ធនាគារកណ្តាលអឺរ៉ុបកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ

បរទេស៖ យោងតាមប្រភពពី Investopedia បានរាយការណ៍ថា ធនាគារកណ្តាលអាម៉េរិកកំពុងរក្សាអត្រាការប្រាក់ខ្ពស់ដើម្បីរារាំងអតិផរណាឱ្យសេដ្ឋកិច្ចចុះត្រជាក់ ហើយអាចនឹងបន្តរក្សាវារហូតដល់អតិផរណាធ្លាក់ចុះ។


កាលពីសប្តាហ៍មុន ធនាគារកណ្តាលអឺរ៉ុប ECB បានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ដែលកាត់បន្ថយពី ៤ ភាគរយមកត្រឹម ៣ ភាគរយ។ ការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុនាពេលថ្មីៗនេះរបស់ ECB ខណៈដែលអតិផរណានៅក្នុងតំបន់អឺរ៉ូបានធ្លាក់ចុះជាង ២,៥ ភាគរយ ហើយទស្សនវិស័យអតិផរណាទាំងមូលបានប្រសើរឡើងគួរឱ្យកត់សម្គាល់។ ឥឡូវនេះ គេកំពុងរង់ចាំមើលថា តើធនាគារកណ្តាលអាម៉េរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនដូចនឹងធនាគារកណ្តាលអឺរ៉ុបដែរ ឬទេ? យ៉ាងណាមិញ ការសម្រេចចិត្តរបស់ ECB ក្នុងការកាត់បន្ថយអត្រាការប្រាក់គឺផ្ទុយស្រឡះពីវិធីសាស្រ្តដែលធ្វើឡើងដោយធនាគារកណ្តាលអាមេរិក ដែលប្រកាន់ជំហររបស់ខ្លួនក្នុងការរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំគោលនយោបាយថ្មីៗបំផុតរបស់ខ្លួន។

ទន្ទឹមនឹងនេះ គេរំពឹងតិចតួចបំផុតដែលធនាគារកណ្តាលនឹងធ្វើការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយរូបិយវត្ថុ ប៉ុន្តែកិច្ចប្រជុំរបស់គណៈកម្មាធិការរៀបចំគោលនយោបាយរូបិយវត្ថុនៅថ្ងៃពុធខាងមុខនេះ នឹងបំភ្លឺអំពីពេលដែលធនាគារកណ្តាលអាចបន្ថយអត្រាការប្រាក់។ យ៉ាងណាមិញ ធនាគារកណ្តាលអាម៉េរិកអាចនឹងបន្តរក្សាអត្រាការប្រាក់នៅដដែល​ ៥,២៥ ភាគរយដល់ ៥,៥០ ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៣ ឆ្នាំ។

ប្រសិនបើ Fed ដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នៃការកើនឡើងអតិផរណា ឬ បន្ថយវាដើម្បីជំរុញសេដ្ឋកិច្ច នោះវានឹងក្លាយទៅជារឿងភ្ញាក់ផ្អើលដ៏ធំចំពោះទីផ្សារហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ពាណិជ្ជករ​សង្ឃឹមថា Fed អាចនឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ខែ​កញ្ញា​នៅ​ឆ្នាំនេះ។ អត្រានៃការព្យាករណ៍របស់ពាណិជ្ជករលើការកាត់បន្ថយអត្រាការប្រាក់បានធ្លាក់ចុះពី ៦៨,៧ ភាគរយមកត្រឹម ៥០,៨ ភាគរយ បន្ទាប់ពីរបាយការណ៍ពីការិយាល័យស្ថិតិការងារបង្ហាញថា ការកើនឡើងប្រាក់ឈ្នួល និងកំណើនការងារអាចនឹងជំរុញសម្ពាធអតិផរណា។

មន្ត្រីធនាគារកណ្តាលបានឲ្យសញ្ញាថា ពួកគេសុខចិត្តឲ្យធនាគារកណ្តាលរក្សាអត្រាការប្រាក់ខ្ពស់ឱ្យបានយូរជាងនេះ ខណៈដែលសមាជិកគណៈកម្មាធិការគោលនយោបាយរបស់ Fed កំពុងរង់ចាំ អតិផរណាធ្លាក់ចុះដល់អត្រាប្រចាំឆ្នាំ ២ ភាគរយ មុនពេលដែលពួកគេនឹងពិចារណាបញ្ចុះអត្រាការប្រាក់សំខាន់ៗរបស់ពួកគេ ដែលមានឥទ្ធិពលលើការចំណាយលើការខ្ចីប្រាក់លើកម្ចីគ្រប់ប្រភេទ។ មិនត្រឹមតែប៉ុណ្ណោះ អត្រាអតិផរណានៅឆ្នាំ ២០២៤ ខ្ពស់ជាងការរំពឹងទុក ដែលធ្វើឲ្យការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ថយចុះ។ Michael Gapen សេដ្ឋវិទូអាមេរិកនៅធនាគារ Bank of America Securities លើកឡើងថា Fed អាចកំពុងពិនិត្យឡើងវិញនូវទស្សនវិស័យរបស់ខ្លួនដើម្បីជំរុញកំណើន និងទប់ទល់អតិផរណាកាន់តែរឹងមាំ ហើយពួកគេគួរតែគ្រោងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម