អតិផរណាខ្ពស់ និងការកើនឡើងនៃថ្លៃប្រេង អាចបន្ទុចបង្អាក់នៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល

ភ្នំពេញ ៖ អត្រានៃអតិផរណាកាន់តែខ្ពស់ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈដែលកំពុងកើតមានអាចបន្ទុចបង្អាក់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលយ៉ាងប្រាកដ ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសនីមួយកំពុងមានការព្រួយបារម្ភជាខ្លាំង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងជាថ្មីកាលពីពេលថ្មីៗនេះថា សកលលោកទាំងមូល បាន និងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភ ខណៈពេលដែលជំងឺកូវីដ-១៩ បានថមថយឥទ្ធិពលបន្តិច ប៉ុន្តែមិនទាន់បានបញ្ចប់កំសួលនៃការរាតត្បាតនៅឡើយ ដែលអាចបន្ទុចបង្អាក់ដល់សន្ទុះនៃការងើបឡើងវិញនៃសង្គមក៏ដូចជាសេដ្ឋកិច្ចសកល។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ចាក់ថា បញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភនោះ គឺការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់នៅគ្រប់ទីកន្លែង ជាពិសេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្ដាលត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តឡើងនៃអតិផរណា ដែលការណ៍នេះអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ។

ប្រសិនបើអត្រានៃអតិផរណាកើនឡើងខ្ពស់ នឹងដាក់សម្ពាធកាន់តែខ្លាំងឡើងមកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដែលស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ គឺត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើង។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានថ្លែងកាលពីពេលថ្មីៗនេះ ចំពោះមុខសភាពការណ៍ដែលកើតមានបញ្ហាអតិផរណានេះ តម្រូវឱ្យកម្ពុជាត្រៀមខ្លួន និងគ្រប់គ្រងសេដ្ឋកិច្ចឱ្យបានល្អ ជាពិសេសការបែងចែកធនធាន ថវិកា ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយ ព្រោះមិនដឹងថា តើវិបត្តិទី២នេះ នឹងមានទំហំ ឬជម្រៅផលប៉ះពាល់កម្រិតណានោះទេ ខណៈដែលកម្ពុជាទើបតែឆ្លងផុតពីរលកនៃវិបត្តិជំងឺកូវីដ-១៩ ដោយលំបាក ហើយជំងឺកូវីដ-១៩ នេះទៀតសោត ក៏នៅមិនទាន់ចប់ទាំងស្រុងនៅឡើយ។

ឯកឧត្តមបាបញ្ជាក់ថា ៖

“ដោយសារការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយបងប្អូនប្រជាពលរដ្ឋយើងអាចមានការងារធ្វើ អាចប្រកបអាជីវកម្ម និងមានឱកាសរកប្រាក់ចំណូលបានឡើងវិញក្តី តែនៅពេលអតិផរណាកើនឡើង វានឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ពួកគាត់ ដោយសារប្រាក់ចំណូលពិត  (Real income/real wage) ធ្លាក់ចុះ ដែលធ្វើឱ្យកម្លាំងទិញធ្លាក់ចុះ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប”

លោកបណ្ឌិត ហុង វណ្ណៈ  អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងអំពីក្តីព្រួយបារម្ភទៅលើបញ្ហាអតិផរណានេះ ដោយកត់សម្គាល់ថា នៅកម្ពុជាមាន២ករណី «ទំនិញឡើងថ្លៃ លុយចុះថោក» ឬ«ទំនិញចុះថោក លុយឡើងថ្លៃ» ។ ប៉ុន្តែបរិបទនៅកម្ពុជាអត្រាប្តូរប្រាក់រៀល(Exchange rate)មិនប្រែប្រួលខ្លាំងពេកទេ ដោយសារធនាគារជាតិបានរៀបចំវិធាន គោលនយោបាយធ្វើឱ្យមានស្ថិរភាពប្រាក់រៀល។

លោកបណ្ឌិតបានពន្យល់ថា ៖

“ទំនិញឡើងថ្លៃទំនិញទូទៅ វាប៉ះពាល់ដល់អ្នកប្រើប្រាស់ ដោយសារអាជីវករខ្លះគាត់ទិញទំនិញលក់បន្ត ប៉ុន្តែគាត់ក៏ជាអ្នកប្រើប្រាស់ដែរ ដោយសារគាត់មិនមែនលក់ទំនិញគ្រប់មុខនោះទេ ហើយការឡើងថ្លៃ ក៏វាមានប្រភព និងបុព្វហេតុវា ដែលធ្វើឱ្យថ្លៃដើមឡើងថ្លៃខ្ពស់នេះ។”

ដូច្នេះ អ្វីជាការផ្តោតសំខាន់ទៅលើការប្រែប្រួលខ្លាំងនៃប្រព័ន្ធផ្គត់ផ្គង់ និងសង្វាក់ផលិតកម្មចំណីអាហាររបស់សកលលោកនឹងនាំឱ្យមានផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋក្នុងពេលដែលអតិផរណាកើនឡើងខ្ពស់ ព្រោះគាត់ត្រូវការទំនិញប្រើប្រាស់ ហើយប្រៀបធៀបនឹងប្រាក់ចំណូលដែលគាត់នៅថេរ (សម្រាប់អ្នកមានចំណូលថេរ និងអ្នកលក់ដូរតិចតួច)នៅពេលគាត់ទិញទំនិញឡើងថ្លៃ រាប់ទាំងអាជីវករគាត់លក់ដំឡើងថ្លៃទំនិញផង ដោយ​សារមិនសូវមានអ្នកទិញផង  ហើយគាត់ទិញមកថ្លៃដើមថ្លៃស្រាប់ទៅហើយ។ នេះបើតាមលោកបណ្ឌិតបានលើកឡើង។

បណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា បញ្ហាកូវីដបានធ្វើរាំងស្ទះនៃការផលិតធ្វើឱ្យទំនិញមួយចំនួន ទំនិញសម្រាប់ប្រើប្រាស់របស់ជាពលរដ្ឋ ជួបឧបសគ្គ ទី១ដោយសារសហគ្រាសផលិតមួយចំនួនគាត់ក៏ពិបាកដំណើរការផលិត ទី២ វត្ថុធាតុដើមឡើងថ្លៃ ទី៣ កម្លាំងពលកម្មឡើងថ្លៃ ទី៤ គឺបញ្ហាប្រេងឥន្ទនៈ ដែលបានឡើងថ្លៃ ។ នៅលើសកលលោកកាលណាប្រេងឥន្ធនៈឡើងថ្លៃ គឺនាំឱ្យថ្ងៃដឹកជញ្ជូន ថ្លៃឡូជីស្ទីកភស្តុភាកម្មគកាន់ផ្សេងៗទាំងអស់។ ជារួមថាមពល ឬ ប្រេងឥន្ទនៈឡើងថ្លៃនេះហើយជាចលករសំខាន់ក្នុងការជំរុញឱ្យតម្លៃដើមឡើងថ្លៃ និងនាំឱ្យច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកមានចលនាឡើងថ្លៃ ។ កាលណាប្រភពទាំងអស់កើតមាន នាំឲ្យទំនិញឡើងថ្លៃគឺជះឥទ្ធិពលដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ សរុបមកអតិផរណាវាជំរុញឱ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចសេដ្ឋកិច្ចជាតិទាំងមូលព្រោះចរន្តទំនិញឡើងថ្លៃដែលបានមកពីថ្លៃដើមឡើងថ្លៃ ធ្វើឱ្យការប្រើប្រាស់ និងការផលិតមានបញ្ហានាំឱ្យកើតមានការលំបាកតៗគ្នាធ្វើឱ្យសេដ្ឋកិច្ចរបស់សង្គម នឹងមានបញ្ហាជាប់គាំងនៅពេលណាដែលអតិផរណាបានកើតឡើង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច