ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ផលស្រូវល្អ គឺផ្តើមចេញពីពូជស្រូវល្អ និងបានណែនាំឱ្យរដ្ឋមន្ត្រីកសិកម្ម ពិចារណាលើការផលិតពូជស្រូវល្អទុកជូនប្រជាកសិករ ដើម្បីឱ្យពួកគាត់បង្កបង្កើនផលទទួលបាននូវទិន្នផលខ្ពស់។ សម្តេចបានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងសំណេះសំណាលជាមួយប្រជាកសិករប្រមាណ ១១ ៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោ បានផ្តល់ជាយោបល់ដល់ក្រសួងកសិកម្ម ធ្វើការសិក្សាពីការផលិតពូជស្រូវនៅតាមតំបន់ ដើម្បីឱ្យត្រូវទៅនឹងស្ថានភាពដីនៅតំបន់នោះ ហើយការផលិតពូជស្រូវនេះ រដ្ឋអាចសហការជាមួយប្រជាកសិករ ដោយធ្វើកិច្ចសន្យាឱ្យពួកគាត់ផលិតនូវពូជដែលរដ្ឋត្រូវការ និងលក់ឱ្យមករដ្ឋវិញ ពេលប្រមូលផល។ កិច្ចការនេះ មិនចាំបាច់រដ្ឋត្រូវមានផ្ទៃដីផលិតខ្លួនឯងឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ខ្ញុំ សុំយកឱកាសនេះរំលឹកទៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងគួររកវិធីសាស្ត្ររករូបមន្តណាមួយដែលសមស្របសម្រាប់ការផលិតពូជស្រូវ ក៏ដូចជាពូជដំណាំ ពិសេសផ្តោតលើការផលិតពូជស្រូវ ព្រោះថាយើងសព្វថ្ងៃនេះ ពេលដែលបញ្ចេញពូជអស់ យើងទៅទិញពូជយកមក មិនប្រាដកថាពូជនោះវាសុទ្ធល្អទេ…”
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានចំណាយពេលសឹងពាក់កណ្តាលជីវិត ដើម្បីកែប្រែឥរិយាបទរបស់ប្រជាកសិករ អំពីការប្រើប្រាស់ពូជនេះ ហើយទិន្នផលនៃការបង្កើនផលរបស់ប្រជាកសិករ ក៏ផ្តើមចេញពីការប្រើពូជត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងការយកចិត្តទុកដាក់ទៅលើការផ្តល់ពូជស្រូវដល់ប្រជាកសិករនៅទូទាំងប្រទេស ជាពិសេសនៅតំបន់ដែលមានការរងគ្រោះដោយទឹកជំនន់ សម្ដេចតេជោបានចុះជួបសំណេះសំណាល និងចែកជូនពលរដ្ឋដោយផ្ទាល់។ ជាក់ស្ដែងកាលពីថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០២២ សម្ដេចចុះចែកនៅខេត្តបន្ទាយមានជ័យ ថ្ងៃចន្ទទី២៤ ខែឆ្នាំដដែលនេះ សម្ដេចបានចុះចែកនៅខេត្តបាត់ដំបង ដោយឡែកនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្ដេចបានបន្តចុះចែកពូជស្រូវដល់ប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ហើយនឹងបន្តចុះចែកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តផ្សេងៗមួយចំនួនទៀត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content