ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលប្រមាណ ៣០៤,៥៣ លាន​ដុល្លារពីការលក់ជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ

ភ្នំពេញ៖ ​យោងតាមរបាយការណ៍របស់អគ្គនាយក​ដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលប្រមាណ ៣០៤,៥៣ លាន​ដុល្លារ ពីការលក់ឈើកៅស៊ូ និងជ័រកៅស៊ូ ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ដោយចំណូល​នេះបានកើនឡើង ៤១,៦១ភាគរយ ធៀប​​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលបានបង្ហាញពីភាពរីកចម្រើនទាំងការ​ដាំដុះ​សម្រាប់​បម្រើ​ការ​នាំចេញ ទាំងតម្រូវការទីផ្សារកំពុងកើនឡើង។

បើតាមរបាយការណ៍ដដែលបានបង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូក្នុងបរិមាណ ១១២ ៥៩៥តោន បានចំណូល ២០៨ ៦៣៣ ៨២៦ដុល្លារ, នាំចេញឈើកៅស៊ូចំនួន ៩៩៤៣ ម៉ែត្រគូប បានចំណូល ២ ៣៥៥ ៤៣៨ដុល្លារផងដែរ។

ទន្ទឹម​នឹងនេះ កម្ពុជាបានបញ្ចេញជ័រកៅស៊ូ ៥៣ ៣៦១តោន ទៅកាន់ទីផ្សារក្នុងស្រុក ផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់ឡាន ដែល​គិតជាទឹកប្រាក់មានចំនួន ៩៣ ៥៤១ ៨៣៣ដុល្លារ។ ដូច្នេះ ចំណូលសរុបពីការលក់​ផលិត​ផលកៅស៊ូ មានទំហំ ៣០៤ ៥៣១ ០៩៧ដុល្លារ កើនឡើង ៤១,៦១ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា ក្នុងឆ្នាំ២០២៤។

ដោយឡែក នៅក្នុងខែមិថុនាវិញ កម្ពុជាបាននាំចេញជ័រកៅស៊ូ ២៣ ៦១៥ តោន បានកើន​ឡើង ១១ ១០២តោន ស្មើនឹង ៨៨,៧២ ភាគរយ ធៀបនឹងខែមុន ប៉ុន្តែបានថយចុះចំនួន ៦ ២៦៦តោន ស្មើ​នឹង ២០,៩៧ ភាគរយ ធៀបនឹងខែមិថុនា ឆ្នាំ២០២៤។ បរិមាណបញ្ចេញ​លក់​ឈើកៅស៊ូក្នុងខែមិថុនា ឆ្នាំ២០២៥ មានចំនួន១ ៥៦២ ម៉ែត្រគូប។ ចំណូលសរុបទទួលបានពីផលិតផលទាំងពីរនេះមានចំនួន ៥៣ ៧១២ ១៥០ដុល្លារ​​។

សូមជ្រាបថា ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដក្នុងស្រុកចំនួន៣ ដែលកំពុងតែដំណើរការស្ថិតនៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។ ការផ្គត់ផ្គង់នេះធ្វើឱ្យការប្រើប្រាស់ក្នុងស្រុកបានកើនឡើងរហូត​ដល់​៩២ ភាគរយ ឬស្មើ ៨៥ពាន់តោន ធៀបនឹងរយៈពេលពេញមួយឆ្នាំ២០២៤។ នេះបើ​តាមរបាយការណ៍របស់អគ្គនាយក​ដ្ឋានកៅស៊ូ។

ដោយឡែក ជ័រកៅស៊ូលក់ចេញជាមធ្យមក្នុងខែមិថុនា មានតម្លៃ ១ ៦១៣ដុល្លារក្នុង​មួយ​តោន បានថយចុះ ១៧៤ដុល្លារ ឬស្មើ ៩,៧២ភាគរយ ធៀបនឹងខែឧសភា ឆ្នាំ២០២៤ និងបានថយចុះ ២៥ដុល្លារក្នុងមួយតោន ស្មើនឹង ១,៥២ភាគរយ ធៀបនឹងខែមិថុនា ឆ្នាំ​២០២៤។

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំកៅស៊ូ ៤២៥ ៤៤៣ ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមាន ៣៣០ ២៥៩ ហិកតា ស្មើ ៧៨ ភាគរយ និងផ្ទៃដីថែទាំ ៩៥ ១៨៤ ហិកតា ស្មើ ២២ ភាគរយ។ ផ្ទៃដី​កៅស៊ូកសិឧស្សាហកម្ម ២២៣ ១២២ ហិកតា ស្មើ ៥២ ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ ២២៣ ១២២ ហិកតា ស្មើ ៤៨ភាគរយ។

សូមជម្រាបថា កាលពីឆ្នាំ២០២៤កន្លងទៅ កម្ពុជាផលិតបានជ័រកៅស៊ូ ៤០៧ ២០៩ តោន ក្នុងនោះ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រមាណ ៣៣៨ ០០០តោន ឬស្មើទឹកប្រាក់ ៦៥៨ ១៥២ ០០០ដុល្លារ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/11/2026

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារី​ចាប់ផ្តើម​ដាក់​ពង្រាយ​រថពាស​ដែក ​Stryker ​ក្នុង​គម្រោង​ទំនើបកម្ម​យោធា​ដ៏​ធំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/11/2026

ង​កម្លាំង​ជើង​គោក​ប៊ុលហ្គារី​បាន​ទទួល​រថពាស​ដែក​ទំនើប​ប្រភេទ​ Stryker ​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​ចំនួន​ ៥​គ្រឿង​ដំបូង ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទំនើប​កម្ម​វិស័យ​ការពារ​ជាតិ​ទ្រង់ទ្រាយ​ធំ​ ​ដោយ​មាន​ការ​បញ្ជាទិញ​យាន​យន្ត​ប្រយុទ្ធ ​និង​យានយន្ត​គាំទ្រ​ផ្នែក​ភស្តុភារ​សរុប​ចំនួន​ ​១៩៨​គ្រឿង​


Leave a Reply

Your email address will not be published.Required fields are marked *