បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ភ្នំពេញ ៖ ជាការពិត ធ្យូងអាចរាប់ថាជាតម្រូវការប្រចាំថ្ងៃមួយរបស់ប្រជាជនដែរ ប៉ុន្តែដើម្បីអាច​បង្កើតចេញជា​ធ្យូងបាន គេត្រូវប្រមូលឈើយកទៅដុត ដែលសកម្មភាពនេះ​តិច ឬច្រើន នឹងអាចប៉ះពាល់ដល់ព្រៃឈើ។ ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសយកសាច់រួចទៅដុតឱ្យចេញជាធ្យូងអនាម័យ។ ធ្យូងអនាម័យនេះផងដែរ មិនត្រឹមតែរួមចំណែកកាត់បន្ថយ​ប្រើប្រាស់ឈើប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកជួយដល់សុខមាលភាពអ្នកប្រើប្រាស់ផងដែរ។

លោក ជុំ វិចិត្រ ជានាយកប្រតិបត្តិក្រុមហ៊ុន KGC ដែលជាក្រុមហ៊ុនផលិតធ្យូងអនាម័យ និងមានវត្តមានក្នុងទីផ្សារតាំងតែពីឆ្នាំ២០០៨ មកម្លេះ។ ចាប់ផ្ដើមដំបូងជាមួយនឹងគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល លោក ជុំ វិចិត្រ និងដៃគូ​សហការមួយរូបទៀត នៅតែចង់ឃើញសិប្បកម្មផលិតធ្យូងអាចដំណើរការទៅបានក្នុងរូបភាពជាក្រុមហ៊ុនឯកជន។

រហូតមកដល់បច្ចុប្បន្ននេះ សិប្បកម្មរបស់លោកបានប្រមូលត្រលោកដូងជាមធ្យមប្រមាណ ជា ២០០តោនក្នុងមួយខែ ដើម្បីយកទៅផលិតជាធ្យូងអនាម័យ។ ជាចំនួនមួយច្រើនសមល្មមឱ្យលោកផ្ដល់ឱកាសការងារដល់ប្រជាជនដែលជាអ្នករស់នៅលើគំនរសម្រាប់នៅតំបន់ស្ទឹងមានជ័យ។

លោក ជុំ វិចិត្រ បានឱ្យដឹងថា៖

«អាជីវកម្មយើងបានរួមចំណែកជួយសង្គមក្នុងរូបភាពច្រើនមែនទែន ធ្យូងដែលយើងផលិតបាននេះមានគុណភាពល្អ មិនប៉ះពាល់ដល់អ្នកប្រើប្រាស់ ហើយកម្មករនៅក្នុងសិប្បកម្មក៏យើងយកអ្នកដែលធ្លាប់រស់នៅលើគំនរសម្រាមដែរ។ ម្យ៉ាងទៀត នៅពេលដែលឪពុកម្ដាយមានការងារធ្វើត្រឹមត្រូវ កូនៗរបស់ពួកគាត់ក៏មាន ឱកាសបានចូលរៀនផងដែរ»។

ដោយឡែក សម្រាប់វត្ថុធាតុដើមវិញ លោក ជុំ វិចិត្របានឱ្យដឹងថា លោកច្រើនតែប្រមូលទិញ​ពី​អាជីវករនៅតាមផ្សារ ដើម្បីយកមកកិនបំបែកមុននឹងដាក់ដុតឱ្យទៅជាធ្យូង។ រីឯតម្លៃទៀតសោត ក៏មិនជាលើសពីធ្យូងធម្មតាដែរ ផ្ទុយទៅវិញធ្យូងអនាម័យនេះមិនមានផ្សែង មិនមានផ្កាភ្លើង ថែមទាំងងំបានយូរទៀតផង ដែលអាចផ្ដល់ផលចំណេញដល់អ្នកប្រើប្រាស់ ទាំងថវិកា និងពេលវេលា។

ម្ចាស់អាជីវកម្មរូបនេះបានបន្តគូសបញ្ជាក់ឱ្យដឹងទៀតថា៖

«ក្នុងការប្រើប្រាស់ធ្យូងអនាម័យ​១គីឡូ គឺស្មើនឹងការជួយសន្សំសំចៃឈើ៧គីឡូ ដោយមិនដឹងខ្លួន​។»

ដោយឈរលើគោលការណ៍ជួយសង្គមបែបនេះ អាជីវកម្មរបស់លោកបានទទួលនូវការលើកទឹកចិត្តពីរដ្ឋាភិបាល តាមរយៈការបន្ធូរបន្ថយពន្ធ និងមានការបើកផ្លូវសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេសទៀតផង។

ផលជះបែបវិជ្ជមានទៅដល់សង្គម និងសេដ្ឋកិច្ចនេះផងដែរ ដែលជំរុញឱ្យអាជីវកម្មខាងលើជាប់ជាអាជីវកម្មបរិយាបន្ន។

គួរបញ្ជាក់ថា អាជីវកម្មបរិយាបន្នសំដៅលើអាជីវកម្មដែលផ្ដល់ប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំង៣គឺ រដ្ឋាភិបាល ម្ចាស់អាជីវកម្មផ្ទាល់ និងសហគមន៍។ គំរូអាជីវកម្មថ្មីនេះ កំពុងត្រូវបានពិភពលោក​និយាយជារួម និងកម្ពុជានិយាយដោយឡែក ជំរុញឱ្យមានកាន់តែច្រើនបន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា