រដ្ឋាភិបាលអៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូដល់កម្ពុជា សម្រាប់គម្រោងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ អាកាសធាតុ និងអភិវឌ្ឍជនបទ

ភ្នំពេញ៖ ឯកឧត្តម Noel Grealish TD រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេស​អៀរឡង់ នៅថ្ងៃទី១៩ ខែមីនា បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធីអាកាសធាតុក្នុងឆ្នាំ២០២៥ ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា។

កម្មវិធីនេះនឹងជួយដល់សហគមន៍ជនបទនៅភាគខាងជើងនៃប្រទេសកម្ពុជា ជាមួយនឹងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទ។ ក្រុមការងារនៃកម្មវិធីនេះនឹងធ្វើការយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមរៀបចំនិងពង្រឹងគោលនយោបាយអាកាសធាតុផងដែរ។

ឯកឧត្តម Grealish ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងសប្តាហ៍នេះដើម្បីប្រារព្ធទិវា St. Patrick’s Day បានប្រកាសអំពីការផ្តល់មូលនិធិដោយរដ្ឋាភិបាលប្រទេសអៀរឡង់នូវគម្រោង ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅឃុំវត្តតាមិម ខេត្តបាត់ដំបងដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងភាពធន់ នឹងអាកាសធាតុសម្រាប់កសិករជនបទក្នុងប្រទេសកម្ពុជា។

ក្រៅពីការដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យគម្រោងក៏បានផ្តល់ការបណ្តុះបណ្តាលដល់កសិករ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាពផងដែរ។ តាមរយៈការផ្តល់មូលនិធិដោយ ស្ថានទូតអៀរឡង់ប្រចាំនៅទីក្រុងហាណូយ ប្រទេសអៀរឡង់បានចូលរួមចំណែកថវិកាចំនួន ៨៤,០០០ អឺរ៉ូ ដល់ការសាងសង់ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះដើម្បីធានាថាសហគមន៍មានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរយៈពេលពេញមួយឆ្នាំ។គ្រួសារជាង២២០នឹងទទួលបានអត្ថប្រយោ​ជន៍តាមរយៈស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ដែលស្រោចស្រពលើផ្ទៃដី ២៣៤ ហិកតា។ ពិធីបើកដំណើរការស្ថានីយនេះ រួមមានការបង្ហាញពីស្ថានីយបូមទឹកដែលបំពាក់ដោយថាមពលពន្លឺព្រះអាទិត្យ និងការចែករំលែកបទពិសោធន៍ពីកសិករ ។

ឯកឧត្តម Grealish រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រនៃប្រទេសអៀរឡង់ បានមានប្រសាសន៍ថា៖

«វិស័យកសិ-ម្ហូបអាហារ គឺជាផ្នែកមួយ ដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ ប្រទេសអៀរឡង់ ដែលមានកសិដ្ឋានលក្ខណៈគ្រួសារចំនួន ១៣៥,០០០ ដែលផលិតអាហារដែលមានគុណភាពខ្ពស់។ ប្រទេសអៀរឡង់បានផ្តល់អាទិភាពដល់ការប្រើប្រាស់ បច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបន្ថែមគុណតម្លៃ បង្កើតភាពប្រកួតប្រជែងនិងដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជានិរន្តរភាពបរិស្ថាន។ ដូចគ្នានេះដែរ នៅប្រទេសកម្ពុជាកសិករខ្នាតតូចគឺជាឆ្អឹងខ្នងនៃវិស័យកសិកម្ម ហើយ​ជាចំណុច ស្នូល សម្រាប់អនាគតនៃវិស័យកសិកម្មផងដែរ ។ គម្រោងសូឡានេះ ជាឧទាហរណ៍ដ៏ល្អនៃការវិនិយោគលើបច្ចេកវិទ្យា ប៉ុន្តែវាក៏ជាការវិនិយោគសម្រាប់កសិករកម្ពុជា និងក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាពផងដែរ»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា៖ បទពិសោធន៍រួមគ្នារបស់ប្រទេសអៀរឡង់ និងកម្ពុជា ក្នុងវិស័យ​កសិកម្ម បង្ហាញ​ពីឱកាសដ៏មានតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការ។ ជាផ្នែកមួយនៃការចូលរួមកាន់តែខ្លាំងឡើងរបស់ប្រទេសអៀរឡង់នៅក្នុងប្រទេសកម្ពុជា យើងមានសេចក្តីសោមនស្សរីករាយដែលបានបង្កើនមូលនិធិសម្រាប់កម្មវិធីដូចជាកម្មវិធីដែលយើងបានបើកដំណើរការថ្ងៃនេះ និងស្វែងរកឱកាសថ្មីៗ ដើម្បីធ្វើការរួមគ្នាក្នុងការអភិវឌ្ឍតំបន់ជនបទប្រកបដោយចីរភាព និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ផេង សិទ្ធី  អភិបាលរងខេត្តបាត់ដំបង ដែលអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីនេះ បានថ្លែងអំណរគុណចំពោះប្រទេសអៀរឡង់សម្រាប់ការគាំទ្រគម្រោងនេះ។

ឯកឧត្តមមានប្រសាសន៍ថា៖

«ខេត្តបាត់ដំបង ជាខេត្តមួយដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាជង្រុកស្រូវរបស់ប្រទេសកម្ពុជា ហើយការទទួលបាននូវប្រព័ន្ធធារាសាស្ត្រដែលអាចទុកចិត្តបាន គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិកររបស់យើង។ គម្រោងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺ ព្រះអាទិត្យនេះមិនត្រឹមតែជួយបង្កើនផលិតភាពកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលខេត្តបាត់ដំបង ក្នុងការទទួលយកនូវការអនុវត្តប្រកបដោយនិរន្តរភាព និងបៃតងជាងមុន។ យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះភាពជាដៃគូរវាងប្រទេសអៀរឡង់ អង្គការអុកស្វាម អង្គការដៃគូ និងសហគមន៍មូលដ្ឋានរបស់យើងក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមនេះក្លាយជាការពិត»។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា៖

«តាមរយៈកម្មវិធីនេះ យើងកំពុងធ្វើការដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ក្រីក្របំផុតមួយចំនួនក្នុងប្រទេស កម្ពុជា។ កិច្ចសហការជាមួយប្រទេសអៀរឡង់ ជាមួយរដ្ឋាភិបាលក្នុងតំបន់ ជាមួយដៃគូរបស់យើង និងជាមួយសហគមន៍នៅ ក្នុងខេត្តបាត់ដំបងនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នាលើ សកម្មភាពអាកាសធាតុ និងការផ្តល់នូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ គម្រោងដែលឯកឧត្តមរដ្ឋមន្ត្រីអៀរឡង់បានបើកដំណើរការនៅថ្ងៃ១៩ ខែមីនានេះ បង្ហាញអំពីសារៈសំខាន់នៃការដោះស្រាយបញ្ហាប្រឈម ផ្នែកអាកាសធាតុ និងភាពក្រីក្រជាមួយគ្នា ហើយយើងដឹងថា វានឹងជួយលើកកម្ពស់ជីវភាពដល់គ្រួសារ ជាច្រើនក្នុងតំបន់នេះ»។

លោក អ៊ិម ស្វាង ប្រធានសហគមន៍ប្រើប្រាស់ទឹកឃុំវត្តតាមិម បានលើកឡើងថា៖ទឹកគឺជាធនធានដ៏សំខាន់សម្រាប់វិស័យកសិកម្មក្នុងសហគមន៍របស់យើង។ គម្រោងនេះធានាថាកសិករមានលទ្ធភាពទទួលបានទឹកគ្រប់គ្រាន់ ប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យពេញមួយឆ្នាំ។ ជាមួយនឹងប្រព័ន្ធធារាសាស្រ្តដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ សហគមន៍ របស់យើងអាចពង្រីកការដាំដុះ បង្កើនទិន្នផលដំណាំ បង្កើនប្រាក់ចំណូលនិងមានអនាគតល្អសម្រាប់កសិកររបស់យើង៕

default



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *