ដែលត្រូវការកម្លាំងពលកម្មថែម។ ដូច្នេះ ការវិលត្រឡប់មកវិញរបស់​ពលករនេះ អាចធ្វើឱ្យធូរស្រាលចំពោះតម្រូវការការងារបន្ថែមនៅតាមសហ​គ្រាស រោងចក្រ តា​ម​វិស័យកសិកម្មជាដើម ហើយក៏អាចជាផលចំណេញដល់សង្គមផងដែរ ដោយសារតែពួកគេបានជួបជុំ​គ្រួសារ​របស់គេវិញ។

អ្នកជំនាញដដែលបានបន្តគូសបញ្ជាក់ថា ៖

«ជាការគន់គូរងាយៗ ឧទាហរណ៍ថា ពលករ១លាននាក់ កម្រៃពលកម្មស្រុកយើងជាមធ្យមប្រហែលជា ២៥០ដុល្លារក្នុងមួយខែ ដោយមិនគិតពីប្រាក់​ថែមម៉ោង អីចឹងទៅក្នុងមួយឆ្នាំគឺអាចដល់ទៅ ៣ពាន់លាន​ដុល្លារ។ តួលេខនេះ បើគិតជាភាគរយ គឺប្រហែលជា ៦% នៃចំណូលក្នុងស្រុកសរុបរបស់យើង ខណៈដែលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជាមានចំនួនប្រមាណ ៥% ទៅ  ៦%។ ដូច្នេះ ប្រសិនបើអាចដោះស្រាយរឿងការងារជូនពលករបាន វានឹងជំរុញឱ្យសេដ្ឋកិច្ច​កម្ពុជារីកលូតលាស់កាន់តែលឿនថែមទៀត»។

យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​ការងារជាសេនាធិការ ក៏កំពុងតែខិតខំផ្សារភ្ជាប់ពលករជាមួយនឹងរោងចក្រ ​សហគ្រាសនាន ដែលមានស្រាប់ ហើយទន្ទឹមនឹងនោះ ក្រសួងក៏កំពុងបង្កើតការងារថ្មីៗបន្ថែមទៀត ដើម្បីបង្គ្រប់តម្រូវការការងារ​របស់ពលករដែលនៅសេសសល់ផងដែរ។

ចំពោះដំណោះស្រាយទៅលើរឿងនេះ លោក ច័ន្ទ សុផល បានបង្ហាញការយល់ឃើញថា ៖

«បើសិន​រដ្ឋ​អាចមានលទ្ធភាព បើសិនជាអាចរកធនធានថវិកាពីប្រភពណាបាន ជួយបង្កើត​ជាគម្រោងរដ្ឋ ឬក៏គាំទ្រគម្រោងឯកជនបន្ថែមដែលយើងចាត់ទុកថាជាការដោះស្រាយ​វិបត្តិ គឺរដ្ឋ​ត្រូវតែហ៊ាន​ចំណាយ​…ដូចកាលកូវីដជាដើម ក៏រដ្ឋចំណាយប្រាក់ដើម្បីទិញវាក់សាំងដែរ។ ឥឡូវយើងគិតថាវាជា​វិបត្តិធំដែរ​ ដែលរដ្ឋត្រូវហ៊ានចំណាយធ្វើការលឿនៗដែរ ហើយបង្កើតការងារ​តាមវិស័យ»។

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រហូតមកដល់ពេលនេះ ពលករដែល​ទទួលបានឱកាសការងាររួចរាល់ ​តាមរយៈយន្តការក្រសួងការងារផ្ទាល់ គឺមានចំនួន​ជាង៦ម៉ឺននាក់​ហើយ។ 

ទន្ទឹមនេះ ឱកាសការងារប្រមាណ២១ម៉ឺនកន្លែងទៀតកំពុងរង់ចាំកម្លាំងពលកម្ម ដែលពលករ​អាច​ស្វែង​រកឱកាសការងារនេះ តាមរយៈទូរសព្ទមកលេខ ១២៩៧ ដែលមានមន្ត្រីធ្វើការងារប្រចាំការ​៧ថ្ងៃក្នុង១សប្តាហ៍ ឬស្កេនកូដដើម្បីស្វែងរកឱកាសការងារ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *