សម្ដេចតេជោ ៖ អគ្គិសនី គឺជាកត្តាជំរុញវិស័យឧស្សាហកម្ម និងវិស័យសំខាន់ៗផ្សេងទៀតគាំទ្រកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ ជាមួយនឹងភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់កម្ពុជា ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងប្រទេសក៏មានភាពដិតដល់ជាងមុនផងដែរ។ ប៉ុន្តែលើសពីការប្រើប្រាស់អគ្គិសនីត្រឹមតែជាភ្លើងបំភ្លឺតាមផ្ទះ ថាមពលអគ្គិសនីក៏កាន់តែសំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្ម។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញទៅសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានមានប្រសាសន៍ បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាភាគច្រើនមានភ្លើងអគ្គិសនីប្រើប្រាស់ស្ទើរតែ១០០%ទៅហើយ។ ប៉ុន្តែយ៉ាងណា ថាមពលអគ្គិសនីក៏បានដើរតួយ៉ាងសំខាន់លើគ្រប់វិស័យ ជាពិសេសវាជាចំណែកក្នុងការជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន។

ក្នុងឱកាសដដែលនេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា ៖

“បើយើងមានអគ្គិសនី យើងមិនមែនដោះស្រាយតែបញ្ហាបំភ្លឺក្នុងផ្ទះទេ ប្រភពអគ្គិសនីនេះ គឺវានឹងផ្ដល់ឱកាសឱ្យយើងជំរុញវិស័យឧស្សាហកម្ម និងវិស័យដទៃទៀតដែលមានតម្រូវការប្រើប្រាស់អគ្គិសនី”

សម្ដេចបន្តមានប្រសាសន៍ថា ៖

“ឧស្សាហកម្មរោងចក្រនីមួយៗគឺប្រើប្រាស់នូវអគ្គិសនី ប៉ុន្តែអ្វីដែលធ្ងន់ជាងនេះគឺសេវាកម្មទាក់ទងនឹងសេវាទេសចរណ៍ គឺប្រើប្រាស់អគ្គិសនីធំណាស់ សណ្ឋាគារមួយដែលមាន ៤០០ ទៅ ៥០០បន្ទប់ តើត្រូវការអគ្គិសនីប៉ុន្មាន? ព្រោះនេះមិនមែនជាសម័យទេសចរបក់ផ្លិតទេ គឺសម័យទេសចរប្រើម៉ាស៊ីនត្រជាក់”

យ៉ាងណាក៏ដោយ នៅពេលដែលកម្ពុជាមានអគ្គិសនីប្រើប្រាស់សមស្រប ការងារផលិតកម្មក៏ងាយស្រួលជាងមុន ព្រោះរោងចក្រត្រូវការអគ្គិសនីដើម្បីផលិតចេញនូវផលិតផល។ ក្នុងន័យនេះ សម្ដេចបានបញ្ចាក់បន្ថែមថា មិនមានរោងចក្រណាដែលមិនប្រើអគ្គិសនីនោះទេ គឺត្រូវប្រើទាំងអស់ ដូច្នោះហើយបានជាតម្រូវការថាមពលអគ្គិសនីកាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ គួររំលឹកថា កាលពីទសវត្សរ៍៩០ហើយ កម្ពុជាមានអគ្គិសនីប្រើប្រាស់ត្រឹមតែ ៣០ មេហ្គាវ៉ាត់ប៉ុណ្ណោះនៅទីក្រុងភ្នំពេញ ហើយនៅតាមបណ្ដាខេត្តគឺមានការប្រើប្រាស់កាន់តែតិចតួច។ ប៉ុន្តែបច្ចុប្បន្ននេះ ទំហំនៃការប្រើប្រាស់នៅក្នុងប្រទេសកើនឡើងជាង ២ ២០០មេហ្កាវាត់ទៅហើយ ខណៈដែលទីក្រុងភ្នំពេញតែឯងប្រើអស់ប្រមាណ ១០០០មេហ្គាវ៉ាត់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី