បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅក្នុងត្រីមាសទី ៣ កន្លងទៅនេះ បានធ្លាក់ចុះយ៉ាងគំហុក និងលឿនជាងការស្មាន ខណៈដែលធនាគារកណ្តាលកំពុងពិចារណាក្នុងការដំឡើងអត្រាការប្រាក់បន្ថែម ដើម្បីទប់ទល់ស្ថានការណ៍។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីរ៉យទ័រ។

កាលពីថ្ងៃចន្ទ ទិន្នន័យពីការិយាល័យខុទ្ទកាល័យនៃសេដ្ឋកិច្ចជប៉ុនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទីបីបានធ្លាក់ចុះ ២,៣% ដែលជាអត្រាធ្លាក់ចុះលឿនបំផុតបើធៀបនឹងអត្រា ១,៨% នៃត្រីមាសទីបីក្នុងឆ្នាំ២០២៤ ។ មិនត្រឹមតែប៉ុណ្ណោះ អត្រានេះខ្ពស់ជាងការព្យាករណ៍របស់សេដ្ឋវិទូ ដែលជាមធ្យមបានប៉ាន់ប្រមាណ ២% ប៉ុន្តែវាទំនងជាមិនគ្រប់គ្រាន់សម្រាប់ធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់នោះទេ។ ផ្ទុយទៅវិញ ធនាគារកណ្តាលជប៉ុន (BOJ) ទំនងជានឹងដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៨-១៩ ខែធ្នូខាងមុខនេះ។
លោក Uichiro Nozaki សេដ្ឋវិទូនៅក្រុមហ៊ុន Nomura Securities បានលើកឡើងថា បើផ្អែកលើកម្រិតមូលដ្ឋាននៃត្រីមាសឆ្នាំនេះ GDP បានធ្លាក់ចុះ ០,៦% ប៉ុណ្ណោះ ធៀបនឹងត្រីមាសមុន និងការព្យាកររបស់អ្នកវិភាគ ០,៥% ។ តួលេខបានបង្ហាញថា ការប្រើប្រាស់នៃវិស័យឯកជនដែលមានចំណែកច្រើនជាងពាក់កណ្តាលនៃសេដ្ឋកិច្ចបានកើនឡើង ០,២% ក្នុងត្រីមាសទីបី (ខែកក្កដាដល់ខែកញ្ញា)។ ការចំណាយមូលធនបានធ្លាក់ចុះ ០,២% ផ្ទុយពីការប៉ាន់ប្រមាណជាមធ្យមថានឹងកើនឡើង ១% និងការព្យាកររបស់សេដ្ឋកិច្ចវិទូថា មានការកើនឡើង ០,៤% ។ បន្ថែមពីនេះ ការនាំចេញធ្លាក់ចុះ ០,២% ខណៈដែលតម្រូវការក្នុងស្រុកធ្លាក់ចុះ ០,៤%។ ការវិនិយោគលើលំនៅឋានធ្លាក់ចុះ ៨,២% ដែលប្រសើរជាងការព្យាករថានឹងធ្លាក់ចុះ ៩,៤% ដោយសារតែបទប្បញ្ញត្តិកាន់តែតឹងតែងជាងមុន។
យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចរំពឺងថា សេដ្ឋកិច្ចជប៉ុនទំនងនឹងត្រលប់ទៅរកកំណើនដែលល្អប្រសើរឡើងវិញនៅត្រីមាសទីបួនឆ្នាំនេះ ដោយសារការស្ទុះងើបឡើងវិញបន្តិចម្តងៗនៃការប្រើប្រាស់របស់វិស័យឯកជនបើទោះបីជាពន្ធរបស់អាម៉េរិកដាក់សម្ពាធលើការនាំចេញក៏ដោយ។ សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ អាម៉េរិកបានកំណត់ពន្ធគយជាផ្លូវការ ១៥% លើការនាំចូលភាគច្រើនពីជប៉ុន ដោយដំបូងឡើយគំរាមដាក់ពន្ធ ២៧,៥% លើរថយន្ត និង ២៥% សម្រាប់ទំនិញផ្សេងទៀត៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content