ក្រុងសៀមរាប ចាប់អនុវត្តសាកល្បងសេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ

សៀមរាប ៖ សេវាដឹកជញ្ជូនអ្នកដំណើរសាធារណៈដោយរថយន្តក្រុងឥតគិតថ្លៃត្រូវបានសាកល្បងអនុវត្តជាលើកដំបូងនៅក្នុងខេត្តសៀមរាប ដោយផ្តើមចេញពីក្រុងសៀមរាបទៅកាន់ក្រុងរុនតាឯកតេជោសែន និងពីក្រុងរុនតាឯកតោជោសែនមកកាន់ក្រុងសៀមរាបវិញ ដែលការដាក់ឱ្យអនុវត្តនេះគឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ជាពិសេសកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើលំនៅឋានតំបន់រមណីយដ្ឋានអង្គរ ហើយទៅតាំងលំនៅថ្មីក្នុងក្រុងរុនតាឯកតេជោសែន ដែលស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក អ៊ឹង សុភ័ណ នាយករងរដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មាននៅទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ផ្អែកតាមការសម្រេចរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានដាក់ឱ្យដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពីក្រុងរុនតាឯកតេជោសែន មកក្រុងសៀមរាប និងពីក្រុងសៀមរាប ទៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលមកបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនៅក្នុងក្រុងសៀមរាប ។

លោក អ៊ឹង សុភ័ណ បានបញ្ជាក់ថា ៖« សម្រាប់ថ្ងៃដំបូងនៃការសាកល្បងនេះ យើងឃើញមានប្រជាពលរដ្ឋបានចាប់ផ្តើមប្រើប្រាស់សេវារថយន្តក្រុងនេះ អ្នកខ្លះក៏បានមកសួរនាំព័ត៌មានខ្លះៗអំពីសេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈនេះ។ សម្រាប់ម៉ោងចេញដំណើរ គឺមានការកំណត់យ៉ាងទៀតទាត់ ហើយតារាងម៉ោងចេញដំណើរ គឺមានបិតនៅតាមចំណត ពោលគឺចេញដំណើរពីក្រុងរុនតាឯកនៅម៉ោង៥ និង៣០នាទីព្រឹក ហើយចេញពីក្រុងសៀមរាបនៅម៉ោង៦ព្រឹក» ។

លោក អ៊ឹង សុភ័ណ បានឱ្យដឹងទៀតថា ក្នុងការដាក់ឱ្យដំណើរការសាកល្បងនេះមានរថយន្ត១៥គ្រឿង ដោយក្នុងនោះមានរថយន្ត១០គ្រឿងធ្វើដំណើរជាប្រចាំ និង៥គ្រឿងទៀតត្រៀមចាំក្នុងករណីមានប្រជាពលរដ្ឋធ្វើដំណើរច្រើន ។ ទីចំណតរថយន្តសរុបចំនួន ១៣កន្លែង ដូចជា ទី១- នៅផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក ។ ទី២- ផ្លូវបំបែកចូលតំបន់អភិវឌ្ឍន៍រុនតាឯក ។ទី៣- ផ្លូវបំបែកផ្លូវលេខ៦៧ ។ ទី៤- សាលាឃុំរុនតាឯក ។ ទី៥- មុខប្រាសាទបន្ទាយសំរ៉ែ ។ ទី៦- ផ្លូវបំបែកឃុំព្រះដាក់ ។ ទី៧- ស្រះស្រង់ ។ ទី៨-ផ្លូវបំបែកត្រួតពិនិត្យសំបុត្រអង្គរ និងផ្លូវ៦០ម៉ែត្រ ។ ទី៩- ផ្លូវ៦០ម៉ែត្រទំបន់អញ្ចាញ ។ ទី១០- មុខសាលាខេត្តសៀមរាប ។ ទី១១- ផ្លូវជាតិលេខ៦មុខផ្សារលើ ។ ទី១២-ផ្លូវជាតិលេខ៦មុខផ្សារសាមគ្គី ។ ទី១៣- នៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប។

សម្រាប់ទីតាំងចំណតស្ថិតនៅសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងក្រុងសៀមរាប។ ពេលវេលា រូមមានម៉ោង៦ព្រឹក ម៉ោង៦និង៣០នាទី នៅម៉ោង៧ព្រឹក ម៉ោង៨ព្រឹក ម៉ោង១០ព្រឹក ម៉ៅង១២ថ្ងៃត្រង់ ម៉ោង៤រសៀល ម៉ោង៥ និងម៉ោង៦ល្ងាច។ ដោយឡែកនៅទីក្រុងតេជោសែនរុនតាឯក មានទីតាំងចំណត នៅផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក តាមពេលវេលា រួមមាន នៅម៉ៅង៥ព្រឹក ម៉ោង៦ព្រឹក ម៉ៅង៧ព្រឹក ម៉ោង៨ព្រឹក ម៉ោង១០ព្រឹក ម៉ោង១២ព្រឹក ម៉ៅង៤រសៀល ម៉ៅង៥ល្ងាចនិងម៉ោង៦ល្ងាច។

 

គួរកត់សម្គាល់ដែរថា ប្រជាពលរដ្ឋដែលបានចូលរួមប្រើប្រាស់សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈក្នុងថ្ងៃដំបូងនេះ បានបង្ហាញពីក្ដីសប្បាយចិត្ត ព្រោះសេវាដឹកជញ្ជូនសាធារណៈនេះមានភាពងាយស្រួល ជិះដោយឥតគិតថ្លៃ ដែលបានជួយកាត់បន្ថយការចំណាយប្រចាំក្នុងការធ្វើដំណើរ និងមានសុវត្ថិភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​