ភ្នំពេញ ៖ សហគ្រាសលក់ផលិតផលខ្មែរចំនួន ៤៥ ដែលបានដាក់តាំងលក់ផលិតផលខ្មែរនាព្រឹត្តិការណ៍ស៊ីហ្គេមចាប់តាំងពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣រហូតមកនោះ កំពុងទទួលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកចូលទស្សនាដោយផ្ទាល់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកដែលកំពុងស្វែងរកដៃគូវិនិយោគផងដែរ។

ចាប់តាំងពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកជាផ្លូវការនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានក្លាយជាថ្ងៃបើកតាំងលក់ផលិតផលខ្មែរជាច្រើនប្រភេទ ។ ផលិតផលទាំងនោះផងដែរ ជាផលិតផលរបស់សហគ្រាស សហគមន៍ សិប្បកម្ម និងដែលមានអាជីវករជាសមាជិកនៃចលនាភូមិមួយផលិតផលមួយ។

លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងចលនាភូមិមួយផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖
“ខ្ញុំរំពឹងថានឹងលក់ដាច់ ព្រោះនេះជាមុខមាត់ប្រទេសជាតិ ដោយយើងកំពុងមានភ្ញៀវចូលមកផង ប្រជាជនក្នុងស្រុកយើងផង ជាពិសេសថ្នាក់ដឹកនាំជាតិ និងអន្តរជាតិដែលតែងតែទន្ទឹងរង់ចាំស្វែងយល់ពីផលិតផលខ្មែរផង។”
លោកបណ្ឌិតបន្តថា៖
“យើងបានដាក់តាំងជួរមុខគេ ដោយថ្នាក់ដឹកនាំអនុញ្ញាតឲ្យដាក់ ២០ស្តង់តែម្ដង ហើយក្នុង២០ស្តង់នេះ គឺមាន ៤៥សហគ្រាស សហគមន៍ និងសិប្បកម្ម។”
បើតាមអ្នកជំនាញដដែលរូបនេះបានឱ្យដឹងថា គណៈកម្មការកំពុងតែចូលរួម និងខិតខំធ្វើយ៉ាងណាលើកមុខមាត់កម្ពុជាតាមរយៈផលិតផលក្នុងស្រុក ដែលសុទ្ធសឹងតែកើតចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលមានស្តង់ដារគ្រប់គ្រាន់ ស័ក្កិសមនឹងមានការទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content