ឃ្លាំងស្ដុកស្រូវចំណី នឹងជួយជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធដែលមានផលិតភាពខ្ពស់ បង្កើនតម្លៃទីផ្សារ ដល់​អ្នក​ផលិត និង​កែច្នៃ

ភ្នំពេញ៖ ឃ្លាំងស្ដុកស្រូវចំណីចំណុះ ១០០តោន និងជាឃ្លាំងស្តុកស្រូវដំបូងបង្អស់ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ កាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលឃ្លាំងនេះ ​គឺជាកម្មសិទ្ធិរបស់សហគមន៍កសិកម្មតំបែររុងរឿង ដោយ​នៅក្នុង​ពិធី​​សម្ពោធ​ឃ្លាំង​ស្តុក​ស្រូវ​ចំណី​ចំណុះ ១០០ ​តោន ក៏មានការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ​ប្រវែង ៩ ៧៧៤​ ម៉ែត្រ នៅក្នុង​សហគមន៍​កសិកម្ម​តំបែរ​រុងរឿង ស្ថិតនៅក្នុងភូមិ​ត្រពាំង​ឫស្សី ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ក្រោម​គម្រោង​ខ្សែចង្វាក់​ផលិតកម្ម​ដោយ​ភាតរ​បរិ​ស្ថាន​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីសក្ខីភាពជាក់ស្តែងដែលរដ្ឋាភិបាលបាន និងកំពុងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដែលសមិទ្ធផលទាំងនេះ នឹងជួយឱ្យបងប្អូនមានលទ្ធភាព មានប្រាក់ចំណេញមាននិរន្តរភាពសេដ្ឋកិច្ច និងជីវភាពល្អប្រសើរ ហើយនៅអាណត្តិក្រោយ រាជរដ្ឋាភិបាលនឹងមានការដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ នៅក្បែរបងប្អូនប្រជាណលរដ្ឋ ដើម្បីចូលរួមជួយលើបច្ចេកទេសកសិកម្ម និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់​ទងនឹងកសិកម្មឱ្យបានទាន់ពេលវេលា ឱ្យមានការចំណាយតិច ចំណេញច្រើន មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ៖

“ចំពោះឃ្លាំងស្តុកស្រូវមានលទ្ធភាពស្តុកស្រូវដល់ ១០០តោន ដូច្នេះយើងអាចលក់ស្រូវស្ងួត ដែលទទួលបានតម្លៃខ្ពស់ជាងស្រូវសើម។ រីឯផ្លូវជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនយើងឱ្យកាន់តែមានភាពងាយស្រួល និងជួយដល់ការដឹកជញ្ជូនកសិផលកសិកម្មឱ្យកាន់តែងតែរហ័ស ជាពិសេសជួយបង្កើនតម្លៃកសិផល។ នេះគឺការយកចិត្តទុកដាក់ឱ្យមានប្រឡាយទឹក សម្រាប់ធ្វើស្រែបានទាំងអស់គ្នា ព្រមទាំងការជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធដែលមានផលិតភាពខ្ពស់ មានទីផ្សារ មានទំនុកចិត្តពីអ្នកទិញ និងមានតម្លៃស្រូវខ្ពស់។”

ឯកឧត្តមរដ្ឋមន្ត្រី បាន​បញ្ជាក់ថា​វត្តមានឃ្លាំង​ថ្មីនេះ នឹងអនុញ្ញាតឱ្យកសិករលក់ស្រូវស្ងួតដែលមានតម្លៃខ្ពស់ ហើយក៏ជួយបង្កើនចំណូលដល់អ្នកផលិត និងកែច្នៃផងដែរ។ ឯកឧត្តមក៏ជឿជាក់​ថា ឃ្លាំងស្ដុកស្រូវនេះនឹងជួយជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធដែលមានផលិតភាពខ្ពស់ ទីផ្សារ និងទំនុកចិត្តពីអ្នកទិញបន្ថែមដែរ។ 

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានបញ្ជាក់ថា វានឹងជួយបង្កើតមុខរបរ និងបង្កើនចំណូលដល់សហគមន៍ តាមរយៈការកែច្នៃ ហើយបើបានកែច្នៃខ្លះ គឺល្អ គឺគាត់មិនបាច់ទិញអង្ករពីស្រុកដទៃ ដោយឃ្លាំងស្ដុកស្រូវចំណី នឹងជះផលវិជ្ជមានដល់សមាជិកសហគមន៍ ១៥០នាក់ ដែលពួកគាត់នឹងប្រឹងប្រែង ដើម្បីឱ្យ​ជីវ​ភាព និងសមាជិកសហគមន៍រីកចម្រើន។

មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាគិតត្រឹម ខែមិថុនា ឆ្នាំ ២០២៣នេះកសិករខេត្ត បន្ទាយមានជ័យ សម្រេចបង្កបង្កើនផលដំណាំស្រូវវស្សា បានប្រមាណ ៨៤.៥ភាគរយ លើផែនការ ប្រចាំឆ្នាំ២៦ម៉ឺនហិកតា ក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះ ភាគច្រើនត្រូវបានបង្កបង្កើនផលស្រូវ មិនប្រកាន់រដូវដូចជាស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ែរ និងស្រូវស្រង៉ែ និងស្រូវកណ្តាល ​ដូចជា ស្រូវសូម៉ាលី, ម្លិះ, និងផ្ការំដួលជាដើម។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា រដូវបង្កបង្កើនផលឆ្នាំនេះ អាកាសធាតុ និងរបបទឹកភ្លៀង អំណោយផល បានធ្លាក់ស្រោចស្រពរាយប៉ាយល្អ បង្កលក្ខណៈ ដល់បងប្អូនប្រជាកសិករ ក្នុងខេត្តបាត់ដំបង ដាំដុះបានលឿន ទាន់ពេលវេលា ព្រមៗគ្នា។ ល្បឿនការងារបង្ក បង្កើនផលស្រូវរដូវរស្សា ឆ្នាំ២០២៣ នេះ ប្រជាកសិករ បានសម្រុកចុះភ្ជួររាស់ដាំដុះ ដំណាំស្រូវ លើផ្ទៃដីសរុបទូទាំងខេត្តបាត់ដំបង សរុបចំនួន ៧១ ៧១៧ ហិកតា ក្នុងនោះ ស្រូវស្រាល កសិករអនុវត្តបាន ចំនួន ៦៣ ០៣៤ ហិកតា ស្រូវកណ្តាល ធ្វើបានចំនួន ១.៤៥២ ហិកតា ប្រភេទស្រូវធ្ងន់ ចំនួន ៦ ៨៥៨ ហិកតា ស្រូវឡើងទឹកដាំដុះបានចំនួន ៣៧៣ ហិកតា ព្រមទាំងស្រូវក្រអូប មានចំនួន សរុប ៣៩ ៥៤៤ ហិកតា ។

ដោយឡែក ការងារបង្កបង្កើនផលស្រូវវស្សា ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី២០ ខែមិថុនា នៅទូទាំងប្រទេស អនុវត្តបានលើផ្ទៃដី ១ ១៨៩ ៥០៣ ហិកតា ស្មើនឹងប្រមាណជា ៤៦,១២ ភាគរយ នៃផែនការ ២ ៥៧៩ ១៨១ ហិកតា មានសន្ទុះលឿនជាង ការងារបង្កបង្កើនផល ក្នុងឆ្នាំ២០២២ ដោយសារមានអំណោយល្អ ពីកត្តាអាកាសធាតុ និងមកដល់ពេលនេះ ការងារភ្ជួររាស់សាបព្រោះ នៅតែមានសន្ទុះលឿន ដោយសារភ្លៀងធ្លាក់ជោកជាំ និងក៏មិនមានកន្លែងណា ខ្វះទឹកនៅឡើយដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹង ៖ ភាពខុសគ្នារវាងធនាគារជាតិ និងរតនាគារជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2024

ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) រឺអាចហៅថា ធនាគារកណ្តាល (Central Bank) គឺជាអាជ្ញាធ័ររូបិយវត្ថុជាតិ និងមានតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារ

ក្រុមហ៊ុនជំនាញកត់ត្រា ក្រេឌីត ប្យួរ៉ូ ខេមបូឌា និងធនាគារពាណិជ្ជ ABA សហការគ្នាពង្រឹងសេវាតាមដានសុខភាពហិរញ្ញវត្ថុតាមបែបឌីជីថល

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2024

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងធនាគារABA ដែលជាធនាគារពាណិជ្ជផ្តល់សេវាហិរញ្ញវត្ថុឌីជីថលធំបំផុតនៅកម្ពុជា បានសហការគ្នាក្នុងការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុបែបឌីជីថលនៅលើកម្មវិធី ABA Mobile

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចអន្តរជាតិ នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈនិង បដិសណ្ឋារកិច្ចអន្តរជាតិ ជួយជំរុញវិស័យទេសចរណ៍កម្ពុជា និង ឧស្សហកម្មអាហារ

ក្រុមហ៊ុនធំមួយរបស់​​កូរ៉េ​ ​សន្យាថានឹង​ចូលរួ​មចំណែក​ជួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2024

ក្រុមហ៊ុនដ៏ធំមួយរបស់​ប្រទេសកូរ៉េ បានសន្យាថា​នឹង​ខិតខំ​ប្រឹងប្រែ​ង​ក្នុងការ​ជួយ​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាមរយៈការ​វិនិយោគនៅកម្ពុជា​

គ្រោះទឹកជំនន់អាចបង្កការខូចខាតដល់សេដ្ឋកិច្ចអេស្ប៉ាញជាង ១០ ពាន់លានអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

លោក Jose Vicente Morata ប្រធានផ្នែកពាណិជ្ជកម្មនៅតំបន់ Valencia លើកឡើងថា ការខូចខាតដល់អាជីវកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់កើនឡើងជាបណ្តោះអាសន្នលើសពី ១០ ពាន់លានអឺរ៉ូ (១០,៧៨ លានដុល្លារអាម៉េរិក)

ក្នុងខែតុលា ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ក្នុងខែតុលា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្ម​១​គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក

IMF Blog ៖ អាស៊ីគួរផ្តោតសំខាន់លើសេវាកម្មទំនើប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនផលិតភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

IMF Blog ដែលជាបណ្តាញផ្សព្វផ្សាយយ៉ាងទូលាយពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចសកលបានលើកឡើងថា ការផលិត គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅអាស៊ី ប៉ុន្តែការផ្តោតសំខាន់លើសេវាកម្មទំនើបបន្ថែមទៀតគឺជាវិធីសាស្រ្តថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជា-ចិន ជំរុញសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែសកម្ម និងរឹងមាំ ដើម្បីសម្រេចបាននូវបរិវត្តកម្មឌីជីថល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2024

វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលបានរៀបចំផ្តល់ឱកាសដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនកម្ពុជា-ចិន រិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំ

គួរយល់ដឹង ! តើអ្វីទៅជា ហ៊ីប៉ូតែក ហើយមានភាពខុសពីការបញ្ចាំយ៉ាងដូចម្តេច ?

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/11/2024

ពាក្យហ៊ីប៉ូតែក មិនសូវ​មានអ្នក​ប្រើប្រាស់​ប៉ុន្មានទេ ប៉ុន្តែពាក្យនេះ គេនិយម​ប្រើប្រាស់​ក្នុងពេល​យក​បណ្ណ​កម្មសិទិ្ធដាក់ធានា​

អត្ថប្រយោជន៍សម្រាប់កសិករ ! ស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងរុក្ខជាតិចង្រៃប្រកបដោយប្រសិទ្ធភាព

ជំនួញ, ព្រឹត្តិការណ៍

• 05/11/2024

ស្វែងយល់ពីឯកសារណែនាំអំពីវិធានការសំខាន់ៗក្នុងការគ្រប់គ្រងរុក្ខជាតិចង្រៃដែលកសិករគួរយល់ដឹងនិងអនុវត្តដើម្បីទទួលបានទិន្នផលកាន់តែខ្ពស់