ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជាមួយរូបទៅទាក់ម៉ូយ​នៅចិន ទទួលបានការ​ចាប់អារម្មណ៍​ច្រើនពី​វិនិ​យោ​គិន​នៅ​ទីនោះ

ភ្នំពេញ ៖ ឯកឧត្តម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី​ និងជា​អនុប្រធានទី​១ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានទៅ​បំពេញ​ទស្សនកិច្ច​ និង​ជួបជាមួយ​ក្រុ​ម​ហ៊ុន​ធំ​ៗ​របស់​ចិន​ជាច្រើននៅទីនោះ ។ អ្វីដែលគួ​រកត់សម្គាល់​នោះ គឺមានក្រុមហ៊ុន​ចិន​ជាច្រើនបាន​ចាប់អារម្មណ៍​ និ​ងចង់មកបណ្ដាក់ទុន​វិនិយោគ​នៅកម្ពុជា​នាពេល​ខាងមុខ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប៉ុន្មានថ្ងៃមកនេះ ឃើញថាឯកឧត្ត​បានជួ​បជាមួយ​ម្ចាស់​ក្រុមហ៊ុន​ និងជាអ្នកវិនិយោគ​ធំៗ​នៅក្នុងប្រទេស​ ក៏ដូចជាបណ្ដា​ប្រទេ​សផ្សេងទៀត​ ហើយឯកឧត្តម​ក៏បាន​បង្ហាញពី​សក្ដានុពល​របស់កម្ពុជា​ និ​ងទាក់ទាញ​វិនិយោគ​ទាំង​នោះមកកម្ពុជាដើម្បីស្វែង​រក​ការ​វិនិយោគនៅកម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន។

ជាលទ្ធផល​ឃើញ​ថា​មានក្រុមហ៊ុន​របស់​ចិន​ជាច្រើន​បានចាប់អារម្មណ៍​ និ​ងចង់មក​បណ្ដាក់ទុន​ ពង្រីកទុន​​នៅ​កម្ពុ​ជា​​បន្ថែម ដោយក្នុងនោះរួម​មាន​ក្រុមហ៊ុន​ដំឡើង​កង់​មួយ​ដែល​កំពុង​មានប្រតិបត្តិការ​នៅ​តំបន់សេដ្ឋកិច្ច​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ​ក៏បានចាប់អារម្មណ៍​ និង​ជម្រាប​ជូន​ឯកឧត្ត​ឧបនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុន​នឹងពង្រីកខ្សែ​ច្រវ៉ាក់​ផលិត​កម្ម​ដំឡើង​កង់​នៅកម្ពុជា ឱ្យដូច​ខ្សែច្រវ៉ាក់​ផលិតកម្ម​រោងចក្រ​នៅទីក្រុង​ស៊ិនជិន​ប្រទេសចិនដែរ ។

ក្រៅពីក្រុមហ៊ុនដំឡើងកង់​មួយ​នេះ ឯកឧត្តម ​ស៊ុន ចាន់ថុល ក៏បាន​បង្ហាញពី​សក្ដានុពល​វិនិយោគទៅក្រុមហ៊ុន​​ផលិតរថយន្តអគ្គិសនី BYD ដ៏ធំរបស់​ចិន ​និ​ងបាន​ស្នើ​ក្រុ​មហ៊ុន​មួយនេះ​មក​បង្កើតរោងចក្រ​ផលិត​គ្រឿង​បង្គុំ​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា ​ហើយផ្គត់ផ្គង់​សម្រាប់ការ​ដំឡើងរថយន្តអគ្គិសនីនៅក្នុង​ប្រទេស​ចិន​វិញ។ ក្រុម​ហ៊ុន​នេះក៏បានបង្ហាញពី​ចំណាប់​អារម្មណ៍​កា​រវិនិយោគរបស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជាដែលនឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែមានពន្លឺ​នៃការ​វិនិយោគថ្មីៗពីប្រទេស​ចិន​។

ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីកម្ពុជារូប​នេះ ក៏​ទទួលបានដំណឹង​ពីគម្រោង​ផ្លូវ​រថភ្លើង​តភ្ជាប់ពី​ភ្នំពេញ​ទៅ​អាកាស​យានដ្ឋានអន្តរជាតិតេជោ​ផងដែរ ដោយ​ក្រុមហ៊ុន​ Metro Group បានបង្ហាញថា​គម្រោ​ង​នេះ ​​នឹង​ដាក់ដំណើរការ​នៅឆ្នាំ២០២៥​ខាងមុខនេះ ហើយក្រុមហ៊ុន​ក៏បានបង្ហាញពីគម្រោង​វិនិយោគ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​មួយចំនួនទៀតផងដែរថា ។

ដោយឡែក​នៅក្នុងកិច្ចជំនួប​ជាមួយ​ក្រុមហ៊ុន ​Yuexiu Group ឯកឧត្តម ​ស៊ុន ចាន់ថុល ក៏បាន​បង្ហាញអំ​ពីកា​រ​រី​​ក​ចម្រើ​ន​ថ្មី​ៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដោយគិតចេញពីកត្តាសុខសន្តិភាព ស្ថិរភា​ព​ម៉ា​ក្រូ​សេ​​ដ្ឋកិច្ច ច្បាប់វិ​និ​យោ​គ​អំ​ណោ​យ​ផ​ល​ដោ​យ​បើ​ក​ទូ​លា​យស​ម្រា​ប់​គ្រប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ហើ​យ​ក្នុង​នោះ​​ក​ម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រ​ទេ​ស​ជា​ដៃ​គូ​ជាច្រើ​ន​ទៀតផងដែរ។ ហេដ្ឋារច​នា​សម្ព័ន្ធ​ពេញ​ផ្ទៃ​ប្រ​ទេស ដែលបាន និងកំពុងអភិវឌ្ឍរួមមានផ្លូ​វ​ល្បឿន​លឿ​ន​ភ្នំ​ពេ​ញ​-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីខេត្តសៀមរាប ការ​ត្រៀ​ម​​បើ​ក​​ដំ​ណើរ​កា​រ​អា​​កា​ស​យាន​​ដ្ឋា​​នថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគ​ម្រោង​ព​ង្រីក​កំពង់ផែទឹកជ្រៅជាដើម ។

បន្ទាប់ពីបានទទួលស្តាប់ការពន្យល់បង្ហាញដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំ​ពីសក្តានុពល និ​ងភា​ពរី​ក​ចម្រើ​​​ន​យ៉ាងឆាប់រហ័សរបស់កម្ពុជា លោកនាយ​ក​ប្រតិប​ត្តិ​ក្រុម​ហ៊ុន ​Yuexiu Group បានបង្ហាញ​ចំ​ណា​ប់​អា​រ​ម្ម​ណ៍​លើវិ​​ស័យ​មួ​យចំនួននៅប្រទេសកម្ពុជារួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងក​សិ​ឧ​ស្សា​ហ​កម្ម​ជាដើ​ម ។​

ក្រៅពីនេះ នៅមានក្រុមហ៊ុនធំៗពីរទៀតរបស់ចិន ក៏បានបង្ហាញពី​បំណង​មក​សិក្សា​សក្ដានុពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ក្រោយពីបានស្ដាប់​ការ​បង្ហាញ​របស់​ឯក​ឧត្ត​​​​មឧបនាយករដ្ឋមន្ត្រីកម្ពុជា គឺក្រុមហ៊ុន GICI  និងក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ចិន ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន