ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាកំពុងប្រើប្រាស់រូបិយប័ណ្ណអារ៉ាប៊ីសាអូឌីតឌៀរហាំជំនួសប្រាក់ដុល្លារអាមេរិក

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាកំពុងប្រើប្រាស់រូបិយប័ណ្ណអារ៉ាប៊ីសាអូឌីតឌៀរហាំ (dirham) ជំនួសឱ្យប្រាក់ដុល្លារអាមេរិក ដើម្បីចំណាយលើប្រេងរុស្ស៊ីដែលពួកគេទិញតាមរយៈពាណិជ្ជករដែលមានមូលដ្ឋាននៅអារ៉ាប់រួម។

ប្រទេស​ឥណ្ឌា​មិន​​គាំទ្រលើ​វិធានការ​ប្រឆាំង​រុស្ស៊ីដើម្បីកាត់បន្ថយប្រាក់ចំណូលថាមពលរបស់ទីក្រុងម៉ូស្គូ​ដែល​អនុម័ត​ដោយ G7 ក្នុង​ការ​ឆ្លើយ​តប​នឹង​ជម្លោះ​នៅ​អ៊ុយក្រែននោះ​ទេ។ ការកំណត់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែលលើការនាំចេញប្រេងសមុទ្ររបស់រុស្ស៊ី ដែលត្រូវបានណែនាំដោយប្រទេស G7 សហភាពអឺរ៉ុប និងអូស្ត្រាលីកាលពីខែធ្នូកន្លងទៅ ដែលហាមឃាត់ក្រុមហ៊ុនលោកខាងលិចមិនឱ្យផ្តល់ការធានារ៉ាប់រង និងសេវាកម្មផ្សេងទៀតដល់អ្នកដឹកជញ្ជូនប្រេងរុស្ស៊ី លុះត្រាតែទំនិញត្រូវបានទិញនៅត្រឹម ឬក្រោមតម្លៃដែលបានកំណត់។

វិធានការស្រដៀងគ្នានេះ ត្រូវកំណត់ជាធរមានម្តងទៀតនៅថ្ងៃទី ៥ ខែកុម្ភៈកន្លងទៅនេះ ដែលកំណត់តម្លៃផលិតផលប្រេងចម្រាញ់ដែលនាំចូលពីប្រទេសរុស្ស៊ីនៅ ១០០ ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងម៉ាស៊ូត និង ៤៥ ដុល្លារក្នុងមួយធុងសម្រាប់ប្រេងឥន្ធនៈ។

ទោះបីជាទីក្រុងញូវដែលីបានសម្រេចចិត្តមិនចូលរួមក្នុងការរឹតបន្តឹងក៏ដោយ ប៉ុន្តែធនាគារ និងស្ថាប័នហិរញ្ញវត្ថុឥណ្ឌានៅតែប្រុងប្រយ័ត្នចំពោះការទូទាត់ប្រាក់របស់ខ្លួន ដើម្បីចៀសវាងពីវិធានការណ៍ផ្សេងទៀតដែលបានដាក់ចេញប្រឆាំងនឹងប្រទេសរុស្ស៊ី។

ផែនការក្នុងការបង់ប្រាក់ឱ្យឈ្មួញសម្រាប់ប្រេងឆៅរបស់រុស្ស៊ីជារូបិប័ណ្ណឌៀរហាំពីមុន តាមរយៈធនាគារឌូបៃត្រូវបានបរាជ័យ ដោយបង្ខំឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាទាំងនោះប្តូរទៅរូបិយប័ណ្ណអាមេរិកវិញ។ ឥឡូវនេះ ធនាគារកណ្តាលរបស់ឥណ្ឌាដែលជាធនាគារកំពូលរបស់ប្រទេស កំពុងប្តូរមកធ្វើការទូទាត់ប្រាក់ជារូបិយប័ណ្ណឌៀរហាំ។ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាភាគច្រើន គឺជាអ្នកទិញប្រេងឆៅរុស្ស៊ីពីពាណិជ្ជករដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ រួមទាំងក្រុមហ៊ុន Everest Energy និង Litasco ដែលជាអង្គភាពនៃក្រុមហ៊ុនប្រេងធំរបស់រុស្ស៊ី Lukoil ។ កាលពីឆ្នាំ ២០២២ កន្លងទៅនេះ រុស្ស៊ីក៏ធ្លាប់រំពឹងថាអ្នកទិញឥណ្ឌាមួយចំនួននឹងចំណាយទិញប្រេងឆៅក្នុងជាលុយឌៀរហាំផងដែរ។ ក្រោយមកទៀត ក៏មានការរាយការណ៍ថា រោងចក្រចម្រាញ់ប្រេងរបស់ឥណ្ឌាក៏បានងាកទៅរកប្រាក់យន់ និង ឌៀរហាំ សម្រាប់ការទិញធ្យូងថ្មរបស់រុស្ស៊ីផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់