Tesla Bot ជាមនុស្សយន្តរ៉ូបូតរបស់ក្រុមហ៊ុន Tesla ដែលធ្លាប់បានបង្កភាពភ្ញាក់ផ្អើលម្តងហើយកាលពីរដូវក្តៅកន្លងទៅនោះ ពេលនេះវាកំពុងត្រឡប់មកក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀតសម្រាប់អ្នកនិយមចូលចិត្តតាមដានបច្ចេកវិទ្យា និងតាមដានជាមួយនឹងស្ថាបនិកក្រុមហ៊ុនគឺលោក Elon Musk។

នៅសប្តាហ៍នេះ បុរសជនជាតិកាណាដាដែលជាកំពូលមហាសេដ្ឋីរូបនេះបានបង្ហើបពីការព្យាករណ៍របស់ខ្លួនថា ទីផ្សាររ៉ូបូតនាពេលអនាគតសម្រាប់ភពផែនដីគឺជាទីផ្សារដែលមានសក្ដានុពល និងមានទំហំធំជាងទីផ្សាររថយន្តអគ្គិសនីជាក់ជាមិនខាន។
នៅក្នុងសេចក្តីប្រកាសដដែលនេះបានបញ្ជាក់ន័យថា ក្នុងឆ្នាំ២០២២នេះ លោក Elon Musk ទំនងជាចាប់ផ្តើមផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើបច្ចេកវិទ្យាអភិវឌ្ឍរ៉ូបូត ដោយលោកថែមទាំងបានធ្វើការពន្យល់ជាច្រើនទៅកាន់ក្រុមអ្នកវិនិយោគអំពីអាជីវកម្មថ្មីមួយនេះ។

សូមរំលឹកផងដែរថា គម្រោងដែលត្រូវបានស្គាល់ឈ្មោះថា Optimus របស់ Tesla បានបង្ហាញវត្តមានកាលពីឆ្នាំកន្លងទៅ ដើម្បីចាប់ផ្តើមឆ្លើយទៅនឹងសំណួររបស់មនុស្សគ្រប់គ្នាចំពោះបច្ចេកវិទ្យារ៉ូបូតតាមរយៈការដាក់បង្ហាញឈុតអាវរ៉ូបូតដំបូងរបស់ខ្លួននៅលើឆាកដ៏ធំមួយកាលពីគ្រានោះ ហើយវាបានក្លាយទៅជាព័ត៌មានដែលមានការផ្សព្វផ្សាយពាសពេញបណ្តាញសង្គម។
ថ្លែងនៅក្នុងព្រឹតិ្តការណ៍កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅ លោក Musk ធ្លាប់បានអះអាងថា ឈុតអាវរ៉ូបូត Tesla Bot នេះត្រូវបានអភិវឌ្ឍឡើងជាមួយនឹងបច្ចេកវិទ្យាវ៉ៃឆ្លាត AI ដូចទៅនឹងប្រព័ន្ធ AI ប្រើប្រាស់នៅក្នុងរថយន្ត Tesla ដែរ ប៉ុន្តែប្រភេទរ៉ូបូតបែបនេះនៅមិនទាន់ មានលក់នៅលើទីផ្សារបច្ចុប្បន្ននោះទេ ហើយក៏មិនមានរ៉ូបូតណាដែលមានភាពស្រដៀងគ្នានោះដែរ។ គួរឲ្យដឹងដែរថា Tesla Bot ទោះបីជាមិនទាន់រួចរាល់ទាំងស្រុង ប៉ុន្តែគេអាចដឹងថាវានឹងមានកំពស់ប្រហែលជា ១,៧២ម៉ែត្រ ហើយបំពាក់មកជាមួយនឹង Screen នៅលើផ្ទៃមុខអាចមានថាមពលក្នុងលើកទំងន់រហូតទៅដល់ ៦៨គីឡូក្រាម និងដើរក្នុងល្បឿន៨គីឡូម៉ែត្រក្នុងមួយម៉ោង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/10/2026
បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

MPTC និង La FrenchTech Phnom Penh ពិភាក្សាអំពី FrancoTech និង អនាគតនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍របស់កម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2026
La French Tech Phnom Penh បានជួបពិភាក្សាជាមួយ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង (MPTC) ដើម្បីពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ FrancoTech ធ្វើបទបង្ហាញអំពី French Tech Forum Asia Phnom Penh និងស្វែងរកគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាបន្ថែមទៀត





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content