ទុន​វិនិយោគលើវិស័យទេសចរ​ណ៍ក្នុងឆ្នាំ២០២៥ ​មានទំហំជាង​៧០០លានដុល្លារ ​លើគម្រោង​ចំនួន៤៧​គម្រោង

ភ្នំពេញ ៖ បើទោះបីជា​មានបញ្ហាប្រឈម​មួយចំនួន​ក្ដី វិស័យទេសចរណ៍​កម្ពុជា​នៅតែមានសក្ដានុពល​ ដោយ​ក្នុង​រយៈពេល​១ឆ្នាំ​នៃឆ្នាំ២០២៥ ការ​វិនិយគ​លើវិស័យទេសចរណ៍ មានចំនួន៤៧​គម្រោង ជាមួយ​នឹង​ទុនវិនិយោគ​ចំនួន ៧០៨លានដុល្លារអាម៉េរិក ។ នេះបើតាមរបាយការណ៍របស់​ក្រសួងទេសចរណ៍ ​។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍បាន​បង្ហាញ​ថា ក្នុង​ចំណោម​គម្រោង​វិនិយោគទាំង ​៤៧​ មាន​ ៤គម្រោង​ ក្នុងទំហំទុនវិនិយោគ​ប្រមាណ ១៧៥លានដុល្លារម៉េរិក អនុម័ត​ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយ ៣៨​គម្រោងទៀត​ ​មានទុនវិនិយោគប្រមាណ ៥០៦លានដុល្លារអាម៉េរិក​ ដែលអនុម័ត​ដោយក្រុមការងារ​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ ដោយឡែក ចំនួន ៥គម្រោងទៀត មានទុន​វិនិយោគ​ប្រមាណ ២៧លានដុល្លារអាម៉េរិក អនុម័ត​ដោយ​ក្រុមការងារ​ជំរុញ​ការ​វនិយោគភូមិភាគឦសាន​ ។

នៅក្នុងសន្និបាត​បូក​សរុប​ការងាររបស់​ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នាសណ្ឋាគារ​ សុខា ភ្នំពេញ ឯកឧត្តម ​តុប សុភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៥​កន្លងទៅ កម្ពុជា​ទទួល​បាន​ទេសចរ​មកទស្សនា​​សរុប​ចំនួន ៥,៥៧​លាននាក់ បើធៀបនឹង​ឆ្នាំ ២០២៤ ថយ​ចុះ ប្រមាណ​១៦,៩ភាគរយ ។​ ក្នុង​ចំណោមភ្ញៀវ​ទេសចរ​ទាំង​ ៥,៥៧លាននាក់​​ចូលមក​កម្ពុជា តាមផ្លូវអាកាស​មានចំនួន ២,៨៥​លាននាក់ ស្មើនឹង​ប្រមាណ៥១,៣ភាគរយ កើនឡើង​១៩,២ភាគរយ, ផ្លូវ​គោក ​២,៦២លាននាក់​ ស្មើនឹង​ប្រមាណ​ ៤៧,១ភាគរយ ថយ​ចុះ ប្រមាណ​ ៣៧,៨ភាគរយ និងផ្លូវទឹក​ចំនួនជិត ​៩ម៉ឺននាក់ ឬស្មើនឹងប្រមាណ ១,៦ភាគរយ ​កើនឡើង​៦,៣ភាគរយ ។ ទន្ទឹមនឹងនេះដែរ ក្នុងឆ្នាំ២០២៥ ក្រសួង​ទេសចរណ៍  បាន​ធ្វើ​អាជ្ញា​បណ្ណថ្មី​ និង​បន្តជូនម្ចាស់រមណីយដ្ឋាន​ទេសចរណ៍​សរុប​ចំនួន ៥៧ទីទាំង ដោយក្នុងនោះ រមណីយដ្ឋាន​ស្នើ​សុំ​ថ្មីមាន៧ទីតាំង និងបន្ត​ចំនួន៥០ទីតាំង ។

ឯកឧត្តម ​ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានថ្លែងថា បើទោះបីជា​ឆ្នាំ២០២៥ វិស័យទេសចរណ៍​កម្ពុជា​បានជួបប្រទះនឹង​បញ្ហា​ប្រឈម​ទាំងពីកត្តា​​ក្នុង និងក្រៅប្រទេស ក៏នៅតែអាចសម្រេចបាន​នូវផ្លែផ្កាគួរឱ្យកត់​សម្គាល់ ជាក់ស្ដែង មានភ្ញៀវទេសចរ​បរទេស​មកទស្សនា​នៅកម្ពុជា​ចំនួន ៥,៦៧​លាននាក់ និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង​សរុប​ចំនួន​ជាង​២៥​លាននាក់ ។​

ឯកឧត្តម​បន្តថា វិស័យទេសចរណ៍​ ត្រូវ​បានចាត់ទុកជា​ជន្ទល់​នៃកំណើនសេដ្ឋកិច្ច​ជាតិ និងមានសន្ទុះរីក​ចម្រើន​គួរជាទីកត់សម្គាល់​ ដោយមានមូលដ្ឋានគ្រឹះសំខាន់​ពីកត្តា​សុខសន្តិភាព កត្តា​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម​ មានលក្ខណៈល្អប្រសើរ​ ដែលធ្វើឱ្យកម្ពុជា​នៅតែបន្ត​ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ផ្ដល់ឱកាស​វិនិយោគ​ និងពាណិជ្ជកម្ម ដ៏គួរទាក់ទាញមួយ​ក្នុងតំបន់​អាស៊ី ជាពិសេស​បានធ្វើឱ្យវិស័យទេសចរណ៍ក្លាយកម្លាំង​ចលករ​មួយដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនា​រយៈពេល៣០ឆ្នាំ​ចុងក្រោយមកនេះ ។

គួរ​បញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍ពិភពលោក ក្នុងឆ្នាំ២០២៥ រកចំណូល​បាន​ ១,៩ទ្រីលានដុល្លារ​អាម៉េរិក ដោយមាន​ភ្ញៀវទេសចរ​បរទេស​ដើរកម្សាន្ត​ទូទាំងពិភពលោក​ចំនួន ១ ៥២៣ លាននាក់ កើនឡើង​៤ភាគរយ​ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះទ្វីបអឺរ៉ុប​ទទួលបានទេសចរអន្តរជាតិច្រើនជាង​រហូតដល់ ជាង​៧៩៣លាន​នាក់ ខណៈទ្វីបអាស៊ី​និងប៉ាស៊ីហ្វិក​ទទួលបានចំនួនជាង​៣៣០​លាននាក់ ៕

រូបភាព វីដេអូ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *