ភ្នំពេញ ៖ ប្រទេសឥណ្ឌា ត្រូវបានកម្ពុជាចាត់ទុកថាគឺជាមិត្តយល់ចិត្ត និងជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់ក្នុងចូលរួមចំំណែកគាំទ្រ លើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ។ ជាក់ស្ដែងចាប់តាំងពីឆ្នាំ១៩៨១រហូតមក បន្ទាប់ពីបញ្ចប់របរខ្មែរក្រហម ភាគីឥណ្ឌាបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌាចំនួន២០ម៉ឺនដូស នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានថ្លែងថា សាធារណរដ្ឋឥណ្ឌា គឺជាមិត្តយល់ចិត្ត យល់ថ្លើមរបស់កម្ពុជា។ វត្តមានឥណ្ឌាតាំងពីឆ្នាំ១៩៨១ ក្រោយការបិទបញ្ចប់របស់ខ្មែរក្រហម បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយស្ដារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ តាមរយៈជំនួយមនុស្សធម៌ ការជួយគាំទ្រពាណិជ្ជកម្ម និងវប្បធម៌ ការផ្ដល់កម្ចីហិរញ្ញប្បទាន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សម្ដេចបានបញ្ជាក់ទៀតថា ៖
“ជាលទ្ធផលទំនាក់ទំនងសង្គម និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរវាងកម្ពុជា និងឥណ្ឌា មានការកើនឡើងគួរឲ្យកត់សម្គាល់បើទោះជាមានការថមថយបន្តិចនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។ ក្នុងបរិការនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានថមថយជាមួយនឹងការគ្រប់គ្រងនូវស្ថានការនៃការឆ្លងរាលដាលបានយ៉ាងល្អប្រសើរ ខ្ញុំសូមលើកទឹកចិត្តឲ្យមានការពង្រឹងនូវចំណងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងកិច្ចទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិកនៃគំនិតចតុភាគី ជាពិសេស រវាងកម្ពុជាឥណ្ឌា ពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ ជាពិសេសជំរុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍”
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស ជាជំនួយរបស់ប្រទេសឥណ្ឌា ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅវិមានសន្តិភាព។
វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥ ០០០ដូស ដែលក្នុងនោះ ២០ម៉ឺនដូសបានមកដល់កម្ពុជានៅព្រឹកថ្ងៃទី១២ ខែមេសា ហើយចំនួនប្រមាណ ១២៥ ០០០ដូស អាចនឹងមកដល់នៅខែក្រោយបន្តទៀត។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ-១៩៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content