វិនិយោគិន​បរទេស​ចាប់ផ្ដើមសម្លឹងឱកាសវិនិយោគ​នៅក្នុង​ទឹកដី​ខេត្តកែប ​និងកំពត​ ក្រោយគម្រោងព្រែកជីក​បើក​ការដ្ឋាន

ភ្នំពេញ ៖ ​​បន្ទាប់ពីគម្រោង​ព្រែកជីកហ្វូណ​នតេជោ បាន​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពីថ្ងៃទី៥ សីហា ២០២៤ ឃើញថា​វិនិយោគិនបរទេស​និងក្នុងស្រុក​ជាច្រើន​ចាប់ផ្ដើម​សម្លឹង​ឱកាស​វិនិយោគ​នៅក្នុងខេត្ត​តំបន់​សមុទ្រ​ចំនួនពីរ ជាពិសេសខេត្ត​កែប ។​

​​​បើតាមភ្នាក់ងារអចលនទ្រប្យមួយរូប​ប្រចាំខេត្តកំពត និងកែប បាន​ប្រាប់​ASM ឱ្យដឹងថា​ ក្រោយរដ្ឋាភិបាល​បាន​បើក​ការដ្ឋានសាងសង់​ព្រែកជីកហ្វូណ​នតេជោមក ឃើញមាន​វត្ត​មាន​វិនិ​យោ​គិន​ជនបរទេស និងក្នុ​ង​ស្រុកជាច្រើន​ចាប់អារម្មណ៍​ក្នុងការ​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ខេត្តកែប និងខេត្តកំពត ជាពិសេស​ទៅលើ​សេវាកម្មទេសចរ​ណ៍​ដូចជា​ផ្ទះសំណាក់ សណ្ឋាគារ ភោជ​នីយដ្ឋាន ជាដើម​ ​។​

បើតាមភ្នាក់ងារ​អចលនទ្រព្យ​រូបនេះ បានឱ្យដឹងថា​ ក្រោយពេល​រដ្ឋាភិបាលកម្ពុជា​បានប្រកាស​បើក​ការ​ដ្ឋាន​សាង​សង់​ព្រែកជីកហ្វូណនតេជោ​បាន​ប៉ុន្មាន​សប្ដាហ៍​ ក៏មាន​អ្នកវិនិយោគ​ប​រ​ទេ​ស​​មួយ​ក្រុមស្វែង​រក​ការ​វិនិ​យោ​គ​​លើអគារ​កំពុង​ដំណើរការ​នៅក្នុង​ខេត្តកែប និង​វិនិយោគ​លើ​សណ្ឋាគារ ឬបដិសណ្ឋារកិច្ច​​នៅក្នុង​ខេត្ត​មួយ​នេះ ស្រ​បនឹង​រដ្ឋាភិបាលក៏ទើប​ចេញសេចក្ដីជូន​ដំ​ណឹង​ស្ដីពីការ​បន្ត​ការអភិវឌ្ឍ​ឆ្នេរ​ខ្សាច់​កម្សាន្ត​កម្រិ​ត​ខ្ពស់​​នៅក្នុង​ខេត្ត​កែប ។ ការ​អភិវឌ្ឍឆ្នេរ​កម្សាន្ត​នេះដែរ នឹង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែមពី​ក្នុង​ក្រៅប្រទេស​ និងក្នុង​ប្រទេស​ចូលមក​បណ្ដាក់​ទុនវិនិយោគ នៅក្នុង​ខេត្ត​កែប​​និងកំពត​បន្ថែមទៀត ។​

លោក​ជិន ណារិ​ន ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនសាន់​សាញ​រៀល​អ៊ីស្ទេត​ បានលើកឡើងថា​​ ដោយសារ​តែខេ​ត្ត​កែប​និងកំពត​ជា​ខេត្ត​ដែល​បំពេញបន្ថែមឱ្យ​គ្នា ដូច្នេះ​នៅពេល​ខេត្ត​ណាមួយ​មានការអភិវឌ្ឍ​វា​នឹងធ្វើឱ្យ​ទេ​ស​ច​រ​​និងវិនិយោគិន​អាច​ស្វែង​រក​តំបន់​ដែល​នៅជាប់គ្នា​នោះ ជាក់​ស្ដែង​នៅ​ពេលរដ្ឋាភិបាល​អភិវឌ្ឍ​ព្រែកជីក​ហ្វូណន​តេជោ ពីទន្លេបាសាក់​មកកាន់ខេត្តកែប ​និង​គម្រោងអភិវឌ្ឍន៍ឆ្នេរ​កម្សាន្ត​កម្រិត​ខ្ពស់​នៅក្នុ​ងខេត្ត​កែប វា​ក៏នឹង​ធ្វើឱ្យខេត្ត​កំពត​មានសក្ដានុពល​ក្នុងការទាក់ទាញ​ការ​វិនិយោគមួយកម្រិតទៀត​ផងដែរ​។

លោកបន្តថា នៅក្នុងស្ថានភាព​នៃ​សេដ្ឋកិច្ច​មិនទាន់ប្រសើរ​ដូច​នៅមុន​វិបត្តិកូវីដ​១៩ ការ​វិនិយោគ​ មិនថា​តែនៅកែប នៅកំពត ឬ​នៅ​តំបន់ណាផ្សេងទៀត​នោះទេ គឺនៅតែមិ​ន​ទាន់មា​ន​ភាព​ល្អ​ប្រសើរ​ដូចគ្នា ប៉ុន្តែ​ស្រ​ប​​នឹងវឌ្ឍ​នភាព​នៃហេដ្ឋារចនាសម្ព័ន្ធ​ដែលរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុងអភិវឌ្ឍន៍​តាំងពី​ដើម​ រហូត​មក​ដល់​ពេល​នេះ លោកជឿថា​នៅពេលអនាគត ខេត្តកែប និង​កំពត​កាន់តែមានសក្ដានុព​ល​ទាក់ទាញ​ការ​វិនិយោគ និងមានវិនិយោគិន​ក្នុងនិងក្រៅ​ប្រទេស​ជាច្រើន​ចូលមក​បណ្ដាក់ទុនវិនិយោគក្នុង​តំបន់ឆ្នេរ​​មួយនេះ ។​

លោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យ​ប្រចាំខេត្តកែប ក៏បានឱ្យដឹងថា​ តាំងពីការ​ប្រកាស​សាងសង់ព្រែកជីក​មក​ម្ល៉េះ មាន​អ្នក​ស្វែងរកទិញដី​ទាំង​ខ្នាតតូច​ៗ​និងធំ ជាច្រើន ប៉ុន្តែ​អ្នកទិញ​ចង់​បាន​តម្លៃទាប ក្នុង​ពេល​ស្ថាន​ភាព​​​មិនទាន់ប្រសើរ ហើយ​អ្នកលក់​ចង់លក់​ក្នុងតម្លៃខ្ពស់ ដោយគិតថា​សក្ដានុពល​តំបន់នេះ​កាន់តែ​ល្អ​ប្រសើរ ដូច្នេះ​ការទិញលក់​មិនសូវ​មានច្រើនទេ តែ​សម្រាប់​អចលនទ្រព្យ​ណា​ដែលមានតម្លៃទាប​ជាង​ទីផ្សារ​ឃើញថា​មា​នកា​រ​​ទិញលក់​ច្រើន​ដដែល​ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/11/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុង​ភ្នំពេញបន្តធ្លាក់ចុះ​បន្ថែមទៀតធៀបនឹង​ឆ្នាំ២០២៥កន្លងទៅ .....

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/11/2026

មជ្ឈមណ្ឌល​ការពារ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​(​F​CPC​)​ ​បាន​ដាក់​ចេញ​យន្តការ និង​នីតិវិធី​សាមញ្ញ ​ងាយស្រួល ​និង​ឥត​គិត​កម្រៃ ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ ​និង​អតិថិជន​ដោះស្រាយ​វិវាទ​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ខណៈ​វិវាទ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មជ្ឈមណ្ឌល​ ​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ជោគជ័យ​លើស ៩០​ភាគរយ

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/11/2026

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ


Leave a Reply

Your email address will not be published.Required fields are marked *