ជប៉ុន បង្ហាញផែនការវិនិយោគលើវិស័យសំខាន់ៗ ដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ

បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនបានបង្ហាញពីបំណងចង់ស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ ជាមួយនឹងផែនការវិនិយោគលើវិស័យសំខាន់ៗចំនួន ១៧ នេះបើយោងតាមការរាយការណ័ពី CNA។

កាលពីខែតុលា លោកស្រី Sanae Takaichi ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី ៥ របស់ប្រទេសជប៉ុន និងបានបង្កើតក្រុមប្រឹក្សាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដោយបានបើកកិច្ចប្រជុំលើកដំបូងកាលពីល្ងាចថ្ងៃចន្ទ សប្ដាហ៍នេះ។ នៅថ្ងៃអង្គារ៍នេះ ឯកសាររបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញពីផែនការរបស់នាយករដ្ឋមន្ត្រីថ្មី លោកស្រី Sanae Takaichi ចង់ស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ ដោយការវិនិយោគលើវិស័យសំខាន់ៗចំនួន ១៧ រួមមាន បញ្ញាសិប្បនិម្មិត (AI) ឈីប និងការកសាងនាវា។ សេចក្តីសម្រេចចុងក្រោយនៃផែនការនេះនឹងបញ្ចប់នៅឆ្នាំ២០២៦ ខណៈដែលបច្ចុប្បន្ននេះកំពុងរៀបចំកញ្ចប់ថវិកាដើម្បីជំរុញសេដ្ឋកិច្ចថ្មីក្នុងទំហំលើសពី ១០ ទ្រីលានយ៉េន (៦៥ ពាន់លានដុល្លារ)។  លើសពីនេះ នៅមានការរវិនិយោគទៅលើវិស័យការពារជាតិ ឱសថ រ៉ែកម្រសំខាន់ៗ លំហអាកាស សន្តិសុខតាមអ៊ីនធឺណិត បចេ្ចកវិទ្យាកង់ទិច និងនុយក្លេអ៊ែរ។

លោកស្រី Takaichi បានថ្លែងនៅក្នុងកិច្ចប្រជុំដែលចូលរួមដោយរដ្ឋមន្ត្រី និងអ្នកជំនាញថា ៖

«ខ្ញុំស្នើឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធធ្វើការលើការធានានូវថវិកាបន្ថែមចាំបាច់ និងអនុវត្តវិធានការពន្ធ ហើយចាប់ផ្តើមធ្វើការឲ្យបានឆាប់រហ័សតាមអ្វីដែលអាចធ្វើបាន» ។

សូមបញ្ជាក់ដែរថា ពលរដ្ឋជប៉ុនភាគច្រើននៅតែមានក្ដីបារម្ភទៅលើខ្ទង់ចំណាយប្រចាំថ្ងៃខ្ពស់ខណៈដែលតម្លៃទំនិញផ្សេងៗមានការកើនឡើង ខណៈកម្រិតនៃអតិផរណានេះ គឺជាមូលហេតុ​​ដ៏ធំ​មួយដែលធ្វើឲ្យអតីតនាយករដ្ឋមន្ត្រី លោក Shigeru Ishiba មិនជាប់ឆ្នោតក្នុងការកាន់តំណែងបន្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

Leave a Reply

Your email address will not be published.Required fields are marked *