អ្នកជំនាញ ៖ ការបង្កើតតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក និងធ្វើឱ្យការទិញ-លក់មានភាពងាយស្រួលជាងមុន

ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន រដ្ឋាភិបាលអាណត្តិថ្មីទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយដោយបង្កើតតំបន់ជាច្រើនដូចជា តំបន់សេដ្ឋកិច្ចពិសេស សួនកសិ-ឧស្សាហកម្ម និងសួនឧស្សាហ​កម្មជាដើម។ ក្នុងនោះ ក៏មានផងដែរនូវការបង្កើតតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក (Free-Trade Zone) ដែលជារឿងថ្មីមួយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានពន្យល់ពីគោលបំណងនៃការបង្កើតតំបន់មួយនេះថា វាជាតំបន់ដែលអនុញ្ញាតឱ្យមានការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នាកាន់តែងាយស្រួល មានទំនិញជាច្រើនដែលដាក់តាំងបង្ហាញលក់នៅ​ក្នុងតំបន់នោះ ហើយមានរដ្ឋបាលនៅក្នុងការបង់ពន្ធ ដូចជា ពន្ធ VAT ជាដើម។

លោកបណ្ឌិតបន្តថា៖

«ការបង្កើតតំបន់នេះឡើងគឺមានរដ្ឋបាលនៅខាងក្នុង ដែលដូចទៅនឹង​តំបន់សេដ្ឋ​កិច្ចពិសេស អីចឹងវាមានការលើកលែងមួយចំនួន ដូចជាការផ្ដល់អគ្គិសនីក្នុងតម្លៃទាប ការជួយសម្រួលដល់ការដឹកជញ្ចូន និងជួយដល់ការសម្របសម្រួលផ្នែកពន្ធដារ និងពន្ធគយ​សម្រាប់នាំចេញនាំចូល ឬក៏ទិញទំនិញយកមកដាក់នៅក្នុងតំបន់នោះជាដើម»។

ក្នុងន័យនេះ លោកបណ្ឌិតបានលើកជាឧទាហរណ៍ជាក់ស្ដែងថា បច្ចុប្បន្ននេះ ទីផ្សារនៅក្នុងស្រុក មិនទាន់មានការប្រមូលផ្ដុំនៅឡើយទេ។ ប្រសិនបើបុគ្គលណាម្នាក់ចង់ទិញសម្ភារៈដាក់ផ្ទះ គឺគេត្រូវធ្វើដំណើរទៅច្រើនកន្លែង ដើម្បីអាចទិញបានគ្រប់តម្រូវការ។ ប៉ុន្តែប្រសិនបើកម្ពុជាមានតំបន់នេះ ទំនិញនានានឹងមកប្រមូលផ្ដុំលក់តែមួយកន្លែង។ ដូចជាក្នុងករណីដែលប្រជាជនចង់ទិញគ្រឿងសំណង់ ពួកគេអាចសំដៅទៅតែមួយកន្លែង ប៉ុន្តែអាចរកបាននូវសម្ភារៈសំណង់គ្រប់ប្រភេទតែម្ដង។

ដូច្នេះហើយ ការបង្កើតតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុកនេះ​ បង្កើនភាពងាយស្រួលក្នុងការទិញ​លក់តែមួយកន្លែង ដោយចំណាយពេលតែមួយកន្លែង តែអាចទិញទំនិញប្រភេទណាមួយបាន​ជាច្រើនមុខ ដែលជួយឱ្យរីកចម្រើនផ្នែកទីផ្សារ និងការលក់ជាទូទៅ។

គួរបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ត្រង់ចំណុចទី២ រដ្ឋាភិបាល​បានផ្ដោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួត​ប្រជែង តាមរយៈការ​អភិវឌ្ឍ​វិស័យគន្លឹះ និង ប្រភពថ្មី នៃកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ការតភា្ជប់ និងការបង្កើនប្រសិទ្ធភាព​នៃវិស័យដឹកជញ្ជូន ឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល។

បន្ថែមពីនេះ ក៏មាននូវការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និង ភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេសរួមបញ្ចូលនូវសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និង តំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក (Free-Trade Zone) ព្រមទាំងនវានុវត្តយន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការវិនិយោគ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច