គិតត្រឹមខែមេសា ឆ្នាំ២០២៥ សមាជិក ប.ស.ស. កើនឡើងដល់ប្រមាណ ៣,១លាននាក់

ភ្នំពេញ៖ គិតត្រឹមខែមេសា ឆ្នាំ២០២៥ សមាជិក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានកើនឡើងដល់ប្រមាណ ៣,១លាននាក់ (ស្រី ១,៧លាននាក់) ដែលក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈមានប្រមាណ ៥១ម៉ឺននាក់ (ស្រី ១៥ម៉ឺននាក់), កម្មករនិយោជិតមានប្រមាណ ១,៩លាននាក់ (ស្រី ១,១លាននាក់), បុគ្គលស្វ័យនិយោជន៍មានប្រមាណ ៥០ម៉ឺននាក់ (ស្រី ៣១ម៉ឺននាក់) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានប្រមាណ ១៩ម៉ឺននាក់ (ស្រី១១ម៉ឺននាក់)។

នេះបើតាមការឱ្យដឹងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា» នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថា៖ សម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បើគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ ប.ស.ស. បានបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ចំនួន ១៧៤ ៥៣៨នាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ១៥៣ ៤៤៧នាក់ ដោយបានចំណាយថវិកាសរុបចំនួន ១៧៨ ៣៧៥លានរៀល សម្រាប់ពេលពិនិត្យផ្ទៃពោះមុនសម្រាល ពេលសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ និងពេលពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅចាក់ថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភមាតាទារកនិងកុមារ។ បើគិតចាប់តាំងពីការចាប់ផ្ដើមអនុវត្ត (១ មករា ២០១៨) រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ប.ស.ស. បានបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ចំនួន ៦៤២ ៥០២ នាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ៦៦៣ ៦៣៥នាក់ ដោយបានចំណាយថវិកាសរុបចំនួន ៣៣១ ៦៧១លានរៀល។

ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា ដែរនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បាន និងកំពុងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលជូនគ្រួសារមានបណ្ណសមធម៌សរុបចំនួន ៧១៥,៣៤៧ គ្រួសារ និងបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់សមាជិកគ្រួសារដែលមានភាពងាយរងគ្រោះដូចជា ស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ ៦០ឆ្នាំឡើង អាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ដោយរដ្ឋបានចំណាយថវិកាសរុប ៤៣២ ប៊ីលាន ៩០៩លាន ៤៤២ពាន់រៀល ស្មើនឹងប្រមាណជាង ១០៨,២២លានដុល្លារអាមេរិក។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា៖

«កម្មវិធីជាតិជំនួយសង្គម មូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក៏ទទួលអនុវត្តរបបសន្តិសុខសង្គមផងដែរ រួមមាន របបសន្តិសុខសង្គមសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងរបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន។ ការដាក់ឱ្យអនុវត្តនូវរបបសន្តិសុខសង្គមនេះ គឺជាការគិតគូរ និងឆ្លើយតបពីសំណាក់រាជរដ្ឋាភិបាលចំពោះគុណូបការៈរបស់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក ក៏ដូចជាការធ្វើពលិកម្ម បូជាសាច់ស្រស់ឈាមស្រស់សម្រាប់បុព្វហេតុសង្គមជាតិ ក្នុងស្មារតីរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើន និងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ»។

បច្ចុប្បន្ននេះ មូលនិធិជាតិជំនួយសង្គមបាន និងកំពុងបើកផ្តល់ប្រាក់របបសន្តិសុខសង្គម ជូនអតីតមន្រ្តីរាជការស៊ីវិលសរុបចំនួន ៥៦,៤៧៥នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥,២៩៦នាក់ ដោយការបើកផ្តល់នេះធ្វើឡើងចំនួន ០២លើកក្នុងមួយខែតាមរយៈប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា។ ទន្ទឹមនឹងរបបសន្តិសុខសង្គមប្រចាំខែ ក៏មានការផ្តល់នូវប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសពក្នុងពេលដែលទទួលមរណភាពផងដែរ។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែគិតគូរតម្លើងប្រាក់របបសោធន ជូនអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន។ គិតត្រឹមខែមេសាឆ្នាំ២០២៥នេះ ប្រាក់សោធននិវត្តន៍ទាបបំផុតចំនួន ៨៤៥,០០០រៀល និងបន្ថែម ២០,០០០រៀល សម្រាប់និវត្តជនដែលបានចូលនិវត្តមុនឆ្នាំ២០២៤។ ទាំងនេះ គឺសុទ្ធតែជាការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់


Leave a Reply

Your email address will not be published.Required fields are marked *