អ្នកជំនាញ ៖ រំហូរសេដ្ឋកិច្ចមួយផ្នែករបស់ពលរដ្ឋក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក ជាការបង្ហាញពីភាពល្អប្រសើរ

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ (២៦-២៧-២៨ វិច្ឆិកា) បានប្រារព្ធធ្វើយ៉ាងអធិកអធម និងបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេស​ចរបរទេសជាច្រើនបានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តប្រកប​ដោយក្តីសប្បាយរីករាយក្រៃលែង ជាមួយនឹងការរក្សាបានសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ក្រោមម្លប់សុខសន្តិភាព និងជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍នៃពិធីបុណ្យអុំទូក ដែលប្រជាពលរដ្ឋបានចូលរួមកំសាន្ត ទាំងអ្នកចូលរួមអុំទូក ទាំងអ្នកមកទស្សនា ទាំងសកម្មភាពទិញលក់ដូរផ្សេងៗនៅក្នុងពិធីបុណ្យ គឺអាចបញ្ជាក់ពីសក្ខីភាព ដែលក្រៅពីសុខសន្តិភាព ក៏បានបញ្ជាក់ពីភាពរីកចម្រើននៃសេដ្ឋកិច្ចផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភា​កម្ពុជាបានកត់សម្គាល់ថា ទិដ្ឋភាពរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក គឺជាចរន្តសេដ្ឋកិច្ច ដែលហូរចេញពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់តាមរយៈអាជីវកម្មខ្នាតតូច និងខ្នាតមធ្យម។ ពោលវាជាចរន្តសេដ្ឋកិច្ចសង្គម ដែលផ្តើមចេញពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងជាចលករជំរុញសេដ្ឋកិច្ចទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធឱ្យមានភាពរស់រវើក។

លោកបណ្ឌិត បានប្រាប់ AMS ថា ៖

ទិដ្ឋភាពមួយទៀត អាចនិយាយអំពីការចូលរួមរបស់ភ្ញៀវទេសចរបរ​ទេ​ស ដែលបានចូលរួមក្នុងព្រឹត្តិការណ៍បុណ្យជាតិនៃពិធីបុណ្យអុំទូក ក៏ជាសក្ខីភាពបង្ហាញនូវការរួមចំណែកសេដ្ឋកិច្ចពីសំណាក់ភ្ញៀវទេសចរបរទេស ហើយវាក៏ជាការរួមចំណែកខាងសេដ្ឋកិច្ចមួយផ្នែក និងចាក់បញ្ចូលថវិកាទៅក្នុងចរន្តសេដ្ឋកិច្ចរបស់យើងបានមួយចំណែកដែរ»។

លោកបណ្ឌិត បានគូសបញ្ជាក់ថា បើនិយាយពីកំណើននៃគ្រឹះសេដ្ឋកិច្ច លុះត្រាណាញែកប្រភេទចំណូល ដែលបានមកពីភ្ញៀវទេសចរបរទេសជាក់លាក់ ដែលមកទស្សនាក្នុងអំឡុងពេល និងក្រោយព្រឹត្តិការណ៍ ដែលអាចមើលឃើញពីការរួមចំណែកនៃការបង្កើតរូបិយប័ណ្ណចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចនៃសកម្មភាពរបស់ផ្នែកទេសចរណ៍ តាមរយៈក្រុមមគ្គទេសក៏ អ្នកនាំភ្ញៀវទេសចរ ទើបអាចកំណត់បាន។

«សម្រាប់សកម្មភាពសេដ្ឋកិច្ចពលរដ្ឋ ដែលបានរួមចំណែកចាយប្រាក់ទៅលើការទិញរបស់របរ ដែលដាក់តាំងលក់ក្នុងពិធីបុណ្យ សមស្របតាមកម្រិតជីវភាពរបស់ពួកគេ ក៏ជាចរន្តសេដ្ឋកិច្ចក្នុងសង្គម ដែលមានចំនួនសមល្មមនៃសេដ្ឋកិច្ចផ្ទៃក្នុង ដែលចូលរួមចំណែកក្នុងរំហូរសេដ្ឋកិច្ចតាមរយៈលក់រាយ​​ ព្រោះការចំណាយគឺជាការយកថវិកាទៅទិញ បើយើងទិញនៅក្នុងកម្រិតក្នុងស្រុក ដែលមានបងប្អូនខ្មែរប្រជាកសិករជាអ្នកផលិតផលកែឆ្នៃជាដើមនោះ គឺជាផលប្រយោជន៍សេដ្ឋកិច្ចក្នុងសង្គមដ៏សំខាន់ ព្រោះថវិកានេះមិនបានហូរចេញទៅក្រៅប្រទេសនោះទេ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហុង វណ្ណៈ ។

ដោយឡែកសម្រាប់អាជីវករដែលជាអ្នកលក់តាមស្តង់នីមួយៗ បានបង្ហាញភាពរីករាយសប្បាយចិត្តក្នុងការលក់ ដោយសារមានប្រជាពលរដ្ឋជួយគាំទ្រផលិត​ផលរបស់គាត់ ពិសេសនាពេលរាត្រី។ ពួកគាត់បានប្រាប់ថា មានអតិថិនជនគាំទ្រច្រើនជាងឆ្នាំមុនៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​