ការប្រមូលផលត្រីរបស់ប្រជានេសាទសម្រាប់ធ្វើប្រហុក ផ្អក អាចសម្បូរខ្លាំងរហូតថ្ងៃទី២១ ខែមករាឆ្នាំ២០២៤

ភ្នំពេញ៖ ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផលក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅដាយត្រីលេខ១៥ ក្នុងភូមិសាស្រ្តឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ការប្រមូលផលត្រីនៅដាយត្រីលេខ១៥ ទទួលបានទិន្នផលជាមធ្យមមានចំនួនប្រមាណ ៥០០គ.ក្រ/១ដាយ។ ចំនួននេះបានធ្វើឱ្យប្រជានេសាទបង្ហាញអារម្មណ៍រីករាយ ដែលរំពឹងថាការប្រមូលផលត្រីក្នុងខ្នើតទី២ នៅឆ្នាំនេះទទួលបានផលច្រើនជាងឆ្នាំមុន។

យោងតាមការអង្កេតរបស់រដ្ឋបាលជលផលបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែមករា ថា បន្ទាប់ពីបញ្ចប់ខ្នើតខែមិគសិរ ត្រីនៅតែបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលក៏បានបញ្ជាក់អំពីការត្រូវត្រីជាលើកទី២ ត្រីចេញច្រើនក្នុងករណីមេឃស្រឡះល្អគ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង និងបានអំពាវនាវសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ សូមរួសរាន់មកទិញត្រីតាមពេលវេលា និងកន្លែងដាយត្រីក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

សូមបញ្ជាក់ជូនថា រដូវត្រីប្រហុកខ្នើតខែបុស្ស បានចូលមកដល់ហើយ ដែលរដូវត្រីត្រូវជាលើកទី២ ចាប់ផ្ដើមពីថ្ងៃនៅថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ តាមចំណុចគន្លងដាយ នាដងទន្លេ​សាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។ បរិមាណត្រីឆ្នាំនេះសម្បូរជាងមុន ហើយ«ត្រីរៀល» ដែលគេនិយមធ្វើប្រហុក ក៏អាចចេញច្រើននៅខ្នើតនេះដែរ ដោយខ្នើតខែធ្នូកន្លងទៅ ត្រីដែលចេញភាគច្រើនជាប្រភេទត្រីស្លឹកឫស្សី។ ដូច្នេះរំពឹងថា ផលត្រីរៀលនឹងកើនឡើងនៅខ្នើតខែមករានេះ។

បើតាមមន្ត្រីជលផលបានប្រាប់ឱ្យដឹងថា បរិមាណត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់បើ ហើយកំណើនបរិមាណត្រីឆ្នាំនេះ គឺដោយសារបទល្មើសធំជុំវិញបឹងទន្លេសាប ត្រូវបានបង្រ្កាប និងទប់ស្កាត់ នាពេលកន្លងមក ហើយបានការកាត់បន្ថយដាយត្រីពី៧០គន្លង មកត្រឹម៤៤គន្លង ដើម្បីទុកលទ្ធភាពឱ្យត្រីពងកូន ក៏រួមចំណែកបង្កើនបរិមាណត្រីនៅឆ្នាំនេះដែរ។

គួររំលឹកថា នៅក្នុងរដូវត្រីប្រហុកសម្រាប់ខ្នើតខែមិគសិរ ដែលគិតចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ផលត្រីភាគច្រើននៅដើមដៃដែលប្រជានេសាទប្រមូលបានមានចំនួនប្រមាណ ១.១ម៉ឺនតោន។ បរិមាណនេះ កើនឡើងប្រមាណ១ពាន់តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានត្រឹមតែ១ម៉ឺនតោនប៉ុណ្ណោះ។

តាមការកត់សម្គាល់ នៅក្នុងខ្នើតខែមិគសិរកន្លងទៅទិន្នផលត្រីមានការកើនឡើង ដោយបរិមាណត្រីប្រមាណ៧០ភាគរយជាប្រភេទត្រីស្លឹកឫស្សី, ១០ភាគរយត្រីឆ្វៀត និង២០ភាគរយត្រីចម្រុះ ប៉ុន្តែប្រភេទ«ត្រីរៀល» ដែលគេនិយមយកទៅធ្វើប្រហុកនោះ មិនសូវសម្បូរឡើយ ។

យ៉ាងណាក៏ដោយ តាមការសង្កេតរបស់មន្ត្រីជលផលបញ្ជាក់ថា វត្តមានត្រីរៀលអាចនឹងចេញច្រើននៅខ្នើតខែបុស្សនេះ ហើយសម្រាប់ខ្នើតនេះដែរ ហើយបរិមាណត្រី អាចកើនឡើងប្រមាណ១០ភាគរយដែរ ធៀបនឹងឆ្នាំ២០២២ ដែលមានប្រមាណ ៦៥០តោន។

រដ្ឋបាលជលផលក៏បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់បរិភោគរួសរាន់ទៅទិញត្រីនៅទីតាំងខាងលើ និងបានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី«ត្រូវ»នេះដោយរលូនតាមការគួរ។

សូមជម្រាបជូនថា រដូវបើកនេសាទគន្លងដាយត្រី ចាប់ផ្ដើមពីខែតុលា ដល់ខែកុម្ភៈ តែផែ្អកលើស្ថានភាពទឹកនៅបឹងទន្លេសាប។ បើគ្មានព្យុះ និងមេឃស្រឡះ គន្លងដាយត្រីអាចប្រមូលផលត្រីបានច្រើនចាប់ពីខែធ្នូ ដល់ខែមករា ហើយជាទូទៅក្នុងពេលខែខ្នើត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/12/2024

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។

រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/12/2024

ស្របពេលបច្ចេកវិទ្យាថ្មីៗក្នុងវិស័យហិរញ្ញវត្ថុមានការវិវត្តន៍ក្នុងល្បឿនលឿនហួសពីការរំពឹងទុក រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុតាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីមគ្គទេសក៍ពាក់ព័ន្ធ

កាណាដា កំពុងពិចារណាលើការដាក់ពន្ធនាំចេញសារធាតុ​អ៊ុយរ៉ាញ៉ូម និង​ប្រេងរបស់ខ្លួនទៅកាន់អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

មន្ត្រីនៅក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Justin Trudeau កំពុងពិភាក្សាអំពីលទ្ធភាពនៃការដំឡើងពន្ធលើការនាំចេញលើទំនិញដូចជា អ៊ុយរ៉ាញ៉ូម ប្រេង និងប៉ូតាស្យូម។ មធ្យោបាយនេះត្រូវបានលើក​ឡើង​ បន្ទាប់ពី Donald Trump ប្រកាសពីការដាក់​ពន្ធលើការនាំចូលពីកាណាដា ម៉ិកស៊ិក និងចិន។

ពោតលីងអប់បាត់ដំបង រសជាតិប្លែក​ និងកំពុងមានការគាំទ្រ

ជំនួញ, ព្រឹត្តិការណ៍

• 13/12/2024

ពោតលីងអប់ ជាអាហារសម្រន់មួយប្រភេទរបស់សិប្បកម្មកែច្នៃគ្រាប់ធញ្ញជាតិលក្ខណៈគ្រួសារមួយនៅខេត្តបាត់ដំបង កំពុងមានប្រជាប្រិយភាព ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងតំបន់ទាំងចាស់ទាំងក្មេង

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២៤ កើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែ ដើមឆ្នាំ ២០២៤ បានកើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក មានកំណើនជាង១៦ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសា​សន៍៦ ចំណុច ជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម​ និងពង្រីកទីផ្សារឱ្យកាន់តែទូលាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍៦ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងធានាឱ្យផលិតផលកម្ពុជាមានទីផ្សារយ៉ាងទូលំទូលាយ

ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/12/2024

Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ

ស្ថាប័ន​រដ្ឋចំនួន ២ និង​ក្រុមហ៊ុន​ឯកជន​ចំនួន ២ ដាក់​ដំណើរការ​ជាផ្លូវការ​នូវកម្ម​វិធី​អន្ត​រ​ក​ម្ម​ផ្លា​ស់​ប្តូ​រ​ទិ​ន្ន​ន័​យ​រ​ប​​ស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/12/2024

ការ​ដាក់ឱ្យ​ប្រើប្រាស់នូវ​ប្រព័ន្ធចែក​រំលែក​ កម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្ន​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជួយ​សម្រួលដល់វិស័យ​ហិរញ្ញវត្ថុ និងអចលនទ្រព្យ

សម្តេចមហាបវរធិបតី ណែនាំក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាណិជ្ជកម្មបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីមានការព្យាករណ៍អំពីកំណើននៃការផ្គត់ផ្គង់ក្នុងទីផ្សារប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,១៥ ភាគរយ ឬ ៧៣,៤១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៣៨ ភាគរយ ឬ ៧០ ដុល្លារក្នុងមួយបារ៉ែល