រយៈពេល៤ខែ​ដើមឆ្នាំ២០២៤​ CDC អនុម័ត​គម្រោង​វិនិយោគចំនួន​១២៨​គម្រោង​មាន​ទឹក​ប្រាក់ជាង ២,៥ពាន់លានដុល្លារ​

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់​ដំណាច់ខែ​មេសា ឆ្នាំ២០២៤​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគទាំង​ថ្មី និងគម្រោងពង្រីក​ការ​វិនិយោគ​នៅកម្ពុជា​សរុប​ចំនួន ​១២៨ ​គម្រោង ​ដោយ​មាន​ទឹក​ប្រាក់​​វិនិយោគ​សរុបប្រមាណ ២,៥ពាន់​លានដុល្លា​រអាមេរិក ។​ នេះបើតាម​របាយការណ៍របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ចេញផ្សាយ​ជា​បន្តបន្ទាប់កាលពីពេលកន្លងទៅថ្មីៗនេះ ។

បើតាម​របាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាបាន​បង្ហាញឱ្យឃើញថា ក្នុងខែមករាឆ្នាំ ២០២៤​ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍អនុម័ត​ចំនួន​ ៣២​គម្រោង មានទុនវិនិយោគ​ចំនួន១៨៧​លានដុល្លារអាមេរិក ។ ក្នុង​ខែកុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍​អនុម័ត​គម្រោង​វិនិយោគចំនួន ២៤គម្រោង មានទុនវិនិយោគ​សរុប​ចំនួន ​១,២​ពាន់​​លានដុល្លារ​អាមេរិក ខែមីនា អនុម័ត​គម្រោង​ចំនួន​ ៥០គម្រោង មានទុន​វិនិយោគ​ចំនួន ៨១៣​លាន​ដុល្លា​រ​អា​មេរិក​ និងខែមេសា ឆ្នាំ ២០២៤​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​អនុម័ត​គម្រោង​ចំនួន២២​គម្រោង​ មានទុន​វិនិយោគ​ចំនួន ៣០៩​លានដុល្លារ​អាមេរិក ។​

យោងតាមរបាយការណ៍ដដែលនេះ គម្រោង​ចំនួន៨៧​គម្រោង​ មានទីតាំង​វិនិយោគ​នៅ ក្រៅតំបន់សេដ្ឋកិច្ច​ពិសេស​ ក្នុងនោះ គម្រោង​ធំៗ​មួយ​ចំនួនមានទឹកប្រាក់​លើស​ពី​១០០​លាន​ដុល្លារ អាមេរិក​ដូចជា គម្រោង​វិនិយោគបង្កើត​ និងធ្វើអាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មានទុន​វិនិយោគ​រហូតដល់​ ៥៧៤​លានដុល្លា​រអាមេរិក ​បង្កើត​ការងារ​បានរហូតដល់​ជិត​៤ពាន់​នាក់ ។​​ គម្រោង​វិនិយោគ​សាង​សង់​វារីអគ្គិសនី ស្ទឹង​មេទឹក​ នៅស្រុក​មណ្ឌល​សីមា​ ខេត្ត​កោះកុង​ក៏ឃើញថា​មានទឹកប្រាក់​វិនិយោគ​រហូតដល់​៤៤០​លាន​ដុល្លារ​​អាមេរិក បង្កើតការងារ​បាន២២០​នាក់ ​។ ក្រៅពីនេះ ក៏មានគម្រោ​ងវិនិយោគ សាង​សង់​កំព​ង់ផែពហុ​បំណង និ​ងមជ្ឍមណ្ឌល​ភស្តុភារកម្ម​កំពង់​ឆ្នាំ​ង និងគម្រោងវិនិយោគ​បង្កើត​ និងធ្វើ​​អាជី​វកម្ម​មជ្ឈ​ម​ណ្ឌ​ល​​ទិន្នន័យ​ ដែលមានទីតាំង​នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ឃើញថា​មានទុ​នវិ​និ​យោ​គ​​​លើ​ស​១០០លានដុល្លារ​អាមេរិក​ដែរ​ ។​

អ្វីដែលជាការកត់សម្គាល់នោះដែរ ក្នុង​ខែមេសា ឆ្នាំ ២០២៤​នេះ គម្រោង​វិនិយោគ​ចំនួន​២២គម្រោង​ ភាគ​ច្រើន​​ ឬស្ទើរតែទាំងអស់​គឺជា​គម្រោង​វិនិយោគ​ដែល​មាន​ប្រ​ភព​ទុន​មក​ពី​ប្រទេស​ចិន ។ បើតាម​សេចក្ដី​ប្រ​កា​ស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា ៩៨​ភាគរយ​នៃគម្រោងវិនិយោគដែលអនុម័ត​កក្នុង​ខែ មេសា ឆ្នាំ២០២៤​មានប្រភព​ទុន​មក​ពី​ប្រទេស​ចិនដែលធ្វើ​ឱ្យ​ចិន​ក្លាយជា​ប្រទេស​ឈរ​លំដាប់​លេខ​ទី​១​ ជា​អ្នកដាក់ទុន​វិនិយោគ​ច្រើនជាង​គេ​ក្នុង​ខេមេសា​ឆ្នាំ ២០២៤​ ។ អ្វីដែលពិសេស​នោះ គម្រោងធំៗ​ដែល​អនុម័ត​ក្នុង​ខែមេសា ឆ្នាំ ២០២៤​នោះ ភាគច្រើនមានទីតាំង​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស ។

សូមរំលឹកថា សម្ដេចធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នាពេលកន្លងមកនេះ បាន​ជំរុញ និងលើក​ទឹកចិត្តឱ្យ​វិនិយោគិន​បរទេស​ចូល​មកបណ្ដាក់ទុនបង្កើត​តំបន់​សេដ្ឋកិច្ច​ពិ​សេស​​នៅក្នុង​ប្រទេស​កម្ពុជា ដែលតំបន់​សេដ្ឋកិច្ចពិសេសទាំង​នេះដែរ បានជួយទាក់ទាញ​អ្នកវិនិយោគ​បរទេស​ផ្សេងទៀត​ចូលមកបណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​បន្ថែម ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ