សហគមន៍កសិករចង់ឱ្យផលិតកម្មស្រូវរបស់ខ្លួនមានតម្លៃល្អនៅលើទីផ្សារ

ភ្នំពេញ៖ កសិករកម្ពុជា ដែលភាគច្រើនបានប្រកបរបរធ្វើស្រែនៅតាមបណ្តាខេត្តនានាកំពុងរង់ចាំការប្រមូលផលស្រូវរបស់ខ្លួននាពេលខាងមុខជាមួយនឹងក្ដីរំពឹងថានឹងទទួលផលល្អ ហើយក៏មានតម្លៃល្អនៅលើទីផ្សារ ខណៈដែលក្រសួងកសិកម្ម ក៏​កំពុងជំរុញឱ្យមានការផលិតពូជស្រូវ​ល្អសែនក្រអូបផ្ការំដួល និងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារផងដែរ​។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ការឡើងថ្លៃប្រភេទស្រូវ (IR និង​OM) បានធ្វើឱ្យកសិករដែលដាំដុះស្រូវប្រភេទនេះ​ មា​ន​សេចក្តីត្រេកអរយ៉ាងខ្លាំង ប៉ុន្តែក្រោយមកស្ថានភាពនៃតម្លៃស្រូវនេះក៏បានត្រឡប់មករកសភាពធម្មតាវិញ ខណៈកសិករភាគច្រើនដាំដុះស្រូវប្រភេទសែនក្រអូប និងផ្ការំដួលនៅតាមបណ្តាខេត្ត ដែលនឹង​ត្រៀមប្រមូលផលក្នុងខែវិច្ឆិកា-ធ្នូ បានសំណូមពរដល់ក្រសួងកសិ​កម្មឱ្យជួយគិតគូរ​រក្សាលំនឹងតម្លៃស្រូវសែនក្រអូប ផ្ការំដួល ឱ្យស្ថិតនៅក្នុ​ងតម្លៃខ្ពស់ដូចជាប្រភេទស្រូវ IR និងOM ដែលបានប្រមូលផលដើមរដូវ ។

លោក អេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យ ខេត្តកំពង់ចាម បានប្រាប់ AMS ឱ្យដឹង​ថា ប្រភេទស្រូ​វផ្ការំដួល និងសែនក្រអូប គេអាចដាំដុះបានត្រឹមតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ព្រោះជាប្រភេទស្រូវប្រកាន់រដូវ ហើយ​ការដាំដុះ​​ត្រូវការថែ​ទាំខ្លាំងជាងស្រូវធម្មតា ។ ចំណែកស្រូវ IR និងOM ពឹងផ្អែកច្រើនលើទឹកភ្លៀង តែអាចដាំ និងប្រមូលផលបាន ២-៣ដង ក្នុង១ឆ្នាំ ហើយងាយស្រួលលក់ទៅប្រទេសវៀតណាម។

លោកប្រធានសហគមន៍រូបនេះបានគូសបញ្ជាក់ថា ទាក់ទងនឹងការជំរុញឱ្យកសិករផលិតស្រូវប្រភេទណាមួយ គឺទី១-ត្រូវមានទីផ្សារនៃការបញ្ជាទិញ ទី២-ត្រូវដឹងពីតម្លែ លើទីផ្សារ និងទី៣-ដឹងពីទិន្នផលវាជាក់លាក់ ក្នុង១ហិកតាទទួលផលប៉ុន្មាន និងបញ្ហាប្រឈមរបស់ស្រូវអ្វីខ្លះ?។

លោក អេង ថុង បានមានប្រសាសន៍ថា ពេលស្រូវOM ឡើងថ្លៃ ស្រូវសែនក្រអូបមិនឡើងថ្លៃទេ ហើយទិន្នផលទទួលបានពី ៤-៥តោនក្នុង១ហិកតា ចំណែកឯស្រូវ OM ទិន្នផលវាទទួលបានពី៥-៧តោនក្នុង១ហិកតា។

លោកប្រធានសហគមន៍បានបញ្ជាក់ថា ស្រូវ OM មានដើមទាប ងាយទទួលផល ទិន្នផលច្រើន ឃើញថាខុសគ្នាច្រើន ពេលស្រូវ OM ឡើងថ្លៃ បើជំរុញកសិករឱ្យផលិតសែនក្រអូប ឬស្រូវចំប៉ីស  វាជារឿងពិបាក ហើយបើតម្លៃស្មើគ្នា កសិករគាត់ប្រាកដជាធ្វើស្រូវ OM សិន ព្រោះទិន្នផលវាខុសគ្នា។

លោក អេង ថុង បានលើកឧទាហរណ៍ពីសហគមន៍របស់លោកថា កសិករស្ទើរតែ ៩០% គេនាំគ្នាងាកទៅធ្វើស្រូវ OM ច្រើន ដែលបច្ចុប្បន្នមានប្រមាណជិត ៣០០ហិកតាក្នុងចំណោមស្រូវសហគមន៍ទាំងអស់មានជិត ១ ០០០ហិក​​​​តា ព្រោះវៀតណាមទិញតែ​ស្រូវ OM ទោះតម្លៃធ្លាក់មកត្រឹម១គីឡូថ្លៃ ១ ១០០ – ១ ១៥០រៀលក៏ដោយ ព្រោះស្រូវវៀតណាមមានហានីភ័យទាបជាង។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ​ក្នុងឱកាសពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្ម ក្នុងខេត្តបាត់ដំបង ​កាលពីថ្ងៃទី១០ ខែកញ្ញា បានជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូ​ជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ​។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការជ្រើសរើសពូជស្រូវសុទ្ធ សែនក្រអូប និងផ្ការំដួល គឺជួយដល់អ្នកផលិតពូជសុទ្ធ និងបង្កើនផ​លចំណេញសម្រាប់ទាំងអស់គ្នា។ ក្រសួងនឹងជួយជំរុញឱ្យមានការសហការ សម្របសម្រួលជាមួយអាជ្ញាធរ និងរោងម៉ាស៊ី​នកិ​នស្រូវ​ពីទីផ្សារ និងតម្លៃរបស់វា។

ឯកឧត្តម ឌិត ទីណា បានគូសបញ្ចាក់ថា ជាយន្តការចាំបាច់​ត្រូវមានការចូលរួមសហការគ្នាល្អ ការកសាងនូវ​បណ្តាញ​ពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបន​បត្រ​ត្រឹមត្រូវ និងមា​នខ្សែច្រវាក់ទីផ្សារល្អ  និងត្រូវ​ជំរុញ​ឱ្យ​កសិករ​ប្រើប្រាស់​ពូជស្រូវ​សុទ្ធ​នេះ ​និង​ប្រមូល​ទិញ​មកវិញ​តាម​តម្លៃ​កិច្ចសន្យា ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ និងការប្រើប្រាស់ផ្សព្វ​ផ្សាយច​លនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះជា​គោល​បំណង​ដើម្បី​ជួយ​ដល់​កសិករ​ឱ្យមាន​ទីផ្សារ​ទទួលបាន​ផល​​ចំណេញ​ទាំងអស់គ្នា និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក