កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងស្វែងយល់ពីផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើគ្រប់វិស័យសំខាន់ៗ

សៀមរាប៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI-20), កិច្ចប្រជុំគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥ (COSTI-85) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងសប្តាហ៍នេះនៅក្រុងសៀមរាបនៃ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ក្រោមប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត»នៅខេត្តសៀមរាប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ថា៖រយៈពេល៨ឆ្នាំហើយ ចាប់តាំងពីកម្ពុជាបានរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការអាស៊ានលើកទី៩ ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (IAMMST-9) នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងសៀមរាប ដែលជាកន្លែងដែលយើងបានបង្កើតផែនការអនុវត្តនៃផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ២០១៦-២០២៥ ។ ពិតណាស់ ចាប់តាំងពីពេលនោះមក សមិទ្ធផលជាច្រើនហូរហែត្រូវបានសម្រេចជាបន្តបន្ទាប់។ តំបន់អាស៊ានទាំងមូល បានរីកចម្រើន និងជឿនលឿនលើការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ខ្លួន ដែលក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួយ៉ាងសំខាន់នៅពីក្រោយវឌ្ឍនភាពនេះ។

ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ថ្ងៃនេះ អ្នកទាំងអស់គ្នានៅទីនេះដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងតាមរយៈការចូលរួមបញ្ចេញសំឡេង និងគំនិតរបស់យើង ហើយបំប្លែងឱ្យទៅជាសកម្មភាពដែលនឹងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។ជាផ្នែកមួយនៃសមា​គ​ម​អាស៊ានរបស់យើង, កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI) មានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅ ក្របខណ្ឌ រចនាសម្ព័ន្ធ និងរៀបចំនូវយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងអាស៊ាន ដែលក្នុងនោះរួមមាន៖ ទិសដៅគោលនយោ​បាយ ពាក់ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះគំនិតនវានុវត្តន៍។ជាមួយគ្នានេះដែរ ។

ក្រុមប្រឹក្សាភិបាលរបស់គណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានកាតព្វ​កិច្ចទទួលខុសត្រូវក្នុងការអនុវត្តនូវផែនការសកម្មភាព អាស៊ានស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឱ្យទៅជាសកម្មភាពជាក់លាក់ ដោយសម្របសម្រួលបែងចែកសកម្មភាពពាក់ព័ន្ធទៅតាមស្ថាប័នផ្សេងៗដែលនៅក្រោមខ្លួន ជំរុញការយល់ដឹងជាសាធារណៈ និងតាមដាននូវវឌ្ឍនភាព រួមនៃកិច្ចសហប្រតិបត្តិការ ដែលរួមមានទាំងទំនាក់ទំនងជាមួយដៃគូសន្ទនារបស់អាស៊ាន និងអ្នកសហការខាងក្រៅ។ ក្រុមប្រឹក្សាភិបាលរបស់គណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួជាក្រុមអ្នកជំនាញដែលផ្តល់ការណែនាំ និងអនុសាសន៍ជាយុទ្ធសាស្ត្រ ដែលផ្តោតលើការអនុវត្ត ផែនការ សកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនោះ ក្រុមប្រឹក្សាភិបាលមានតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការត្រួតពិនិត្យការគ្រប់គ្រងមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASTIF) ដើម្បីធានាថាមូលនិធិនេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពដើម្បីជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងតំបន់អាស៊ាន។ នៅក្រោម គណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានអនុគណៈកម្មាធិការសម្រាប់វិស័យផ្សេងៗនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានបង្កើតឡើង ដើម្បីបង្កើនការសម្របសម្រួល ការត្រួតពិនិត្យវាយតម្លៃ និងការអនុវត្តកម្មវិធីនិងគម្រោងក្នុងតំបន់រួមជាមួយគ្នានឹងក្រុមអ្នក ជំនាញដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងថា៖នៅតាមបណ្តាប្រទេសទាំងដប់របស់អាស៊ាន ប្រទេសនីមួយៗបានបង្កើតកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងស្ថាប័នពាក់ព័ន្ធលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងតំបន់ ខណៈដែលវឌ្ឍនភាពនិងការអភិវឌ្ឍ ត្រូវបានផ្តល់អាទិភាពផ្សេងៗគ្នាទៅតាមប្រទេសនីមួយៗ។ ស្របគ្នានេះ វាជាសមិទ្ធផលដ៏ប្រពៃដែលប្រទេសមួយចំនួនក្នុងអាស៊ានសម្រេចបាននូវកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគួរជាទីសាទរ។ ភាពជោគជ័យនេះគឺភាគច្រើនដោយសារតែការវិនិយោគទៅក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហែម វណ្ណឌី បានបន្តថា៖

«កិច្ចប្រជុំរយៈពេលមួយសប្តាហ៍នេះផ្តោតជាចម្បង លើការប្រមូលផ្តុំមតិពីរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ លើប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត» ដែលប្រធានបទនេះនឹងពិភាក្សាពីសក្តានុពលដ៏ធំធេង និងហានិភ័យទាក់ទងនឹងបញ្ញាសិប្បនិម្មិត។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងស្វែងយល់ ពីផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើគ្រប់វិស័យសំខាន់ៗដូចជា ឧស្សាហកម្ម អប់រំ សុខាភិបាល ការប្រែប្រួល អាកាស​ធាតុ និងវិស័យសេវាកម្ម។ការពិភាក្សាពីកិច្ចប្រជុំនេះនឹងត្រូវបានរំលេចនៅក្នុងសេចក្តីថ្លែងការណ៍រួមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ សេចក្តីថ្លែងការណ៍នេះនឹងចែករំលែកទស្សនៈរួមរបស់រដ្ឋមន្ត្រី និងអ្នកតំណាង ហើយនឹងសង្កត់ធ្ងន់លើផ្នែកសំខាន់ៗសម្រាប់គម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។

ឯកឧត្តមបានគូសបញ្ជាក់ថា៖គោលដៅសំខាន់គឺបង្កើតក្របខណ្ឌរឹងមាំ និងកាលានុវត្តន៍ភាពសម្រាប់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងគុណតម្លៃនៃមនុស្សជាតិ។ យើងត្រូវការជាបន្ទាន់ដើម្បីបង្កើតគោលការណ៍ណែនាំ និងក្របខណ្ឌច្បាស់លាស់ សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងតំបន់របស់យើងដែលនេះគឺស្របតាមគោលដៅស្នូលនៃផែនការសហគមន៍អាស៊ានរបស់យើង ដែលផ្តោតលើមនុស្ស។

អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងផែនការអនុវត្តនៃផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០១៦-២០២៥ ដែលផែនការនេះបង្ហាញពីជំហាន និងគោលដៅសំខាន់ៗ ដើម្បីសម្រេចឱ្យបាននូវការបង្កើតអាស៊ានរីកចម្រើនអាស្រ័យលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ ក្របខណ្ឌនេះបានជួយបណ្តាប្រទេសអាស៊ានផ្តោតលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបំពេញតម្រូវការក្នុងតំបន់។ ជាលទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់យើងបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្របួនយ៉ាង៖ ១) ការពង្រឹងកិច្ចសហការរវាងរដ្ឋាភិបាល សាធារណៈ និងវិស័យអប់រំ, ២) ការលើកកម្ពស់ការចល័តទេពកោសល្យ, ៣) ការបង្កើតប្រព័ន្ធនវានុវត្តន៍សម្រាប់ផលជះដល់សហគមន៍, និង ៤) ការលើកកម្ពស់ការយល់ដឹងអំពី វប្បធម៌វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ នាពេលបច្ចុប្បន្ន អាស៊ានកំពុងធ្វើការរួមគ្នាដើម្បីបង្កើតផែនការយុទ្ធសាស្រ្តបន្ទាប់សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ ២០២៦-២០៣៥។ កិច្ចខិតខំប្រឹងប្រែងនេះពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងសហការជាមួយរដ្ឋជាសមាជិក និងដៃគូសន្ទនាទាំងអស់ ដើម្បីបង្កើតផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ដើម្បីឈានដល់កម្រិតថ្មីមួយនៃតម្រូវការសេដ្ឋកិច្ច និងសង្គមក្នុងតំបន់មួយទៀត។ ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាលរបស់គណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជ្រើសរើសទិសដៅអាទិភាព ដែលបន្ទាប់មកត្រូវបានអនុម័តដោយរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំ ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយដែលឃើញកិច្ចផ្តួចផ្តើម និងគម្រោងជាច្រើនត្រូវបានស្នើឡើង ហើយគំនិតផ្តួចផ្តើមទាំងនេះនឹងត្រូវបានពិនិត្យដើម្បីអនុម័តនៅរសៀលនេះ។

គួរកត់សម្គាល់ផងដែរថា គម្រោងអាទិភាពប្រចាំឆ្នាំទាំងនេះត្រូវបានគាំទ្រសម្រាប់អនុវត្តដោយធនធានហិរញ្ញវត្ថុពីមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន ការរួមចំណែកពីរដ្ឋជាសមាជិក ដៃគូសន្ទនា និងប្រភពមូលនិធិផ្សេងទៀត។ ជាមួយគ្នានេះ ខ្ញុំសូមកោតសរសើរការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសដៃគូសន្ទនារបស់យើង ដែលរួមមាន អូស្ត្រាលី កាណាដា សាធារណៈរដ្ឋប្រជាមានិតចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ លើសពីនេះ ក្នុងក្របខណ្ឌវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ របស់អាស៊ានក៏មានគំរូនៃកិច្ចសហការផ្សេងទៀតផងដែរ ដូចជាអាស៊ានបូក៣ (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) និងភាពជាដៃគូជាមួយអង្គភាពផ្សេងៗទៀត។

ដោយគិតគូរដល់ការអភិវឌ្ឍរបស់រដ្ឋជាសមាជិកអាស៊ានមានកម្រិតផ្សេងៗគ្នា ការសម្រេចផ្តល់គម្រោង នឹងត្រូវធ្វើតាមគោលការណ៍សមភាព សមធម៌ បរិយាបន្ន កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងនិរន្តរភាព។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវកិច្ចសហការសម្រាប់ចក្ខុវិស័យរួមរបស់អាស៊ាន។ ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងតំបន់អាស៊ាន។ ក្នុងនោះផងដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគម្រោងក្នុងការសិក្សាដោយជោគជ័យ រួមមាន៖ ការសិក្សាសមិទ្ធិលទ្ធភាពលើគំរូនៃការផ្ទេរបច្ចេកវិទ្យាសម្រាប់គម្រោងទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព, ក្រសួងក៏បានធ្វើជាម្ចាស់ផ្ទះនៃវេទិកាឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា លើកទី៣ ក្នុងឆ្នាំ២០២២ ផងដែរ។ លើសពីនេះទៅទៀត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការដឹកនាំគម្រោងអាទិភាពប្រចាំឆ្នាំជាមួយប្រទេសឥណ្ឌូនេស៊ី ដែលផ្តោតលើមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន។ ក្នុងខែកក្តដាខាងមុខនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងសាធារណៈរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធី ASEAN+3 Junior Science Odyssey ម្តងទៀតនៅក្រុងសៀមរាបផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការប្តេជ្ញាចិត្ត និងការរួមចំណែករបស់ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំពោះអាស៊ានក្នុងចូលរួមអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC​)​ ​បាន​រៀបចំ​ ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​ឆ្នាំ​២០២៦​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៩ ​និង​២០ ​ខែ​សីហា ​នៅ​សណ្ឋាគារ​ ​សុខា ​ភ្នំពេញ​ ​ក្រោម​មូលបទ “​ការ​រក្សា​ស្ថិរ​ភាព ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ទំនុកចិត្ត​ ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ធនាគារ​”​

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ