ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តទៅ ចំពោះទំនិញនាំចូលពីអាម៉េរិកមកកម្ពុជាទាំងអស់ គឺត្រូវអនុវត្តអត្រាពន្ធគយសូន្យភាគរយ ដោយក្នុងនោះក៏មានការនាំចូលរថយន្ដមួយទឹកផងដែរ ប៉ុន្តែការគិតពន្ធផ្សេងទៀតក្រៅអំពីពន្ធគយ ដូចជា អាករពិសេសជាដើម គឺនៅគិតដដែល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឲ្យដឹងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានជុំវិញដំណឹងដ៏ល្អរបស់កម្ពុជាគឺ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាពី៤៩% មកនៅត្រឹម ១៩% ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងឲ្យដឹងទៀតថា៖
«ចំពោះពន្ធនេះនឹងចាប់អនុវត្តន៍បន្ទាប់ពីមានកិច្ចព្រមព្រៀងពីសហរដ្ឋអាម៉េរិក គឺពន្ធបដិការ គឺធ្លាក់មក ០ភាគរយទាំងអស់ ដូច្នេះខ្ញុំសូមជម្រាបជូនថា មាន ១១៤១៤បន្ទាត់ពន្ធ ក្នុងចំណោមនោះក៏មានរថយន្ដមួយទឹក គឺធ្លាក់មក ០ភាគរយផងដែរ សូមបញ្ជាក់ថា ឲ្យតែទំនិញនាំចូលមកកម្ពុជាពីសហរដ្ឋអាម៉េរិក គឺសូន្យភាគរយទាំងអស់»៕





វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content