ខេត្តក្រចេះ នឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ខ្នាតយក្សចូលទៅវិនិយោគក្នុងឆ្នាំ២០២៦

ក្រចេះ ៖ វត្តមាននៃក្រុមហ៊ុនបរទេសចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះត្រូវគេមើលឃើញថា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែមានភាពល្អប្រសើរឡើង។

របាយការណ៍ ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គម្រោងរោងចក្រផលិតស៊ីម៉ង់ត៍ខាងលើនេះ ទទួលបានការអនុម័តជាផ្លូវការ ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន China Energy Engineering Group Co.,LTD សាងសង់រោងចក្រនៅលើផ្ទៃដីទំហុំ ៨៣៧ហិកតា ស្ថិតនៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ប្រើប្រាស់ទុនវិនិយោគប្រមាណជា ៣០០លានដុល្លារ មានសមត្ថភាពផលិតចំនួន ៥០០០តោនក្នុងមួយថ្ងៃ និងចំនួន ១.៩លានតោនក្នុងមួយឆ្នាំ ដែលអាចជួយផ្តល់ការងារដល់ពលរដ្ឋប្រមាណជាង ៤០០កន្លែង។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បានមានប្រសាសន៍ថា ខេត្តក្រចេះ ជាទីតាំងមានសក្តានុ​ពលទាំងការផលិត ទាំងការលក់ផលិតផល ដោយក្រុមហ៊ុនអាចលក់ផលិតផលស៊ីម៉ង់ត៍មកភ្នំពេញផង លក់ចេញទៅខេត្តនៃបណ្តាភូមិភាគឦសានផង និងអាចនាំចេញទៅលក់នៅប្រទេសជិតខាងបានថែមទៀតផងដែរ

លោកបានបញ្ជាក់់ថា ៖

«ខ្ញុំយល់ឃើញថា​ ការបង្កើតឱ្យមានការផលិតស៊ីម៉ង់ត៍នៅទីនោះ ក៍អាចជួយដល់ការផ្សព្វផ្សាយលក់នៅតាមបណ្តារប្រទេសនៅជាប់ខាងនោះដែរ ជាពិសេសប្រទេសឡាវ និងប្រទេសវៀតណាម ដែលការដឹកជញ្ជូនវាកៀកជិត….អីចឹងទៅ….តម្លៃអាចទទួលយកបាន ដែលទៅគេអាចបញ្ជារទិញ គេអាចកម្ម៉ង់ទិញ ពីទីតាំងខាងនោះក៍ថាបាន»។ 

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ង់តិ៍កម្ពុជា (CCMA) បានមានប្រសាសន៍ថា លោកស្វាគមន៍វត្តមានក្រុមហ៊ុនថ្មីៗដែលចូលមកវិនិយោគ បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍បន្ថែមទៀតនៅកម្ពុជា ដែលអាចបំពេញតម្រូវការនៃការប្រើប្រាស់ស៊ីម៉ង់ត៍នៅក្នុងស្រុកផង សម្រាប់នាំចេញផង និងជួយផ្តល់ការងារដល់ពលរដ្ឋខ្មែរនៅតាមជនបទបានកាន់តែច្រើនថែមទៀត។

លោកបានអះអាងថា បច្ចុប្បន្ន តម្រូវការនៃការប្រើប្រាស់ស៊ីម៉ង់ត៍នៅមានចំនួនតិចនៅឡើយ ដោយសារសេដ្ឋកិច្ចពិ​ភព​លោកនៅមានភាពមិនច្បាស់លាស់នៅឡើយ ហើយថានៅរយៈពេលខ្លី ១ ឬ ២ ឆ្នាំខាងមុខ តម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍សម្រាប់បម្រើដល់វិស័យសាងសង់អាចនឹងកើនឡើងជាលំដាប់។

លោក ពុត ចន្តារិទ្ធ បានបញ្ជាក់ថា ៖

«ខ្ញុំយល់ឃើញថា ការវិនិយោគច្រើនល្អ ពេលនេះយើងអត់សូវមានតម្រូវការ ដោយសារដូចឃើញសភាពការណ៍ពិភពលោកស្រាប់ ប៉ុន្តែបន្តិចទៀត ពី ១ឆ្នាំ ឬ ២ឆ្នាំទៀតអាចមានតម្រូវការស៊ីម៉ង់ត៍កើនឡើងច្រើន»។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *