អ្នកសេដ្ឋកិច្ច ៖ រាជរដ្ឋាភិបាលអាណត្តិទី៧​ បង្ហាញការយកចិត្តទុកដាក់ ជួយជំរុញឱ្យមានចរន្តសេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ សម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ដែលបានត្រៀមខ្លួនក្នុងពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងទទួលបានកាដូពីរាជរដ្ឋាភិបាលអាណត្តិទី៧ នូវការដំឡើងប្រាក់បំណាច់មុខងារជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងការបន្តផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ដែលនេះគឺជាសមានចិត្តរបស់រាជរដ្ឋាភិបាលចំពោះជនរួមជាតិ ហើយក៏ជាការបញ្ជាក់អំពីការធានាសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។

ជាមួយគ្នានេះ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ សាលារាជធានី បានរៀបចំរថយន្តក្រុង ចំនួន ៤៥៥គ្រឿង​​ សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០​២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការផ្តល់ប្រាក់ឧបត្ថម្ភ និងដំឡើងប្រាក់បំណាច់មុខងារផ្សេងៗជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ រួមទាំងការផ្តល់សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតសម្រាប់ឆ្នាំ២០២៤នេះ គឺជាការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ។

លោកបណ្ឌិត បានលើកឡើងថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមយ៉ាងណាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅមានជំហររឹងមាំ និងមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ដំឡើង និងឧបត្ថម្ភជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ រួមទាំងការផ្តល់ជូនមធ្យោបាយធ្វើដំណើរដល់ប្រជាពលរដ្ឋបានធ្វើដំណើរផងដែរ ដោលគោលនយោបាយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី គឺការបង្កើនការឧបត្ថម្ភ និងដំឡើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំ។

ចំណុចនេះបញ្ជាក់ថា ទោះស្ថានភាពសេដ្ឋកិច្ចសកលមានភាពថមថយយ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាល បានកាត់បន្ថយខ្ទង់ចំណាយមួយចំនួន ដោយបង្វែថវិកាទាំងនោះមកផ្តល់ជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដើម្បីប្រសិទ្ធភាពការងារ ក៏ដូចជាភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា ។

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ៖ «ការផ្តល់ជូនមធ្យោបាយធ្វើដំណើរដល់ប្រជាពលរដ្ឋដោយមិនបង់ប្រាក់នៅក្នុងព្រឹត្តិការណ៍ ក៏ដូចជាកម្មវិធីធំៗ គឺជាការរួមចំណែកក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋបានមួយចំនួនធំផងដែរ ។ បើយើងគិតជាមធ្យមគ្រប់ ២៥ ខេត្តក្រុង​ មានអ្នកដំណើរទៅស្រុកប្រមាណ ១លាននាក់ ដោយក្នុង១នាក់ ១០ដុល្លារ ដូច្នេះ ទាំងទៅស្រុក និងត្រឡប់ពីស្រុកមកក្រុងភ្នំពេញវិញ គឺអាចចំណាយ ២០ដុល្លារ ហើយគុណនឹង១លាននាក់ គឺស្មើនឹង ២០លានដុល្លារ »។

ដោយឡែកការដំឡើងប្រាក់មុខងារ គ្រប់តំណែង ឋានៈ ទាំងអស់ ដែលគិតជាមធ្យមក្នុងម្នាក់តម្លើងបាន ៣ម៉ឺនរៀល  ជាមួយចំនួនមន្ត្រីរាជការសរុបត្រឹមប្រមាណ៥០ម៉ឺននាក់ ក៏ចំនួននេះមិនតិចនោះដែរ ដែលទាំងនេះក៏ជាការបង្ហាញពីការគិតគូរទៅដល់កម្រិតជីវភាពមន្ត្រីរាជការផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព