ត្រីមាសទី១ ឆ្នាំ២០២២ ការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំជាង ១ ២៦​៨លានដុល្លារ

ភ្នំពេញ ៖ តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផលគិតជាទឹកប្រាក់ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ មានចំនួន ១ ២៦​៨ ៥៩៣ ៧៨០,៧៣ ដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញអង្ករមានចំនួន ១៤៥ ៨១០ ៨៤៥ដុល្លារអាមេរិក ដោយការនាំចេញស្រូវមានចំនួន ២៤៨ ៨៤២ ៣៩៩ដុល្លារអាមេរិក ហើយការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៨៧៣ ៩៤០ ៥៣៦,៧៣​ដុល្លារអាមេរិក។

ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២កន្លងទៅនេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣តោន ទៅកាន់ទិសដៅ ៥៧ប្រទេស កើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹម ៣ ០៨៩ ២០៩,៩២តោន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កសិផលសំខាន់ៗដែលបាននាំចេញទីកាន់ទីផ្សារអន្តរជាតិគោលដៅទាំង៥៧ប្រទេសរួមមានដូចខាងក្រោម៖

១- ការនាំចេញអង្ករ ៖ បរិមាណអង្ករនាំចេញមានចំនួន ១៧០ ៥៣៩តោន កើនឡើងចំនួន ១៦ ៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ដែលមានចំនួន ១៥៣ ៦៨៨តោន។ ក្នុងនោះការនាំចេញអង្ករក្នុងខែមីនា ឆ្នាំ២០២២ មានចំនួន ៦៧ ៤៨១តោន ថយចុះចំនួន៩ ៩៨៥តោន (-១២,៨៩%) បើធៀបនឹងខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៧៧ ៤៦៦តោន។ ចំពោះបរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២១ប្រទេស មានបរិមាណសរុបចំនួន ៤៧ ៦៧៤តោន (កើនឡើងចំនួន ១២ ២៣២តោន ស្មើនឹង ៣៤,៥១%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៨៨ ៦៤៦តោន (កើនឡើងចំនួន ៣ ២៧៦តោន ស្មើនឹង ៣,៨៤%) ទិសដៅអាស៊ានចំនួន ៤ប្រទេស មានបរិមាណសរុបចំនួន ១៧ ៣១០តោន(កើនឡើងចំនួន ៥ ៦៥២តោន ស្មើនឹង ៤៨,៤៨%) និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ១៦ ៩០៩តោន (ថយចុះចំនួន ៤ ៣០៩តោន ស្មើនឹង -២០,៣១%)។

២- ការនាំចេញស្រូវ ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញស្រូវមានចំនួន ១ ៣៩០ ១៨១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៩០៨ ៦២៥តោន) កើនឡើងចំនួន ១៦៨ ៥៣៦តោន (១៣,៨០%) ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ១ ២២១ ៦៤៥តោន។

៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ២ ៣៥៤ ៩០៦​,៦៣តោន កើនឡើងចំនួន ៧៧ ៧៣៤,៧១តោន ស្មើនឹង ៣,៤១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ២ ២៧៧ ១៧១,៩២តោន ដែលក្នុងនោះរួមមាន៖ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម៉្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទីឆៅ គ្រាប់ស្វាយចន្ទីកែច្នៃ គ្រាប់​​ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ទឹកស៊ីរ៉ូស្វាយ  ដំណាប់ស្វាយ  ដូងប្រេងម្រេច ថ្នាំជក់ និងបន្លែចម្រុះចំនួន ២៤,៥១តោន (កើនឡើងចំនួន ១,​៥៣%) ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលចំនួន ៤៤មុខ ផ្សេងទៀតមានចំនួន ៩៩ ៦១០,៣១តោន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​ ហាមឃាត់ការប្រើឧបករណ៍ចែកចាយបណ្តាញអ៊ីនធឺណិត​ថ្មីៗ​ដែល​ផលិតនៅ​បរទេស​ ដោយសារបារម្ភពី​បញ្ហា​សន្តិសុខ​ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/03/2026

អាម៉េរិក​ ហាមឃាត់ការប្រើឧបករណ៍ចែកចាយបណ្តាញអ៊ីនធឺណិត​ថ្មីៗ​ដែល​ផលិតនៅ​បរទេស​ ដោយសារបារម្ភពី​បញ្ហា​សន្តិសុខ​ជាតិ

អតីតពលករខ្មែរដែលប្រឡប់ពីថៃ ៦៥ម៉ឺននាក់ ទទួលបានឱកាសការងារ ខណៈរាជរដ្ឋាភិបាល​កំពុង​បន្តផ្សព្វ​ផ្សាយ​ឱកាស​ការ​ងារ​រាប់ម៉ឺនកន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2026

អតីតពលករខ្មែរដែល​បានវិល​ត្រឡប់​មកពី​ប្រទេស​ថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០ម៉ឺននាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺន​នាក់​កំពុងធ្វើការងារក្នុងប្រព័ន្ធ

បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យ ៖ អ្នកស្វែងរកទិញនៅតែមាន​ ប៉ុន្តែ​ផ្ដោតលើ​តម្រូវការ​ជាក់ស្ដែង និងមានតម្លៃទាប​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/03/2026

ចរន្តនៃការ​ទិញ-លក់អចលនទ្រព្យ​នៅលើទីផ្សារ​កម្ពុជា ទាំង​នៅក្នុងឆ្នាំ២០២៥កន្លងទៅ និងឆ្នាំ២០២៦​នេះ នៅតែបន្ត​មានសកម្មភាពជាហូរហែរ ប៉ុន្តែមិន​ច្រើន​នោះទេ ដោយអ្នកទិញ​​ក្នុងអំឡុងពេលនេះ​ ភាគច្រើន​ជាអ្នកដែលមានតម្រូវការ​ជាក់ស្ដែង

អិលអូអិលស៊ី និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ផ្តល់ជំនួយដល់គ្រួសារជនភៀសសឹក និងវីរៈកងទ័ព​ជួរមុខក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/03/2026

អិលអូអិលស៊ី និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ផ្តល់ជំនួយដល់គ្រួសារជនភៀសសឹក និងវីរៈកងទ័ព​ជួរមុខក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

ទិវាជាតិវិទ្យាសាស្ត្រ បង្ហាញពីចក្ខុវិស័យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/03/2026

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពង្រីក​ចំណេះដឹងពាក់ព័ន្ធសមិទ្ធផល ការវិវត្តជឿនលឿន និងចក្ខុវិស័យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

រយៈពេល​ ២ ខែ ការនាំចេញ​ទំនិញពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភ្នំពេញ សម្រេចបានទឹកប្រាក់​ជាង ​៣២០ លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2026

ការនាំចេញទំនិញពីតំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់គ្រុប​ភ្នំពេញក្នុងរយៈពេល ​២ ខែដើមឆ្នាំ ២០២៦​ នេះ មានទឹកប្រាក់ ៣២៥,៣៦ លានដុល្លារអាម៉េរិក បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ ២០២៥ មានកំណើន ១៣,៨ ភាគរយ​

តម្លៃប្រេងធ្លាក់ចុះជាង ៥% បន្ទាប់ពីប្រធានាធិបតីអាម៉េរក Donald Trump បង្ហើបពីផែនការសន្តិភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2026

តម្លៃប្រេងធ្លាក់ចុះជាង ៥ ភាគរយ បន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានផ្ញើផែនការសន្តិភាពទៅកាន់អ៊ីរ៉ង់។ នេះបើយោងតាមការរាយការណ៍ពី CNA។

គម្រោង​វិនិយោគចំនួន ៦ នៅខេត្ត​ស្ទឹងត្រែង​និងក្រចេះ ស្នើ​សុំលើកទឹកចិត្ត​ពិសេសពីរដ្ឋាភិបាល ដើម្បីដំណើរការ​​​វិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2026

គម្រោង​វិនិយោគចំនួន ៦ ​បន្ថែមទៀត បានដាក់ពាក្យស្នើសុំ​លើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាល ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុង​ខេត្ត​ចំនួនពីរ នៅភូមិឦសាន ។ ការ​ស្នើសុំ​របស់​ក្រុមហ៊ុនវិនិយោគនេះ ធ្វើឡើងតាមរយៈ​កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ខេត្ត​ភូមិភាគឦសាន ដែល​បានដាក់ចេញ​កាលពីជិត ​១ ឆ្នាំមុន។

កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ ជាមួយសមិទ្ធផលជាង ៣ម៉ឺនគ្រឿងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ ជាមួយសមិទ្ធផលសម្រេចបានជាង ៣ម៉ឺនគ្រឿងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងមានទិសដៅនាំចេញនៅពេលខាងមុខនេះ

តម្លៃហ្គាស (LPG) ហក់ឡើងខ្លាំង បង្កផលប៉ះពាល់ដល់អ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

តម្លៃឧស្ម័នហ្គាស (LPG) នៅដើមសប្តាហ៍នេះ បានហក់ឡើងដល់ប្រមាណ ៤០០០ រៀល ក្នុងមួយលីត្រ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូរទៅ ពិសេសអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន ដូចជាអ្នករត់តាក់ស៊ី អ្នករត់កង់បី និងសេវាកម្មដឹកជញ្ជូនក្នុង និងក្រៅប្រទេស

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)