អគ្គនាយកដ្ឋានពន្ធដារណែនាំពីការប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំមួយស្តីពីការប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែមកន្លងមក​ តាមរយៈសេចក្តីណែនាំលេខ ១០៣៦២ អពដ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដោយអនុលោមតាមមាត្រា ៧៧ មាត្រា ៧៨ និងមាត្រា ៧៩ នៃច្បាប់ស្តីពីសារពើពន្ធ។

សេចក្តីប្រកាសបានបញ្ជាក់ថា បន្ទាប់ពីបានប្រជុំពិភាក្សាកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ជាមួយធនាគារជាតិនៃកម្ពុជា បានជ្រើសរើសយក រូបមន្តអត្រាប្ដូរប្រាក់មួយ ដែលឆ្លុះបញ្ចាំងពីទីផ្សារពិតប្រាកដ ហើយបច្ចុប្បន្ននេះធនា​គារជាតិនៃកម្ពុជា ក៏បានផ្លាស់នូវវិធីសាស្ត្រថ្មីនៃការកំណត់អត្រាប្ដូរប្រាក់ផ្លូវការ ដែលជាអត្រាអន្តរធនាគារអនុវត្តនៅក្នុងប្រព័ន្ធជួញដូររបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform “NBCP”) និងបានឆ្លុះបញ្ចាំងពីអត្រាប្ដូរប្រាក់ទីផ្សារជាក់ស្តែងផងដែរ។

តាមរយៈសេចក្តីប្រកាសនេះ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្ដិសិទ្ធិភាព ជាពិសេសផ្តល់ភាពងាយស្រួល ដល់អ្នកជាប់ពន្ធក្នុងការប្រើប្រាស់អត្រាប្ដូរប្រាក់ ដែលសមស្របនឹងអត្រាប្តូរប្រាក់ទីផ្សារ អគ្គនាយកដ្ឋានពន្ធដារសម្រេចឱ្យអ្នកជាប់ពន្ធទាំងអស់ប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយប្រចាំថ្ងៃជំនួសវិញ។ ដូច្នេះ ដើម្បីធានាដល់ការអនុវត្តអត្រាប្ដូរប្រាក់ផ្លូវការសម្រាប់ការប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវ និងធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រឱ្យកាន់តែច្បាស់លាស់ ក៏ដូចជាជួយសម្រួលដល់ការអនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់​គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែ​នាំដូចខាងក្រោម៖

១- អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ៖អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃដែលចេញដោយធនាគារជាតិនៃកម្ពុជា ឬអត្រាប្ដូរប្រាក់ ទីផ្សារ ប៉ុន្តែមិនត្រូវទាបជាងអត្រាប្ដូរប្រាក់ផ្លូវការប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់រំលេចប្រាក់រៀលលើតម្លៃ សរុបក្នុងវិក្កយបត្រ។ ក្នុងករណីការផ្គត់ផ្គង់ត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាក ឬមុនម៉ោងដែលធនាគារជាតិនៃកម្ពុជា មិនទាន់បានចេញផ្សាយអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក។

ចំពោះអ្នកជាប់ពន្ធអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ មិនតម្រូវឲ្យរំលេចប្រាក់រៀល លើតម្លៃសរុបក្នុងវិក្កយបត្រឡើយ។ ដោយឡែក សម្រាប់គោលដៅរៀបចំលិខិតប្រកាសពន្ធជាប្រាក់រៀល និងគណនា អាករលើតម្លៃបន្ថែមត្រូវបង់ អ្នកជាប់ពន្ធអនិវាសនជនត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការប្រចាំខែ ដូចមានចែងក្នុង ចំណុចទី៣ នៃសេចក្ដីណែនាំនេះ។

២- អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ពន្ធលើប្រាក់បៀវត្ស៖អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា រៀងរាល់ថ្ងៃទី១៥ នៃខែនីមួយៗ សម្រាប់គណនាពន្ធលើប្រាក់បៀវត្ស។ ក្នុងករណីថ្ងៃទី១៥ នៃខែនីមួយៗចំថ្ងៃឈប់សម្រាក ដែលធនាគារជាតិ នៃកម្ពុជាមិនបានចេញផ្សាយអត្រាប្ដូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។

៣-អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ ៖អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយនៃខែទីមួយ។ សម្រាប់គណនាពន្ធត្រូវបង់ប្រចាំខែចំពោះការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជនដែលបានចុះបញ្ជី អាករលើតម្លៃបន្ថែមសាមញ្ញ ឬប្រតិបត្តិការទាំងឡាយណាដែលមិនមានលេចប្រាក់រៀលលើវិក្កយបត្រដូចជា ប្រតិបត្តិការ ដែលទទួលការផ្គត់ផ្គង់ពីបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស ឬពីអនិវាសនជន ជាដើម។

៤- អត្រាប្តូរប្រាក់ផ្លូវការប្រចាំឆ្នាំ៖អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយ នៃខែធ្នូ នៃឆ្នាំនីមួយៗ សម្រាប់រៀបចំលិខិតប្រកាសពន្ធប្រចាំឆ្នាំ និងគណនាពន្ធត្រូវបង់ប្រចាំឆ្នាំ។

អគ្គនាយកដ្ឋានពន្ធដារ បានសង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ​ ។ដោយឡែកសេចក្ដីណែនាំលេខ ១០៣៦២ អពដ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវទុកជានិរាករណ៍។

តាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលាឆ្នាំនេះ ពន្ធដារប្រមូលចំណូលបានជាង ១០៤%នៃច្បាប់ថវិកាជាតិ និងរំពឹងថា រហូតដល់ដំណាច់ឆ្នាំនេះ ការប្រមូលពន្ធដារ នឹងលើសផែនការពី១៥% ទៅ២៥%៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់