វិស័យទេសចរណ៍ បានរួមចំណែកផលិផលក្នុងស្រុកប្រមាណ ៩.៤% និងអ្នកមានមុខរបរការងារទេសចរណ៍ប្រមាណ៥១ម៉ឺននាក់

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្ហាញស៊ូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ជាមួយនឹងការលើកឡើងថា វិស័យទេសចរណ៍បានរួមចំណែកផលិផលក្នុងស្រុកប្រមាណ ៩,៤% ដោយក្នុងនោះមានអ្នកដែលមានមុខរបរ និងការងារជាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍សរុបប្រមាណជាង ៥១ម៉ឺននាក់។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧០ លាននាក់ កើនឡើងប្រមាណ ២២,៩ភាគរយ និងបានចាក់បញ្ចូលថវិកាទៅក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៣ ៦៣៧  លានដុល្លារអាមេរិក កើនឡើង ១៨, 0% ប្រៀបធៀបទៅនឹងឆ្នាំ២០២៣។

ទន្ទឹមនឹងនោះដែរ តាមរយៈសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា អាចវាស់វែងបានពីចំណុចសំខាន់ៗមួយចំនួដូចមាននៅខាងក្រោម៖

១-ទេសចរអន្តរជាតិ ៦,៧០ លាននាក់ កើនឡើង ២២,៩%

២-ទេសចរជាតិ ២២,៥២ លាននាក់ កើនឡើង ២០,១%

៣-ទេសចរជាតិចេញក្រៅ ១,៨៥ លាននាក់ កើនឡើង ១,៤%

៤-មូលដ្ឋានអាជីវកម្មទេសចរណ៍ ១៣,៨៧៦អាជ្ញាប័ណ្ណ

៥- សេវាកម្មស្នាក់នៅ  ៨៣ ៧៨៧ បន្ទប់

៦-ចំណូលទេសចរណ៍អន្តរជាតិ ៣,៦៣៧  លានដុល្លារអាមេរិក កើនឡើង១៨, 0%

៧-មុខរបរ និងការងារទេសចរណ៍  ៥១ ម៉ឺននាក់

៨-វិស័យទេសចរណ៍បានរួមចំណែកនៅក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៩.៤%។

សូមជម្រាបថា តាមរយៈសូចនាករនេះ វិស័យទេសចរណ៍នៅតែជាវិស័យអាទិភាព និងជាមាសបៃតង វាមិនត្រឹមតែបង្កើតនូវកាលានុវត្តភាពការងារ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូលជាតិ និងបានជួយទប់លំនឹងផ្នែកជញ្ជីងទូទាត់ពាណិជ្ជកម្ម( Balance of payment- BOP) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក រួមជាមួយនឹងរំហូរចូលនូវរូបិយប័ណ្ណអន្តរជាតិ។ បន្ថែមពីនេះ វិស័យទេសចរណ៍ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច សង្គម វប្បធម៌ និងពាណិជ្ជកម្មផងដែរ។

សូមបញ្ជាក់ដែរថា នៅរយៈពេល១២ខែក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត៦ម៉ឺនជើង ទទួលបានអ្នកដំណើរ ចេញ-ចូល ជាង ៦លាននាក់ និងទទួលដឹកជញ្ជូនទំនិញចេញ-ចូលបានជិត៨ម៉ឺនតោន។ ចំនួននេះ គឺជាចំនួនកើនឡើងបើធៀបនឹងឆ្នាំ២០២៣ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ នៅកម្ពុជា មាន អាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ- អាកាសយានដ្ឋានអន្តរជាតិកងកេង ក្រុងព្រះសីហនុ ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *