ស្វែងយល់ពីបទពិសោធខ្លះៗនៃភាពជោគជ័យរបស់សិង្ហបុរីក្នងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ

សិង្ហបុរី អស់រយៈពេលជាច្រើនឆ្នាំមកហើយនៅតែឈរក្នុងតំណែងជាប្រទេសដែលមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឯកលើសបណ្តាប្រទេសណាទាំងអស់ ទាំងក្នុងតំបន់ និងពិភពលោកក្តីតាមរយៈការវាស់វែង និងស្រាវជ្រាវជាច្រើនធៀបទៅនឹងប្រទេស និងទីក្រុងកំពូលៗលើលោកជាង២០០។

ការតភ្ជាប់រវាងសិង្ហបុរីទៅកាន់ពិភពលោកបានយ៉ាងមានប្រសិទ្ធភាពខ្លាំង ទាំងផ្លូវអាកាស ផ្លូវទឹក និងសូម្បីតែបណ្តាញហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងតាមបច្ចេកវិទ្យាអនឡាញ និងការតភ្ជាប់បណ្តាញធ្វើដំណើរដ៏ទំនើបយ៉ាងខ្វាត់ខ្វែងគ្រប់គ្រាន់ទាំងនៅក្នុងស្រុក និងកំពុងផ្តល់បទពិសោធជាច្រើនទៅដល់បណ្តាប្រទេសជាច្រើនទៀតដើម្បីអាចទទួលរៀនយកគំរូនៃការរៀបចំវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចនេះយកទៅប្រើប្រាស់រៀងៗខ្លួន។

ប្រទេសសិង្ហបុរីបានអនុវត្តនូវគោលការណ៍បង្កើនតម្លាភាព និងយុត្តិធម៌នៃលទ្ធកម្មសាធារណៈ ដែលជួយជំរុញសកម្មភាពវិនិយោគនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធបានទទួលជោគជ័យ និងការគាំទ្របំផុតពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពលរដ្ឋរបស់ខ្លួន ហើយក្នុងនោះវាក៏ជាកត្តាសំខាន់មួយផងដែរ ដែលសិង្ហបុរីមានសមត្ថភាពខ្ចីបំណុលក្នុងអត្រាទាបដើម្បីផ្តល់មូលនិធិដល់ការវិនិយោគនានានៅក្នុងវិស័យ។

នៅមានបទពិសោធផ្សេងទៀតដែលសិង្ហបុរីបានអនុវត្តដើម្បីរៀបចំគម្រោង និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងនិរន្តភាពបំផុតចំពោះសេដ្ឋកិច្ចជាតិ។

សិង្ហបុរី បានកំណត់យកកូនសោរដ៏ចាំបាច់ចំនួន៤មកធ្វើការរួមគ្នាដើម្បីទទួលបានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធឲ្យបានគ្រប់ជ្រុងជ្រោយ និងជោគជ័យបំផុតដែលរួមមានទាំងភាគីរដ្ឋាភិបាល, ភាគីធនាគារ, ភាគីក្រុមហ៊ុនអ្នកអភិវឌ្ឍ និងភាគីខាងក្រុមហ៊ុនអ្នកផលិតកម្ម។

សិង្ហបុរីជឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងដៃគូទាំង៤នឹងអាចដោះស្រាយបញ្ហា និងឧបសគ្គសំខាន់ៗទាំងអស់ ជាពិសេសបញ្ហាចំនួន៤ធំៗដែលតែងតែរាំងស្ទះដល់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះទី១គឺទំហំ និងពេលវេលាអនុវត្តគម្រោង, ទី២បញ្ហាប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី, ទី៣បញ្ហាខ្វះលទ្ធភាពនៃមូលនិធិអនុវត្តគម្រោងនិងទី៤គឺភាពមិនច្បាស់លាសនៃបទប្បញ្ញត្តិ។

ផែនការអភិវឌ្ឍនគររូបនីយកម្ម (Urban Planning) ដែលជាឧបករណ៍មួយមិនអាចមើលរំលងឡើងក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។ សម្រាប់ការរៀបចំដីធ្លីនៅក្នុងប្រទេសសិង្ហបុរីនឹងបែងចែកមុខងារនៃការប្រើប្រាស់ទៅជា៥កម្រិតធំៗ ហើយទាមទារឲ្យមានទំហំស្មើគ្នាឬប្រមាណជា២០ភាគរយដូចគ្នាដែលលក្នុងនោះមានដីធ្លីសម្រាប់លំនៅដ្ឋានដីធ្លីសម្រាប់អគារការិយាល័យ, ដីធ្លីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ដីធ្លីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងដីធ្លីសម្រាប់សាធារណៈជន។

ខណៈពេលដែលគម្រោងភាគច្រើនតែងតែត្រូវបានអនុវត្តដោយមូលនិធិសាធារណៈក្តី ប៉ុន្តែ សិង្ហបុរីនៅតែបន្តស្វែងរកការចូលរួមពីអ្នកវិនិយោគស្ថាប័នឯកជន ដើម្បីបង្កើនការយល់ដឹងអំពីហេដ្ឋារចនាសម្ព័ន្ធជាក្រុមដើម្បីធ្វើឱ្យវាកាន់តែទាក់ទាញដល់អ្នកវិនិយោគ និងជាផ្នែកមួយជួយជំរុញការអភិវឌ្ឍន៍គម្រោងថ្មីៗ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ សិង្ហបុរីវិនិយោគប្រហែល៥ភាគរយនៃ GDP របស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធ ស្មើនឹង២០ពាន់លានដុល្លារអាមេរិកគិតនៅក្នុងឆ្នាំ២០១៥ ហើយតួលេខនេះនៅតែបន្តកើនឡើងរហូត។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២០សិង្ហបុរីប្រកាសវិនិយោគដល់ទៅ៦ភាគរយនៃ GDP ដែលស្មើនឹង៣០ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យវិស័យនេះកាន់តែទាក់ទាញសម្រាប់ការវិនិយោគ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី