មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវដល់កសិករជ្រើសរើសពូជស្រូវផ្ការំដួល និងសែនក្រអូប ដែលមានតម្រូវការទីផ្សារ និងតម្លៃសមរម្យ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា គួរជ្រើសរើសពូជស្រូវជាតិចំនួន ២ប្រភេទ គឺ ស្រូវផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះមានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ និងមានតម្លៃសមរម្យ។

 ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យកសិករជ្រើសរើសពូជស្រូវផ្ការំដួល និងសែនក្រអូប សម្រាប់ដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ស្របតាមតម្រូវការទីផ្សារ ទាំងក្នុងស្រុក និងសម្រាប់ការនាំចេញក្រៅប្រទេស។ ជាមួយគ្នានេះ ការប្រើប្រាស់គ្រាប់ពូជស្រូវដែលមានប្រភពច្បាស់លាស់អាចជួយដល់ផលិតកម្មឱ្យមានភាពល្អប្រសើរ និងមានតម្រូវការ ព្រមទាំងតម្លៃនៅលើទីផ្សារមានភាពសមរម្យ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ៖

«ការដែលប្រជាកសិករជ្រើសរើសពូជស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជជាតិរបស់យើង ដើម្បីធ្វើការផលិត ផ្សារភ្ជាប់ នឹងទីផ្សារ ។ ពូជផ្ការំដួល និងសែនក្រអូបទាំង២នេះ មានតម្រូវការទីផ្សារខ្ពស់ ជាពិសេសរោងម៉ាស៊ីនក្នុងស្រុកមានតម្រូវការពូជទាំង២ ដើម្បីធ្វើការកែច្នៃជាអង្ករនាំចេញទៅក្រៅប្រទេស ហើយបងប្អូនប្រជាកសិករអាចលក់ស្រូវទាំងនោះទទួលបានតម្លៃសមរម្យ និងមានស្ថិរភាពតម្លៃផងដែរ»។

គួររំលឹកថា ជាការចូលរួមលើកកម្ពស់ការផលិតស្រូវដែលកំពុងមានតម្រូវការទីផ្សារ កាលពីថ្ងៃទី៩ ខែ សីហា២០២៤  មន្ត្រីកសិកម្មឃុំទាំងអស់នៅក្នុងខេត្តកំពង់ធំ បានសហការគ្នាចូលរួមជួយស្ទូងស្រូវប្រជាកសិករដែលជាសមាជិកសហគមន៍កសិកម្ម សម្រាប់ផលិតគ្រាប់ពូជនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមការដឹកនាំ និងរៀបចំដោយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ លើផ្ទៃដីចំនួន ៦០អារ ប្រភេទពូជស្រូវផ្ការំដួល។

សូមបញ្ជាក់ថា ផលិតកម្មស្រូវបានកើនឡើងខ្លាំងក្នុងរយៈពេលជាង១០ ឆ្នាំចុងក្រោយនេះតាមរយៈការបង្កើនទិន្នផល និងកំណើនផ្ទៃដីដាំដុះបាន២ ទៅ ៣ដង ។ កម្ពុជាក៏បានជាប់ជាប្រទេសសំខាន់មួយនៅលេខរៀងទី៩ ក្នុងការចូលរួមធានាសន្តិសុខស្បៀងពិភពលោក តាមរយៈការផលិតស្រូវបានជាង ១២លានតោនក្នុងមួយឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បញ្ជីរាយនាមសប្បុរសជនចូលរួមដាក់តាំងឡានក្នុងព្រឹត្តិការណ៍​ Gumball3000 នៅកម្ពុជា​ ដើម្បីការបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរសៀមរាប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/09/2024

បញ្ជីរាយនាមសប្បុរសជនចូលរួមដាក់តាំងឡានក្នុងព្រឹត្តិការណ៍​ Gumball3000 នៅកម្ពុជា​ ដើម្បីការបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរសៀមរាប

អ៊ីស្រាអែល បន្តរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈដែលប្រព័ន្ធហិរញ្ញវត្ថុមិនអាចទប់នឹងការចំណាយលើសង្គ្រាមនោះទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/09/2024

ធនាគារអ៊ីស្រាអែលបានប៉ាន់ប្រមាណថា ការចំណាយនៃសង្គ្រាមអាចនឹងកើនឡើងដល់ ៦៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ ទោះបីជាមានកញ្ចប់ជំនួយយោធាចំនួន ១៤,៥ ពាន់លានដុល្លារពីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែហិរញ្ញវត្ថុរបស់អ៊ីស្រាអែលប្រហែលជាមិនគ្រប់គ្រាន់ក្នុងការចំណាយនោះទេ

កសិករ កាន់តែមានជម្រើសច្រើនជាមួយការប្រើរោងសម្ងួតវៃឆ្លាតខ្នាតតូច ដើរដោយថាមពលសូឡា

ជំនួញ, ព្រឹត្តិការណ៍

• 06/09/2024

ជំនាញក្នុងស្រុកបានបង្កើតរោងសម្ងួតវៃឆ្លាត ប្រើថាមពលពន្លឺព្រះអាទិត្យ មានច្រើនខ្នាត ច្រើនទំហំ ជាមួយតម្លៃសមរម្យស្របតាមលទ្ធភាព និងតម្រូវការអ្នកប្រើប្រាស់

ខេត្ត​ពោធិ៍សាត់​ កាន់តែទាក់​ទាញគម្រោងវិនិយោគក្នុងវិស័យរោងចក្រ​ និងឧស្សាហកម្ម​ធុន​ធំកាន់តែច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/09/2024

ក្រោយពេលផ្លូវជាតិលេខ​៥ សាងសង់​រួចរាល់​ និងបានដាក់ឱ្យប្រើ​ប្រាស់​ មានវិនិយោគិនជាច្រើនចាប់ផ្ដើម​បោះទុន​វិនិយោគ​នៅក្នុងទឹកដី​ខេត្តពោធិ៍សាត់​

ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ចង់វិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/09/2024

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យទឹកស្អាត និងចាត់ទុកជាវិស័យអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

តើ JASSM មីស៊ីលទំនើប មានសមត្ថភាពបាញ់ចំងាយឆ្ងាយតម្លៃ៧០ម៉ឺនដុល្លារ អាចផ្លាស់ប្តូរស្ថានភាពជម្លោះអ៊ុយក្រែនបានទេ ?

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/09/2024

JASSM ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងជួរទ័ពអាកាសអាមេរិកតាំងតែពីឆ្នាំ២០០៩ និងធ្លាប់ប្រើក្នុងប្រតិបត្តិការសង្គ្រាមនៅ ស៊ីរី កាលពីឆ្នាំ២០១៨

អគ្គនាយក CSX ៖ ទោះរីកចម្រើនយឺតជាងប្រទេសជិតខាង តែវិស័យមូលបត្រកម្ពុជាទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/09/2024

ទោះរីកចម្រើនយឺតជាងប្រទេសជិតខាង ដូចជា ថៃ និង វៀតណាម តែវិស័យមូលបត្រកម្ពុជាមានការរីកចម្រើន និងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនយ៉ាងគំហុក

AMRO ព្យាករពីទស្សនវិស័យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/09/2024

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥.៦% នៅឆ្នាំ២០២៤ និង ៥.៩% នៅឆ្នាំ២០២៥

រយៈពេល៨ខែ កម្ពុជាទទួលបានចំណូល ៣០៥លានដុល្លារ ពីការនាំចេញអង្ករជាង ៤១ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/09/2024

សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូល ៣០៥​លានដុល្លារពីការនាំចេញអង្ករចំនួន ៤១២ ០២៣ តោន

OPEC+ ពន្យារពេលបង្កើនផលិតកម្មប្រេង ដោយសារតម្រូវការពិភពលោកចុះខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/09/2024

OPEC+ គ្រោងនឹងបង្កើនផលិតកម្ម ១៨០ ០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ផ្តើមពីខែតុលា ដែលជាផ្នែកនៃផែនការបង្កើនផលិតកម្មទៅកាន់ទីផ្សារវិញ ប៉ុន្តែការបង្កើនផលិតកម្មនេះត្រូវបានពន្យារពេល ដោយសារតែភាពរសើបនៅក្នុងកិច្ចពិភាក្សា