ជប៉ុន​ឈរ​លំដាប់ទី​៧​ ជាអ្នក​វិនិយោគ​ច្រើនជាង​គេនៅកម្ពុជា​ក្នុងរយៈពេល១០ខែ​ ខណៈ​កម្ពុជា​បន្តទាក់ទាញ​វិនិយោគិន​ជប៉ុន​បន្ថែម

ភ្នំពេញ ៖ វិនិយោគិនជប៉ុន​ ត្រូវ​បានចាត់ទុកថាជាអ្នក​វិនិយោគ​ដែល​បានបោះទុនច្រើនជាង​គេមួយ​នៅ​ក្នុង​​ចំណោមវិនិយោគិនដែលបានបោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​១០ខែ​ដំបូង​នៃ​ឆ្នាំ ២០២៤​​នេះ ហើយ​បានឈរ​នៅលំដាប់ទី​៧ ដែល​បោះទុនវិនិយោគ​នៅកម្ពុជា ។​

យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​ ក្រោយជំនួបផ្គូរផ្គងធុរកិច្ច​វិនិយោគិន​រវាង​កម្ពុជា និង​ជប៉ុន បានឱ្យដឹងថា ក្នុងរយៈពេល​១០ខែ ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានអនុម័ត​គម្រោង​វិនិ​យោគ​សរុប​ចំនួន​៣៤៦​គម្រោង ក្នុងទុនវិនិយោគ​ប្រមាណ ៥,៥ពាន់លានដុល្លារ​អាមេរិក ក្នុងនោះ​ប្រទេស​ជប៉ុន​ឈរ​នៅលំដាប់ទី​៧ ដែល​មានទុនវិនិយោគសរុប​ប្រមាណ៤០​លានដុល្លារ​អាមេរិក​ ។

នៅក្នុងជំនួប​ផ្គូរ​ផ្គង​នោះដែរ ឯកឧត្តម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី​ និងជា​អនុប្រធានទី​១​ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា បានបន្ត​អំពាវនាវ​ឱ្យវិនិយោគិន​ជប៉ុន និង​វិនិយោគិនកម្ពុជា​ទាំងអស់ ចាប់ដៃគ្នា​សិក្សា​ពិនិត្យ​លទ្ធ​ភាព​ជំរុញកិច្ច​សហការ​ធុរកិច្ច​ ក៏ដូច​ស្វែងយល់​ឱ្យកាន់តែ​ច្បាស់​នូ​វកាលានុវត្តភាពវិនិយោគ​របស់​កម្ពុជា ជាពិ​សេ​ស​​លើ​កទឹកចិត្ត​ដល់​សមាគម​ជប៉ុន​-កម្ពុជា និងសមាគម​ឧកញ៉ា​កម្ពុជា បន្ត​ចូលរួម​ផ្សព្វផ្សាយ​អំពី​បរិយា​កាស​​វិនិយោគ​នៅកម្ពុជា​ទៅ​កាន់​វិនិយោគិន​ផ្សេងៗទៀត​ដើម្បីទាក់ទាញ​វិនិយោគិន​មក​បណ្ដាក់ទុន​វិនិយោក​នៅ​កម្ពុជា បង្កើត​ការងារ​បន្ថែម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឆ្ពោះទៅ​សម្រេច​​បានចក្ខុវិស័យ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ។​

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជា​រដ្ឋ​មន្ត្រីក្រសួ​ងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ ក៏បាន​លើកឡើង​ក្នុងជំនួប​ជាមួយ​លោក TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន-​កម្ពុ​ជា​​ ពីលទ្ធផលការងារជាអាទិភាពរបស់ក្រសួងដែនដីដែលបានអនុវត្តកន្លងមក ក្នុងនោះមានការចុះបញ្ជីដីធ្លី ដែល​​មក​ដល់ពេលនេះនៅទូ​ទាំងប្រទេ​ស​ស​ម្រេច​បានជាង ៣លានក្បាលដី និងនៅសល់ត្រឹមតែប្រមាណជា ៥០​ម៉ឺនក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់រួចរាល់ជាស្ថាពរ ហើយនេះជា​លើក​ទី១​ក្នុង​ប្រវត្តិ​សាស្រ្ត​ប្រទេ​សក​ម្ពុ​ជា ដែល​បាន​បញ្ចប់ការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ។

ឯកឧត្តមបានបន្ថែមថា ការងារដែលក្រសួងបានធ្វើនាពេលនេះ បានបង្កើតបរិយាកា​សគ្មាន​វិវាទ​ជា​លើក​​ដំបូង​នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រោយពីបានរួចរំដោះពីរបបប្រល័យពូជ​សាស​ន៍ប៉ុលពត។ ឯក​ឧត្ត​ម​ឧ​ប​នាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីឱកាសវិនិយោគថ្មីសម្រាប់ជប៉ុនលើវិស័យមួយចំនួន ដូច​ជា​នៅ​​ខេត្ត​ព្រះសីហនុនឹងមានការពង្រីកផែ ដោយមានមហិច្ឆតា នឹងប្រែក្លាយផែនេះឱ្យក្លាយជាផែធំទី២ ​​បន្ទា​ប់ពី​ផែ​នៅ​ប្រ​ទេ​សសិ​ង្ហបុរី។

​ឯកឧត្តមក៏បានលើកឡើងអំពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏ជាកន្លែង​ដ៏សំខា​ន់មួយស​ម្រា​ប់​ប​ង្កើត​កា​រ​ងា​​រ​ដល់​ប្រជាជនកម្ពុជា ព្រមទាំងទិស​ដៅ​វិនិ​យោ​​គសំ​ខា​ន់ៗ​មួ​​យ​ចំនួ​ន​ទៀត​ដែ​លជ​ប៉ុន​​អាច​ចូ​ល​រួ​ម​សហ​កា​រ​បា​ន​​ក្នុ​ង​​ការជួយជំរុញដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា អ្វីៗដែ​ល​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​នី​តិ​​កា​ល​ទី៧ បានខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ស​ព្វ​ថ្ងៃ​នេះ​គឺ​ដើ​ម្បី​ជំរុ​ញ​ឱ្យ​ដំណើរកា​រសេ​ដ្ឋ​កិ​ច្ច​ក​ម្ពុ​ជា​ប្រព្រឹ​ត្ត​ទៅ​ដោយរលូនទៅមុខ ដោយសង្ឃឹមថានឹងរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ជារៀ​ង​រាល់ឆ្នាំ​៕​​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង