ភ្នំពេញ ៖ កម្ពុជានឹងទទួលយកការផ្គត់ផ្គង់ថាពលតម្លៃទាបពីប្រទេសឡាវមកបង្កើនសក្ដានុពលវិនិយោគបន្ថែមនៅកម្ពុជា បន្ទាប់ពីប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២បានជួបពិភាក្សាស៊ីជម្រៅក្នុងឱកាស ដែលលោកនាយករដ្ឋមន្ត្រីនៃប្រទេសឡាវមកធ្វើទស្សនៈកិច្ចនៅកម្ពុជា។

តាមរយៈដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវ គឺលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ មកកាន់កម្ពុជាកាលពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចពិភាក្សាជាច្រើនត្រូវបានសម្រេចប្រកបទៅដោយផ្លែផ្កាយ៉ាងរលូន។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានសាទរននូវការបង្កើនទំនាក់ទំនងរវាងភាគីទាំងពីរនេះ។ ទោះជាយ៉ាងណា លោកថា បើគិតពីទំនាក់ទំនងវិនិយោគរវាងឡាវ និងកម្ពុជា ហាក់មិនមានសកម្មភាពអ្វីធំដុំនោះទេ ពោលគឺពីកម្ពុជាទៅឡាវ អាចមានសកម្មភាពវិនិយោគតិចតួច ហើយបើមើលពីវិនិយោគិនជាជនជាតិឡាវមកកម្ពុជាក៏មិនសូវមាននោះដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា ៖
«កម្ពុជាសព្វថ្ងៃបាននាំចូលអគ្គិសនីពីប្រទសឡាវ តាមរយៈរោងចក្រវារីអគ្គរបស់ឡាវ។ ប្រការនេះ គឺយើងអាចមានប្រភពអគ្គិសនីដែលមានថ្លៃដើមទាប ដែលយើងអាចបំពេញនូវសេចក្ដីត្រូវការ និងការប្រើប្រាស់សម្រាប់ការវិវត្តន៍សេដ្ឋកិច្ចនៅកម្ពុជា។ ដោយឡែកពាក់ព័ន្ធទៅនឹងការវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យឯកជន ជាពិសេសវិស័យអចលនទ្រព្យ តម្លៃដីធ្លីនៅប្រទេសឡាវគឺនៅមានតម្លៃទាប និងមាននៅសល់ដីទូលំទូលាយច្រើន ដូច្នេះ ការវិនិយោគនៅប្រទសឡាវក៏អាចនឹងធ្វើបានដោយការបង្ហូរវិនិយោគិនពីប្រទេសកម្ពុជាទៅកាន់ប្រទេសជិតខាងមួយនេះ»

យ៉ាងណាក៏ដោយ ថ្វីត្បិតតែ ឡាវ ជាប្រទេសតូច និងនៅមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងធៀបទៅនឹងប្រទេសក្នុងតំបន់នៅឡើយ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចស្នូលរបស់ប្រទេសមួយនេះគឺពឹងផ្អែកលើប្រាក់ចំណូលដែលបានមកពីការលក់ថាមពលវារីអគ្គិសនី ហើយមហិច្ឆតារបស់ប្រទេសនេះ គឺសង្ឃឹមក្លាយជាអ្នកនាំចេញថាមពលអគ្គិសនីប្រមាណជា ២០ ០០០ មេហ្គាវ៉ាត់ទៅកាន់ប្រទេសជិតខាងត្រឹមឆ្នាំ២០៣០។
គួររំលឹកផងដែរថា នៅក្នុងជំនួបផ្លូវការរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីប្រទេសឡាវដែលបានធ្វើឡើងកាលពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា កន្លងទៅនេះ ភាគីកម្ពុជាបានផ្តល់ប្រាក់ជំនួយចំនួន ១៣លានដុល្លារអាមេរិកទៅឲ្យភាគីឡាវ ព្រមទាំងបានប្រកាសផ្តល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស និងរថយន្តពីរគ្រឿងថែមទៀតជូនប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content