ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានក្រសួងសាធារណៈការ និងដឹកជញ្ជូនជាសេនាធិការ បានរៀបចំផែនការបង្កើតច្រកព្រំដែនកម្ពុជា-ថៃថ្មីមួយទៀតស្តិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់(កម្ពុជា) និងខេត្តត្រាត ប្រទេសថៃ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២។

តាមរយៈការបង្ហើបប្រាប់ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្ននេះ ផែនការ និងប្លង់មេស្ដីពីការបង្កើតច្រកព្រំដែនថ្មីកម្ពុជា-ថៃ ក៏ដូចជាគំរូសំណង់អគារពាក់ព័ន្ធផ្សេងៗ ព្រមទាំងទីចំណតកុងទឺន័រ ជាពិសេសទីតាំង និងទំហំដីដែលត្រូវសាងសង់ត្រូវបានកំណត់រួចរាល់ហើយ នៅចាំតែពេលវេលាបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។

ច្រកព្រំដែនអន្តរជាតិថ្មីនេះមានឈ្មោះថា ច្រកព្រំដែនអន្តរជាតិជាតិថ្មដា ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។ បើតាមក្រសួងសាធារណៈការ គម្រោងថ្មីនេះនឹងបូកបញ្ចូលជាមួយហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីជាការសម្រួលដល់ការវិនិយោគ ក៏ដូចជាការធ្វើទំនាក់ទំនងរបស់ប្រទេសដែលជាអ្នកជិតខាងទាំងពីរ។ ការបើកច្រកព្រំដែនថ្មីនេះផងដែរធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង ទេសចរណ៍រវាងប្រទេសទាំងពីរអោយកាន់តែល្អប្រសើរឡើង។

ឯកឧត្តមបន្តថា ហេដ្ឋារចនាសម្ព័ន្ធដែលមាននៅក្នុងគម្រោងនៃការសាងសង់រួមមានជាអាថិ៍ ៖ អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋានជាដើម ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើត ការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។
តាមរយៈភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ គេអាចមើលឃើញថា នៅថ្ងៃអនាគតច្រកព្រំដែនអន្តរជាតិថ្មីនេះ នឹងអាចក្លាយជាតំបន់សេដ្ឋកិច្ចពិសេសមួយដូចច្រកអន្តរជាតិផ្សេងៗទៀតដែរ ក្នុងរូបភាពជាទីតាំងដោះដូរទំនិញគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ បង្កភាពងាយស្រួលដល់ដំណើរកម្សាន្តរបស់ភ្ញៀវ ទេសចរជាតិ អន្តរជាតិ ក៏ដូចជាបង្កើនកម្រិតជីវភាពក្នុងតំបន់ផងដែរ។ គួរកត់សម្គាល់ថា សម្រាប់ពេលបច្ចុប្បន្ននេះ ការវិនិយោគនៅតំបន់ច្រកថ្មដាក៏ចាប់កើតមានគួរសមផងដែរ ដែលការវិនិយោគទាំងនោះរួមមានដូចជា ការវិនិយោគអភិវឌ្ឍលំនៅឋាន សណ្ឋាគារ ផ្សារ កាស៊ីណូ និងកន្លែងលម្ហែកាយ នៅតាមតំបន់ដែលមានទឹកជ្រោះ ព្រមទាំងទេសភាពភ្នំ ១៥០០ យ៉ាងស្រស់ស្អាត ខណៈ ខេត្តត្រាត នៃប្រទេសថៃ ក៏ជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content