ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា អតិផរណារួមសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថានឹងមានអត្រាថយចុះបន្តិចបន្តូច បើធៀបនឹងឆ្នាំ២០២១ ដោយសារកំណើនថ្លៃម្ហូបអាហាររំពឹងនឹងបន្តថយចុះ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា អតិផរណារួមសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថានឹងមានអត្រា ២,៦ ភាគរយទាបជាងឆ្នាំ២០២១ បន្តិច (២,៩ ភាគរយ) ក្រោមការសន្មត់ថា ៖ i/- កំណើនថ្លៃម្ហូបអាហារនឹងបន្តថយចុះ ដែលជំរុញជាចម្បងដោយភាពប្រសើរឡើងនៃការផ្គត់ផ្គង់, ii/- អតិផរណាស្នូលនឹងងើបឡើងវិញបន្តិច ដោយការកើនឡើងវិញនៃប្រាក់ចំណូល និង iii/- កំណើនថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈនឹងថមថយមកវិញស្របតាមនិន្នាការថ្លៃប្រេងឆៅពិភពលោក ដោយសារការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារអន្តរជាតិមានការកើនឡើង។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានថ្លែងថា ទោះជាយ៉ាងណា ផលប៉ះពាល់នៃវិបត្តិ និងផលរំខាន (side-effects) ពីគោលនយោបាយ មួយចំនួនបានបង្កផលវិបាកដល់ស្ថានភាពរូបិយវត្ថុ និងធនាគារផងដែរ។
ឯកឧត្តមបានថ្លែងបន្តថា ដោយសារតម្រូវការថយចុះក្រោមស្ថានភាពទន់ខ្សោយនៃសេដ្ឋកិច្ចក្នុងស្រុក ការបង្កើនចំណាយសាធារណៈ និងការរក្សាកម្រិត សន្ទនីយភាពខ្ពស់ក្នុងប្រព័ន្ធធនាគារ គួបផ្សំនឹងការថមថយនៃរំហូរមូលធនបរទេសតម្លៃប្រាក់រៀល បានបន្តរងសម្ពាធធ្លាក់ថ្លៃ ចាប់តាំងពីពេលដែលជំងឺកូវីដ-១៩ កើតមាននៅកម្ពុជានាដើមឆ្នាំ២០២០មក។ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍តាមស្ថានភាពចាំបាច់ដើម្បីគ្រប់គ្រងសម្ពាធមកលើតម្លៃប្រាក់រៀល តាមរយៈការទិញប្រាក់រៀល (ឬលក់ប្រាក់ដុល្លារអាមេរិក) និងការបោះផ្សាយមូលបត្រអាចជួញដូរបាន (NCD) ជាមួយនឹងការបន្ថយល្បឿននៃការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ជាប្រាក់រៀល។

ឯកឧត្តមបានឱ្យដឹងទៀតថា ការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់សមស្រប ជាពិសេសមានសង្គតិភាពជាមួយនយោបាយសារពើពន្ធ បានរក្សាអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកឱ្យមានស្ថិរភាព ដោយប្រែប្រួលប្រមាណតែ ១%ប៉ុណ្ណោះ បើធៀបនឹងការប្រែប្រួលរូបិយប័ណ្ណក្នុងតំបន់ដែលមានរហូតដល់ ៥%។
ឯកឧត្តមបានថ្លែងដូច្នេះថា ៖
“ស្ថិរភាពអត្រាប្តូរប្រាក់បានរក្សាអំណាចទិញប្រាក់រៀល និងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាអត្រាអតិផរណាឱ្យនៅទាបអាចគ្រប់គ្រងបាន”
គួររំលេចថា ទោះបីជាទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់ក៏ដោយទុនបម្រុងអន្តរជាតិបានបន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែលបានពង្រឹងប្រសិទ្ធភាពនយោបាយអត្រាប្តូរប្រាក់ និងរក្សាជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។
គួររំលេចថា អតិផរណារួមក្នុងឆ្នាំ២០២១ បន្តមានស្ថិរភាពក្នុងកម្រិតជាមធ្យម ២,៩ ភាគរយ ប្រហាក់ប្រហែលនឹងឆ្នាំ២០២០ (២,៩ភាគរយ) ជាចម្បងដោយសារការថយល្បឿននៃកំណើនថ្លៃម្ហូបអាហារ ខណៈដែលថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានងើបឡើងវិញ (ដោយប្តូរពីបរិត្តផរណាទៅអតិផរណា)។
អតិផរណាក្រុមម្ហូបអាហារបានថយល្បឿនមក ២,៧ ភាគរយ (៤,៦ ភាគរយ នៅឆ្នាំ២០២២) ដែលរួមចំណែកជាចម្បងដោយការបន្តថយចុះនៃតម្រូវការ ដោយសារការផ្អាកកម្មវិធីជួយជុំនានាក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២១ ហើយកំណើនថ្លៃម្ហូបអាហារនៅប្រទេសដៃគូនាំចូលមានកម្រិតទាប។ អតិផរណាស្នូលបានថយល្បឿនបន្តិចមក ១,៦ ភាគរយ (២,១ ភាគរយ នៅឆ្នាំ២០២០) ជាចម្បងដោយសារតម្រូវការនៅបន្តមានភាពទន់ខ្សោយ។ អតិផរណាក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានកើនឡើងដល់ ៨,៦ ភាគរយ (-៣,២ ភាគរយ ឆ្នាំមុន) ស្របតាមនិន្នាការនៃការងើបឡើងវិញនៃថ្លៃប្រេងឆៅពិភពលោកនៅពេលតម្រូវការប្រេងលើពិភពលោកមានការកើនឡើង។ សូមបញ្ជាក់ថា អតិផរណា មានន័យថា ជាការកើនឡើងកម្រិតថ្លៃជាទូទៅនៃទំនិញ និងសេវាក្នុងសេដ្ឋកិច្ច។ អតិផរណាត្រូវបានគណនាជាភាគរយ និងវាស់វែងកំណើនជា ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content