ភ្នំពេញ ៖ វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាន និងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងវិស័យសេដ្ឋកិច្ច ខណៈដែលវិស័យមួយនេះ មានភាពរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកឡើងថា សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានចូលរួមកាលានុវត្តភាព រួមចំណែកវិស័យធានារ៉ាប់រងនៅកម្ពុជា គឺជាការកែប្រែផ្លាស់ប្តូរសង្គមការធ្វើអាជីវកម្មបែបថ្មី តាមរយៈការលក់បែបអនឡាញ ហើយដើម្បីកំណត់ និងរៀបចំផលិតផលទៅតាមរបត់បច្ចេកវិទ្យា ដើម្បីទទួលនូវផលប្រយោជន៍ ជំរុញសេដ្ឋកិច្ច។

ឯកឧត្តមបានមានប្រសាសន៍ថា ៖
“វិស័យធានារ៉ាប់រងកម្ពុជា នៅតែបន្តរីកចំរើនដោយរក្សាកំណើនវិជ្ជមាន ទោះបីជាវិបត្តិកូវីដ-១៩ នៅបន្តរាតត្បាត ធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសក៏ដោយ ក៏ទំហំទីផ្សារទាំងមូលរបស់កម្ពុជាមានបុព្វលាភដុលធានារ៉ាប់រងកម្ពុជា ប្រមាណ ៣០០លានដុល្លារ ដោយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ យើងមានកំណើនល្អ ដោយមានកំណើនជាមធ្យមប្រមាណ ២៥ ភាគរយ”
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ៖
“ភាពសម្បូរបែបនៃបច្ចេកវិទ្យាឌីជីថល និងការស្វែងរកឧត្តមភាពប្រកួតប្រជែង (Competitive Advantage) កំពុងជំរុញបច្ចេកវិទ្យាធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ការណ៍នេះបាននិងកំពុងធ្វើឱ្យលេចឡើងបញ្ហាប្រឈមជាច្រើន ដែលមួយចំនួនទាមទារឱ្យនិយតករធានារ៉ាប់រងកម្ពុជា និងស្ថាប័នពាក់ព័ន្ធបន្តពង្រឹង និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ការត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យនេះ”

លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាបរង Forte និយាយថា វិស័យធានារ៉ា់ប់រងកម្ពុជាបើធៀបជាមួយនឹងបណ្ដាប្រទេសជិតខាង និងប្រទេសជាច្រើនទៀតគឺនៅមានកម្រិតតិចតួចនៅឡើយ និងបានរូមចំណែកសេដ្ឋកិច្ចក៏តិចតួចដែរ និងត្រូវការមានការអភិវឌ្ឍបន្ថែមដើម្បី វិស័យនេះបានរួមចំណែកក្នុងសេដ្ឋកិច្ចឱ្យកាន់តែធំ ។
លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ថា៖
“បើធៀបប្រទេសវៀតណាមកាលពីឆ្នាំមុនទឹកប្រាក់ធានានៅលើទីផ្សារទាំងមូលរបស់កម្ពុជាមានប្រមាណ ៣០០លានដុល្លារចំណែកវៀតណាមមានដល់ទៅ១២០០ពាន់លានដុល្លារ តែយោងទៅបុព្វលាភដុលធានារ៉ាប់រងកម្ពុជា មានកំណើនជាមធ្យមប្រមាណ ២៥ ភាគរយ។ សម្រាប់យើងមានតែធានារ៉ាប់រងទូទៅ ហើយក្រោយមកមានធានារ៉ាប់រងអាយុជីវិត ។ ពលរដ្ឋកម្ពុជាកាន់តែច្រើនក៏ចាប់ផ្ដើមយល់ដឹងពីចំណេះដឹងវិស័យធានារ៉ាប់រង ព្រមទាំងបានទិញកញ្ចប់ធានារ៉ាប់រងសម្រាប់ការពារហិរញ្ញវត្ថុក្រុមគ្រួសាររបស់ខ្លួន ។ តែយ៉ាងណាបើធៀបនឹងប្រទេសអត្រាអ្នកយល់ដឹងនិងប្រើប្រាស់ធានារ៉ាប់រងនៅកម្ពុជានៅតែមានចំនួនតិចតួចនៅឡើយ”

ជាមួយគ្នានេះ តាមរយៈសមាគមធានារ៉ាប់រងកម្ពុជា (IAC) បានបង្ហាញពីភាពរឹងមាំបុព្វលាភធានារ៉ាប់រង(ប្រាក់ចំណូលសរុបពីការលក់ធានារ៉ាប់រង)ជាមួយនឹងទំហំទឹកប្រាក់ជិត ៣០០លានដុល្លារនៅឆ្នាំ២០២១ កើនឡើង ៩% បើធៀបនឹងឆ្នាំ២០២០។ ក្នុងឆ្នាំ២០២១គឺជាឆ្នាំជួបវិបត្តិកូវីដ-១៩ជាសកល ក៏វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែមានភាពរឹងមាំដោយទទួលបានប្រាក់ចំណូលសរុប ២៩៧លាន ៦សែនដុល្លារ កើនឡើង ៩,៦ភាគរយបើធៀបនឹងឆ្នាំ២០២០។ នេះបើតាមទិន្នន័យ IAC។
សូមបញ្ជាក់ថា ការធ្វើបទបង្ហាញគឺនៅលើក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងការអភិវឌ្ឍន៍គោលនយោបាយ FinTech បានបង្ហាញអំពីតួនាទីនៃវិស័យធានារ៉ាប់រង និង FinTech ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងការអនុវត្តល្អបំផុតក្នុងការជំរុញការអភិវឌ្ឍន៍ InsurTech នៅក្នុងតំបន់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១

ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content