វិស័យ​ឧស្សាហកម្ម​រំពឹង​មានកំណើន ៨,៥%​នៅឆ្នាំ២០២៤​ ខណៈសំណង់​រំពឹង​កើនទាបដដែល

ភ្នំពេញ ៖ ឆ្នាំ២០២៤ ជា​ឆ្នាំដែល​កម្ពុជា​មានសុទិដ្ឋិនិយម​ឡើង​វិញចំពោះ​សេដ្ឋកិច្ច ដោយក្នុងនោះ​​កម្ពុជា​បាន​ព្យាករ​ណ៍​​​​ខ្លួនឯងថា កំណើនសេដ្ឋ​កិច្ច​នៅឆ្នាំនេះរំពឹង​កើន​ឡើង​​ក្នុង​រង្វង់ ៦,៦ភាគរយ ហើយវិស័យ​សំខាន់ៗ​ចំនួន​​​៣ ត្រូវបាន​រំពឹង​ថា​មានកំណើនល្អប្រសើរ​ឡើង​វិញ​ ប៉ុន្តែ​យើងសូម​លើក​យកវិស័យ​មួយ​ដែលសំ​ខាន់​​​​មក​លម្អិតនៅពេលនេះ នោះគឺវិស័យ​ឧស្សាហកម្ម។ នេះបើតាម​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៤ ។​

បើតាម​របាយការណ៍​ដដែល​នេះ​បានបង្ហាញថា វិស័យឧស្សាហកម្ម​ដែលរំពឹង​កើនឡើង​៨,៥%​ ដោយ​សារ​តែ​ការរំពឹងទុក​ការ​ងើបឡើង​វិញ​នៃ​អនុវិស័យកាត់​ដេរ ស្របពេល​ដែល​អនុវិស័យ​កម្មន្ត​សាល​មិន​មែន​កាត់​ដេរ​នៅបន្ត​រក្សា​បានកំណើន​រឹងមាំខណៈ​ដែល​អនុវិស័យ​​សំណង់នៅ​បន្ត​មានកំណើនទាប។​ អនុវិស័យ​កាត់​ដេរ​រំពឹង​នឹង​មាននិន្នាការ​ងើបឡើងវិញ ដោយសារតែមានកំណើនតម្រូវការ​សាកលឡោះងវិញ​ ជាពិសេស​បណ្ដា​ប្រទេស​ជាដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា រួមមាន សហ​រដ្ឋ​អា​មេរិក និងសហភាពអឺរ៉ុប ជាដើម ។​

ការ​ដាក់ចេញនូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យកាត់ដេរ ផលិត​ស្បែកជើង និងកាបូប​កម្ពុជា ឆ្នាំ​២០២២-​២០២៧ ក៏ត្រូវ​បានរំពឹងថា​នឹង​ជួយ​ជំរុញ​បរិយាកាស​វិនិ​យោគ​ និងការ​ប្រកួ​តប្រជែង​បន្ថែម​ក្នុង​អនុវិស័យ​នេះ។ យ៉ាងណា​មិញ​ ភាពមិន​ប្រាកដ​ប្រជា​ខ្ពស់​នៃស្ថានភាព​សេដ្ឋកិច្ចសាកល​ដែលនាំឱ្យមានភាព​រង្គោះ​រង្គើ​ត​ម្រូវ​ការ​​ខាងក្រៅ ​ជាពិសេស​ទីផ្សារ​សំខាន់ៗ​របស់កម្ពុជា​រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាច​នឹង​បង្កជា​បច្ច័យ​អវិជ្ជមាន​ដល់អនុវិស័យ​នេះផងដែរ ។

របាយការណ៍​ដដែលបានបង្ហាញបន្ថែមថា និន្នាការ​ល្អនៃតម្រូវការ​ខាង​ក្រៅ ​និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នឹង​បន្ត​ជំរុញកំណើន​​នៃអនុវិស័យ​នេះលើ​ផ្នែក​ផលិតកម្ម​បម្រើ​ការ​​នាំចេញ ជាពិសេស​ទៅលើផលិតផល​សំខាន់ៗ​មួយចំនួន​ដូចជា​បន្ទះសូឡា សំបក​កង់ និងស្បែកសត្វ​មានរោម​ជាដើម ។​ ​ការ​ដាក់ចេញនូវ​ច្បាប់​ស្ដីពី​វិនិ​យោ​គ​​​​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នឹង​អាច​រួម​ចំណែក​បង្កើន​បរិយាកាស​វិនិយោគ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់​ទាញ​​ និ​ង​​​ប្រសើរ​ជាងមុន។ ដោយឡែក វិស័យសំណង់​​ត្រូវ​បាន​រំពឹង​ថា​​នឹង​បន្ត​មានកំណើន​ទាបជាង​និន្នាការ​ជា​ធម្មតា ដោយសារការ​រំពឹងទុក​ងើបឡើងវិញ​យឺត​នៃរំហូរ​ទុនវិនិយោគ​ពីបរទេស ជាពិសេស​សម្រាប់​សំ​ណ​ង់​​​​​​ថ្លៃ​ខ្ពស់ ក៏ដូចជា​សំណង់​​បម្រើ​ឱ្យវិស័យ​ទេសចរណ៍ និងពាណិជ្ជកម្ម​ ស្របពេ​លដែ​លស​ក​ម្មភា​ព​សំ​ណ​​ង់​​លំ​នៅឋានក៏ត្រូវ​បានរំពឹងថា​នៅបន្ត​រក្សា​កំណើន ប៉ុន្តែស្ថិតនៅក្នុង​កម្រិត​ទាប ។​

នៅ​ចុងឆ្នាំ​២០២៣​កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​ចេញវិញ្ញា​បនបត្រ​អនុញ្ញាតឱ្យ​វិនិយោគលើ​រោងចក្រ​ឧស្សាហកម្ម​ជា​បន្តបន្ទាប់​ ជាពិសេស​ទៅលើ​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ និង រោងចក្រ​ផលិត​សម្ភារៈ​បម្រើដល់ការនាំចេញ។​ កំណើន​នៃការ​វិនិយោគ​ផ្នែកនេះបានធ្វើឱ្យ​តម្រូវការ​ឃ្លាំង​ស្តុក និង​ដីស​ម្រាប់​សាងសង់ឃ្លាំង​រោងចក្រ​និងឃ្លាំង​ស្តុក​មានការកើនឡើង​ខ្ពស់ ហើយក្នុងឱកាសនេះដែរ អ្នកវិនិយោគ​​ជាច្រើ​​ន​បានច្បាម​យកឱកាស​វិនិយោគលើឃ្លាំង​ដើម្បីជួល​ដល់​វិនិយោគិន​ដែលមានតម្រូវការ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ