គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាប្រចាំឆ្នាំបង្ហាញពីលទ្ធផលដែលទទួលបានក្នុងឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣

ភ្នំពេញ ៖ ជាមួយនឹងប្រតិបត្តិការផ្តល់ឥណទានស្របតាមបបទបញ្ញាត្តិនៃធនាគារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត (CAMMA Microfinance Limited) បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២២ និងលើកទិសដៅយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្តឆ្នាំ២០២៣ ក្រោមការចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយិកាប្រតិបត្តិ ថ្នាក់ដឹកនាំជាន់ខ្ពស់ នាយកសាខា ប្រធានផ្នែក ក៏ដូចជាបណ្តាបុគ្គលិកទាំងអស់ សរុបប្រមាណ២០០នាក់ នៅសណ្ឋាគារ សុខា ភ្នំពេញ ។

នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំខាងលើនេះ បណ្តាបុគ្គលិកទាំងអស់របស់គ្រឹះស្ថាន ខេមា បានយល់កាន់តែច្បាស់ពីសមិទ្ធផលដែលសម្រេចបាននៅក្នុងឆ្នាំ២០២២ ក្រោមការធ្វើបទបង្ហាញពីសំណាក់នាយកគ្រប់គ្រងផ្នែកនីមួយៗ រួមជាមួយនឹងការបង្ហាញពីទិសដៅដែលគ្រោងអនុវត្តនៅឆ្នាំបន្ទាប់ ប្រកបដោយការតាំងចិត្តខ្ពស់។ គ្រឹះស្ថានក៏បានផ្តល់រង្វាន់លើកទឹកចិត្តជូនចំពោះបុគ្គលិកឆ្នើមប្រចាំឆ្នាំចំនួន១៥រូបក្នុងឱកាសនោះផងដែរ។

បុគ្គលិក និងថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថាន ខេមា បានបង្ហាញពីចំណាប់អារម្មណ៍រីករាយជាមួយនឹងសមិទ្ធផលប្រចាំឆ្នាំ ដែលបង្ហាញពីភាពវិជ្ជាមាននៃប្រតិបត្តិការអាជីវកម្ម បន្ទាប់ពីរងផលប៉ះពាល់ដោយកូវីដ ១៩ ក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ។ គ្រឹះស្ថាននៅតែរក្សាបាននូវភាពធន់របស់ខ្លួន ក្នុងការធ្វើប្រតិបត្តិការឥណទានប្រកបដោយទំនុកចិត្តពីភាគទុនិក បុគ្គលិក និងអតិថិជន។ ទន្ទឹមនឹងនេះគ្រឹះស្ថានក៏ទទួលបានវិញ្ញាបនបត្រអនុលោមតាមសារពើពន្ធ កម្រិតមាស ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ មានសុពលភាព២ឆ្នាំគឺ ឆ្នាំ២០២៣ និង ឆ្នាំ២០២៤។ វិញ្ញាបនបត្រនេះសបញ្ជាក់ពីភាពត្រឹមត្រូវនៃការកាន់បញ្ជីការគណនេយ្យរបស់គ្រឹះស្ថាន។

ភាពរីកចម្រើន និងការរីកលូតលាស់របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ គឺកើតទ្បើងដោយសារ ការប្រកាន់ភ្ជាប់នូវតម្លៃស្នូល ដែលជាវប្បធម៌រួមរបស់គ្រឹះស្ថាន ដើម្បីក្លាយជា «ដៃគូហិរញ្ញវត្ថុដ៍ល្អបំផុត» ស្របតាមពាក្យស្លោករបស់គ្រឹះស្ថាន។ តម្លៃស្នូលទាំងនោះរួមមាន ទី១- ការផ្តល់សេវាកម្មប្រកបដោយតម្លាភាព ទី២- ការផ្តល់សេវាកម្ម និងប្រឹក្សាយោបល់ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ទី៣- ភាពស្មោះត្រង់ ទី៤- បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងទី៥ គឺការបំពេញការងារប្រកបដោយគំនិតច្នៃប្រឌិត ។

សម្រាប់ឆ្នាំ២០២៣នេះ គោលដៅ រួមជាមួយនឹងចក្ខុវិស័យដែលត្រូវពង្រឹង និងពង្រីក គឺ «រួមគ្នាឆ្ពោះទៅកាន់ ខេមា ឌីជីថលភាវូបនីយកម្ម» ដែលស្របទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ នាពេលបច្ចុប្បន្ននេះ ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះបានពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់ខ្លួនបានរហូតដល់ចំនួន៥សាខា និងបុគ្គលិកជិត ២០០នាក់។ គ្រឹះស្ថានក៏គ្រោងនឹងបើកសាខាថ្មី២បន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ ក្នុងស្រុកស្អាង ខេត្តកណ្តាល និងស្រុកកំពង់ត្រាច ខេត្តកំពត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ