អ្នកជំនាញកសិកម្ម ៖ កសិករគួរលក់អ្វីដែលជាផលិតផលរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ SEA Game ឆ្នាំ២០២៣

ភ្នំពេញ ៖ ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះប្រារព្ធរៀបចំកីឡា SEA Game លើកទី៣២ ដូច្នេះហើយ កម្ពុជាមានរឿងជាច្រើនសម្រាប់ត្រៀមចាប់យកឱកាសល្អពីព្រឹត្តិការណ៍នេះដើម្បីទាញយកប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងស្រុក។ ទន្ទឹមនឹងនេះ វិស័យកសិកម្មគឺជាវិស័យឈានមុខគេមួយផងដែរ ដែលត្រូវគិតគូរ ខណៈដែលកម្ពុជាមានការនាំចេញផលិតផលពីវិស័យនេះក្នុងបរិមាណច្រើន បើធៀបទៅនឹងវិស័យផ្សេងទៀត។

អ្នកជំនាញកសិកម្ម ឯកឧត្តមបណ្ឌិត សួង ណយ បានមើលឃើញពីចំណុចប្រសើររបស់កម្ពុជា និងរំពឹងថាកម្ពុជាអាចផ្សព្វផ្សាយបន្ថែមទៀតអំពីសក្ដានុពលនៃវិស័យកសិកម្ម។ ប៉ុន្តែយ៉ាងណា លោកក៏បានមើលឃើញអំពីចំណុចមួយចំនួនទៀត ដែលប្រជាកសិករគួរតែកែតម្រូវ ដើម្បីលើកមុខមាត់កម្ពុជាក្នុងពេលមានភ្ញៀវអន្តរជាតិចូលមកទស្សនា។

លោកបណ្ឌិតបានមានប្រសាសន៍ថា ៖

“ខ្ញុំលើកទឹកចិត្តដល់កសិករឱ្យបង្កើនសមត្ថិភាពក្នុងការផលិត បង្កើនគុណភាពផលិតផលកសិកម្ម សម្រាប់ទទួលភ្ញៀវអន្តរជាតិ ដោយចៀសវាងការបន្លំទទួលយកផលិតផលក្រៅស្រុកមកតាំងបង្ហាញក្លែងថាជាផលិតផលក្នុងស្រុក ព្រោះនេះជាពេលវេលាដើម្បីទាញចំណាប់អារម្មណ៍ពីពិភពលោក តាមរយៈការបង្ហាញនូវអ្វីដែលជារបស់យើងពិតប្រាកដ”

លោកបណ្ឌិតបន្តទៀតថា ៖

“សម័យនេះជាសម័យឌីជីថល ដែលមនុស្សអាចទំនាក់ទំនងគ្នាបានកាន់តែលឿន និងងាយស្រួល ដូច្នេះហើយ ប្រជាជនទាំងមូល ជាពិសេសអ្នកបម្រើសេវាកម្ម គួរគិតគូរធ្វើយ៉ាងណាឱ្យគេចាកចេញដោយការពេញចិត្ត។ ពេញចិត្តទាំងលើសេវាកម្ម និងឥរិបទនៃការស្វាគមន៍ ជាពិសេសគឺភាពស្មោះត្រង់តែម្ដង”

យ៉ាងណាមិញ លោកបណ្ឌិតក៏បានក្រើនរំលឹកបន្ថែមទៅដល់ប្រជាកសិករ ឱ្យពង្រឹងគុណភាពក្នុងការផលិត យកចិត្តទុកដាក់ទៅលើការដាំដុះដែលត្រូវតាមស្តង់ដារ ដើម្បីអាចទទួលបានផលិតផលដែលល្អ ប្រកបដោយគុណភាពសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ។ គួររំលឹកថា នាឱកាសពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) កាលពីថ្ងៃទី ១៤កក្កដាកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះដាក់ចេញជាយុទ្ធនាការ «ទស្សនាកម្ពុជាឆ្នាំ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ សម្ដេចក៏បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការ «កម្ពុជាស្អាត និងទីក្រុងស្អាត រម្យណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋាកិច្ចល្អ» ដើម្បីលើកកម្ពស់មុខមាត់របស់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក